ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ពង្រឹងសន្តិសុខក្នុងវិស័យហិរញ្ញវត្ថុ ផ្ដោតលើសុវត្ថិភាពបច្ចេកវិទ្យា
អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានសហការជាមួយធនាគារផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយលើសន្តិសុខ កង់ទិច (Quantum Security) ក្នុងវិស័យហិរញ្ញវត្ថុ ក្រោយព្រមានពីហានិភ័យបច្ចេកវិទ្យាកង់ទិចផ្សេងៗសម្រាប់វិស័យដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
MAS បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ DBS, HSBC, OCBC, UOB, SPTel និង SpeQtral កាលពីសប្ដាហ៍មុន ដើម្បីចាប់ផ្តើមកិច្ចសហការផ្នែកសន្តិសុខកង់ទិច និងសិក្សាពីកម្មវិធីវិធីសាស្ត្រទំនាក់ទំនងប្រកបដោយសុវត្ថិភាព Quantum Key Distribution (QKD) ក្នុងសេវាកម្មហិរញ្ញវត្ថុ។
QKD ត្រូវបានគេចាត់ទុកថាជាឧបករណ៍ដ៏មានសក្ដានុពលមួយ ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុការពារការដោះដូរកូដសម្ងាត់គ្រីបតូ ឬសោរគ្រីបតូ (Cryptographic Keys) ដើម្បីដោះស្រាយការគំរាមកំហែងសុវត្ថិភាពតាមអ៊ិនធឺណិត ដែលបង្កឡើងដោយបច្ចេកវិទ្យាកង់ទិច។
គួររំឭកថាកាលពីដើមឆ្នាំនេះ MAS បានចេញព្រមានដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ អំពីហានិភ័យសុវត្ថិភាពអ៊ិនធឺណិតដែលទាក់ទងនឹងបច្ចេកវិទ្យាកង់ទិច និងបានផ្តល់អនុសាសន៍សម្រាប់ពួកគេដើម្បីការពារខ្លួនពីការគំរាមកំហែងពាក់ព័ន្ធផ្សេងៗដែលបានកំណត់។
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់