សេចក្ដីជូនដំណឹង
ក្រុមហ៊ុន Bay of Lights Entertainment សូមប្រកាសនូវកិច្ចសហប្រតិបត្តិការថ្មីដើម្បីធ្វើបរិវត្តកម្មបទពិសោធន៍អប់រំនៅក្រុងព្រះសីហនុ
ថ្ងៃទី១៩ខែសីហា ២០២៤ ក្នុងដំណើរវិវឌ្ឍនៈផ្លាស់ប្តូរទៅរកទំនើបកម្មវិស័យអប់រំនៅក្រុងព្រះសីហនុ ក្រុមហ៊ុន Bay of Lights Entertainment (BOLE) សូមប្រកាសនូវភាពជាដៃគូដ៏សែនរីករាយ ជាមួយនិង សាលា Life International School ដែលជាស្ថាប័នអប់រំឈានមុខមួយនៅកម្ពុជា។

លើកកិត្យានុភាពបទពិសោធន៍អប់រំ
សម្ព័ន្ធភាពយុទ្ធសាស្រ្តនេះនឹងផ្លាស់ប្តូរទិដ្ឋភាពអប់រំនៅក្រុងព្រះសីហនុ ដែលនឹងផ្តល់ឱ្យដល់សិស្សនូវឱកាសក្រេបយកចំណេះដឹងតាមមធ្យោបាយដ៏សម្បូរបែប។ ដោយការរួមបញ្ចូលនូវជំនាញដ៏ប៉ិនប្រសព្វរបស់ BOLE ក្នុងវិស័យសេវាកម្មកម្សាន្ត បដិសណ្ឋារកិច្ច និង ដំណើរកម្សាន្ត ភាពជាដៃគូនេះមានគោលបំណងធ្វើឱ្យកាន់តែជាក់ច្បាស់នូវការអភិវឌ្ឍជំនាញជីវិត បង្វឹកគំនិតច្នៃប្រឌិតរបស់សិស្ស និង លើកកម្ពស់ទំនាក់ទំនងសហគមន៍។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ឱ្យសិស្សក៏ដូចជាការបង្រៀននៃសាលា LIS នូវធនធានបទពិសោធន៍ដ៏សម្បូរបែប រួមទាំងការស្នាក់នៅ រីសត Summer Bay Beach Club & Cabins ការប្រើប្រាស់ទីលានប្រណាំងឡាន Nitro Kart និងសកម្មភាពកីឡាលើទឹក នៅ Sihanoukville Adventure Club។ តាមរយៈវិធីសាស្រ្តនេះ BOLE មានគោលបំណងផ្តល់ LIS នូវបទពិសោធន៍អប់រំប្រកបដោយបរិវត្តកម្ម ដែលរៀបចំឱ្យសិស្សទទួលបានជោគជ័យក្នុងអន្តរទំនាក់ទំនងពិភពលោក។
ការប្រមូលផ្តុំដើម្បីភាពជោគជ័យរបស់សិស្ស
ដោយការប្រមូលផ្តុំធនធានចម្រុះដ៏សម្បូរបែបរបស់ខ្លួន ភាពជាដៃគូរវាង BOLE និង LIS នឹងផ្តល់អំណាចឱ្យសិស្សបង្កើនឱកាសអភិវឌ្ឍខ្លួនរបស់ពួកគេ និងបណ្តុះបណ្តាលពួកគេជាមួយជំនាញក្នុងសតវត្សរ៍ទី២១។ តាមរយៈការផ្តល់សម្ភារៈឧបទេ្ទសទំនើបចុងក្រោយនិងជំរុញមហិច្ឆតារបស់សិស្ស កិច្ចសហប្រតិបត្តិការនេះនឹងបណ្តុះអ្នកច្នៃប្រឌិត ប្រជាពលរដ្ឋសកល និងអ្នកផ្លាស់ប្តូរប្រកបដោយការបង្កើតថ្មី ដើម្បីរុញការរីកចម្រើនរបស់ខេត្តព្រះសីហនុ។

តម្រង់ទិសអនាគតរបស់ខេត្តព្រះសីហនុ
ការវិនិយោគក្នុងឧត្តមភាពអប់រំរបស់ក្រុមហ៊ុន Bay of Lights Entertainment កំពុងតែជួយសាបព្រោះកម្លាំងការងារសកម្មត្រៀមសម្រាប់អនាគត ដែលនឹងរុញការរីកចម្រើនរបស់ទីក្រុងក្នុងប៉ុន្មានឆ្នាំខាងមុខ។ ជាមួយគ្នានេះ ពួកគេមានគោលជំហរធ្វើឱ្យខេត្តព្រះសីហនុក្លាយជា «មណ្ឌល» សម្រាប់ការផ្តល់អំណាចអ្នកដឹកនាំជំនាន់ក្រោយ។
លោក David Richard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Bay of Lights បាននិយាយថា៖«កិច្ចសហប្រតិបត្តិការនេះនឹងលើសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ព្រោះវាជាចក្ខុវិស័យសម្រាប់អនាគតនៃខេត្តព្រះសីហនុ»។ «យើងប្តេជ្ញាចិត្តគាំទ្របរិវត្តកម្មរបស់ទីក្រុងទៅជាមជ្ឍមណ្ឌលឧត្តមភាពអប់រំ»។
ភាពជាដៃគូរវាង Bay of Lights Entertainment និង Life International School បង្កើតប្រវត្តិសាស្រ្តក្នុងបេសកកម្មអប់រំរបស់ខេត្តព្រះសីហនុ ផ្តល់មធ្យោបាយសម្រាប់អនាគតដែលសិស្សប្រឹងសម្រេចឱ្យបាន ការរីកចម្រើនសហគមន៍ និងការស្ទុះងើបឡើងរបស់ទីក្រុងជាឧត្តមភាពនៃឱកាស។ លើសពីនេះ BOLE នឹង ដាក់ចេញកម្មវិធី ក្រោយការបញ្ចប់ការសិក្សា និង សកម្មភាពបន្ថែមលើកម្មវិធីសិក្សា ការវិនិយោគក្នុងការរីកចម្រើនពេញលេញនៃយុវជនខេត្តព្រះសីហនុ និងលើកកម្ពស់ទិដ្ឋភាពអប់រំរបស់ទីក្រុង។

អំពី Bay of Lights Entertainment
Bay of Lights Entertainment ជាក្រុមហ៊ុនបដិសណ្ឋារកិច្ចនិងគ្រប់គ្រងទ្រព្យសកម្មឈានមុខរបស់ប្រទេសកម្ពុជា ដែលនៅពីក្រោយសេវាកម្មទាក់ទាញដំណើរកម្សាន្តដ៏ពេញនិយមបំផុត និងសេវាកម្មកម្សាន្ត របស់ខេត្តព្រះសីហនុ ដូចជា Sihanoukville Adventure Club, Nitro Kart Circuit និង Fly Max Reverse Bungee។ ក្រុមហ៊ុននេះដំណើរការនូវការប្រមូលផ្តុំដ៏ច្រើនបែបយ៉ាងនៃសេវាកម្មកម្សាន្តក្នុងផែនការអភិវឌ្ឍមេនៃក្រុមហ៊ុនមេ Bay of Lights ក្នុងទីក្រុងរាម ដែលនឹងរុញច្រានកំណើនវិស័យទេសចរណ៍ខេត្តព្រះសីហនុតាមរយៈសេវាកម្មដ៏ល្អឥតខ្ចោះ និងបទពិសោធន៍ភ្ញៀវប្រកបដោយការចងចាំដ៏ល្អដែលមិនអាចបំភ្លេចបាន។
សម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀតអំពី ក្រុមហ៊ុន Bay of Lights Entertainment, សូមមេត្តាចូលទៅកាន់គេហទំព័រ www.bayoflights-entertainment.com

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ