Connect with us

ព័ត៌មានជាតិ

​ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប​​សម្រេចបានជាង​២​,​​៤​ពាន់លាន​ដុល្លារក្នុង រយៈពេល៧ខែ

បានផុស

នៅ

កម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ​២​,​​៤៣៣ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៧ខែដើមឆ្នាំនេះ​ ​កើន​ឡើង​ ១២​,​១៣​​ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ទោះបីជាបញ្ហាប្រឈមនានា ជាពិសេសការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែនក្តី ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​មាន​ចំនួនប្រមាណ៥៩៣​ ​លាន​ដុល្លារ​ ​​​ ​ធ្លាក់ចុះជិត ០​,៦៤​ ​ភាគរយ​ធៀបទៅនឹងទឹកប្រាក់ពី​ជាង ៥៨៩​ ​លាន​ដុល្លារក្នុងរយៈ៧ខែដូចគ្នាកាលពីឆ្នាំមុន​។​ ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបានទឹកប្រាក់ជាង៣ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើង​ ៩​,​៦៨​ ​ភាគរយ​​​ ​។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា ប្រទេស​អាល្លឺម៉ង់ និង​អេស្បាញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៣៨៩ លាន​ដុល្លារ និង ៣៥៧ លាន​ដុល្លារ​រៀងៗ​ខ្លួន។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​។

លោក​បន្ត​ថា សហភាព​អឺរ៉ុប​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា ដោយ​ផ្តល់​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទំនិញ​កម្ពុជា។ លោកថា «កំណើន​ការ​នាំ​ចេញ​នេះ​បង្ហាញ​ពី​ការ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទំនិញ​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប»។

លោកបានមានប្រសាសន៍ថា គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ការណ៍នេះបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់អឺរ៉ុប ដែលធ្វើឲ្យការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពទាក់ទាញ។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើង​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ពីអឺរ៉ុប»។

​គួររំលឹកផងដែរនៅ​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា  ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

ភាគច្រើន​កម្ពុជា​នាំចេញ​ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​ ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​)​។​

​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៣​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ទៅ​សហភាព​អឺរ៉ុប​ ​ធ្លាក់ចុះ​ ​៩​ ​ភាគរយ​ធៀប​នឹង​ ​៤​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១២ នាទីutes មុន

តម្លៃទីផ្សារម្រេចកើនឡើងខ្ពស់ ធ្វើឱ្យកម្ពុជារក​ចំណូល​បានជាង ៣៤ លានដុល្លារ ពីការនាំចេញ

កីឡា១៣ នាទីutes មុន

ថ្ងៃ​នេះ ការ​ប្រកួត​ប្រដាល់​សកល​ថ្នាក់​ជាតិ មាន​​២៣​​គូ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​

ព័ត៌មានជាតិ២២ នាទីutes មុន

មន្រ្តី​​ជំនាញ​​ពន្យល់​អត្ថន័យ​​បច្ចេកទេស​ អគារ​ជាប់​​គាំង និង​គម្រោង​វិនិយោគ​ជាប់​គាំង​នៅ​ខេត្ត​ព្រះសីហនុ

ជីវិតកម្សាន្ដ៣៦ នាទីutes មុន

កម្មវិធីជិះកង់សប្បុរស ២ កំពុងជួយរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា ដើម្បីកុមារកម្ពុជា

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

និន្នាការ​ពលរដ្ឋ​ម៉ាឡេស៊ីទៅធ្វើការ​នៅសិង្ហបុរី​កើនឡើង ដោយសារតែ​ប្រាក់ខែ​ថ្លៃ​ អាច​សន្សំទុកពេលចូលនិវត្តន៍

សន្តិសុខសង្គម២០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម៤ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ចរាចរណ៍៣ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម