អាជីព
បុគ្គលិកលក្ខណៈដែលនឹងក្លាយជាមេដឹកនាំបាន ទាំងវ័យក្មេងខ្ចី
ការសិក្សាមួយបានរកឃើញថា អ្នកដឹកនាំវ័យក្មេង កំពុងជាតម្រូវការយ៉ាងខ្លាំង ក្នុងសម័យកាលឌីជីថលនេះ។
តួនាទីដឹកនាំសំខាន់ៗត្រូវការ សក្ដានុពលដ៏ក្លៀវក្លាផ្នែក វិទ្យាសាស្ត្រ តិចណូឡូឌីនិងការច្នៃប្រឌិតមិនចេះរីងស្ងួត ដែលនាំមកនូវការគោរពព្រមដើរតាម ឆ្ពោះទៅរកគោលដៅ មិនថា នៅក្នុងវ័យក្មេងបែបណាក្តី។
ប្រសិនបើ អ្នកមានគុណសម្បត្តិអស់ទាំងនេះ អ្នកមានឱកាសច្រើនក្នុងការក្លាយជាមេដឹកនាំ៖
១ បង្ហាញគុណតម្លៃផ្ទាល់ខ្លួន
យោងតាមអត្ថបទមួយរបស់ទស្សនាវដ្ដីអាជីវកម្ម Harwad អ្នកដឹកនាំវ័យក្មេង ត្រូវធ្វើឲ្យមិត្តរួមការងារយល់ឃើញពីភាពពិសេសដ៏កម្ររករបស់ពួកគេនៅកន្លែងធ្វើការ យកចិត្តទុកដាក់ចំពោះសុខុមាលភាពក្រុម ចេះបង្វឹកការស្ដាប់ឲ្យច្រើនជាងនិយាយ ហើយគិតបានវែងឆ្ងាយជានិច្ចអំពីវិធីដាក់ក្រុមរបស់ខ្លួន ឲ្យទទួលបានការចាប់អារម្មណ៍ លេចធ្លោក្នុងក្រុមហ៊ុន។
២ មានវិធីបង្កើតមតិឬប្រតិកម្មប្រកបដោយប្រសិទ្ធភាព
ការងារជាក្រុម វាពិតជាត្រូវការបំផុតនូវយោបល់ត្រឡប់ ដោយត្រង់ទៅត្រង់មកក្នុងបរិបទការងារបច្ចុប្បន្ន។ អ្នកអាចពូកែស្តាប់ តែក៏ត្រូវមានយោបល់ល្អៗ ច្បាស់ៗ និងស៊ីជម្រៅ ហើយថែមទាំងមានការសម្រេចចិត្តក្លាហាននិងទាន់ពេលវេលា។ ការសម្រេចចិត្តនានាអាចធ្វើឡើងអាស្រ័យដោយចំណេះដឹង ការចេះវាយតម្លៃសភាពការណ៍ និងហ៊ានទទួលខុសត្រូវដោយស្វ័យភាព។
៣ មានវិន័យ
បើសូម្បីតែដំណើរការ ការប្រជុំទៀងទាត់ធ្វើមិនបានតើជាអ្វី? មេដឹកនាំ ត្រូវថ្នឹកជាមួយការប្រជុំមិនថា មួយទល់មួយ ជាក្រុម ជាតុមូល ដែលធ្វើឲ្យបុគ្គលិកអាចមានឱកាសបញ្ចេញយោបល់ គំនិត ផ្ដល់ការស្នើសុំ និងទទួលបានការឆ្លើយតប ហើយវាក៏ផ្ដល់ជាយន្តការមានប្រសិទ្ធភាពមួយ សម្រាប់ការគ្រប់គ្រងក្រុមប្រកបដោយភាពរីកចម្រើន។
៤ ខ្លាំងទំនាក់ទំនងសង្គម
កុំគិតថា អ្នកខ្លាំងទំនាក់ទំនងសាធារណៈនៅពេលដែលអ្នកមានលុយច្រើន ហើយមានគេមករាប់រក។ នេះគ្រាន់ជារូបភាពបំភ័ន្ត។ បណ្ដាញនេះជាបណ្ដាញក្លែងក្លាយ។ ពួកគេគ្រាន់តែរំភើបនឹងភាពមានបានរបស់អ្នក គ្មានអ្វីលើសពីនេះឡើយ។ ប្រសិនអ្នកនៅក្មេង ហើយគ្មានលុយ តែមានគេព្រមស្ដាប់ព្រមចងបណ្ដាញទៅវិញ អ្នកជាមេដឹកនាំពិតប្រាកដនិងដ៏អស្ចារ្ស។ បង្កើតបណ្តាញធំ អាចជួយបង្កើនល្បឿននៃការរៀនសូត្ររបស់អ្នកធ្វើឲ្យក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាពជាងមុន។
៥ កសាងបុគ្គលិកលក្ខណៈចាស់ទុំ
អនុវត្តភាពអត់ធ្មត់ ដាក់ខ្លួនផង និងអត់ធ្មត់ក្នុងក្រុមផង។ ដោយហេតុផលថា ការគ្រប់គ្រងផ្អែកលើចិត្តរាបសាទើបអាចបានការគោរព ការវាយតម្លៃវិជ្ជមានពីមនុស្សក្នុងក្រុមគឺជាគន្លឹះជោគជ័យ។ អ្នកមិនអាចបង្ខំគេឲ្យឱនគោរពបាននោះឡើយ។ ចុងក្រោយ គឺការហ៊ានផ្លាស់ប្តូរបុគ្គលិកមិនល្អចេញប្រសិនបើចាំបាច់។ មេដឹកនាំពិតប្រាកដនឹងមិនអត់ធ្មត់ចំពោះការមិនចុះសម្រុងគ្នារ៉ាំរ៉ៃ នោះទេ។ និយោជិកដែលមានជាតិពុលម្នាក់ អាចបង្កើតពណ៌អវិជ្ជមានពាសពេញបាន។
សូមចងចាំថា មេដឹកនាំត្រូវដាក់ ភាពជោគជ័យរបស់និយោជិកឲ្យនៅមុនភាពជោគជ័យផ្ទាល់ខ្លួន៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ចៅហ្វាយរូបណាដែលនិយាយពាក្យទាំងនេះ មិនទាន់សក្ដិសមនឹងតួនាទីនៅឡើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល