KPT+
ជំនឿទាំង ១០ លើលោក មនុស្សនៅតែយល់ច្រឡំគិតថា វាជាការពិត
មនុស្សជាច្រើនប្រហែលជាធ្លាប់ឮអំពីជំនឿបុរាណពីមាត់មួយទៅមាត់មួយ ឬស្ដាប់ពីជីដូនជីតានិងឪពុកម្ដាយ អ្នកខ្លះស្តាប់ហើយសួរវិញថា តើវាពិតជាមានមែនឬអត់។ កាលពីមុន វិទ្យាសាស្ត្រមិនជឿនលឿនដូចសព្វថ្ងៃទេ វាធ្វើឲ្យមនុស្សជឿលើរឿងខុសផ្សេងៗគ្នា។
ប៉ុន្តែតាមរយៈអ្នកវិទ្យាសាស្រ្តនឹងលាតត្រដាងការពិតនៃជំនឿទាំង ១០ របស់មនុស្សបុរាណ និងមកពីជុំវិញពិភពលោក ថាតើពិតឬមិនពិត?
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1100-1024x683.png)
ជំនឿទី១ ខ្មោចសង្កត់
រោគសញ្ញាដ៏ពេញនិយមមួយដែលអ្នករាល់គ្នាត្រូវបានជួបប្រទះពីមុនមក គឺជារោគសញ្ញានៃមនុស្សដែលគេងលក់ពាក់កណ្តាល។ វាគឺជារយៈពេលដែលរាងកាយ និងសរីរាង្គរបស់មនុស្សម្នាក់ឈប់ដំណើរការ។ នេះធ្វើឲ្យវាមិនអាចផ្លាស់ទី ឬនិយាយបាន។ ដូច្នេះហើយបានបង្កឲ្យមានការភ័យខ្លាច រហូតមនុស្សយកទៅភ្ចាប់ទៅនឹងសាសនា និងខ្មោច ។
ជំនឿទី២ កុំចង្អុលឥន្ទធនូ ព្រោះម្រាមដៃនឹងបាក់
ជំនឿដែលថា ការចង្អុលទៅឥន្ទធនូនឹងធ្វើឲ្យជាប់ម្រាមដៃរបស់អ្នកបាក់ ក៏ប៉ុន្តែនោះគ្រាន់តែជាជំនឿបុរាណដែលគ្មានភស្តុតាងវិទ្យាសាស្ត្រដើម្បីគាំទ្រវាឡើយ។ ឥន្ទធនូកើតឡើងដោយសារពន្លឺព្រះអាទិត្យឆ្លុះចូលតាមតំណក់ទឹកនៅលើអាកាស ទើបធ្វើឲ្យវាមានពណ៌និងស្រស់ស្អាត។ ការចង្អុលទៅឥន្ទធនូ មិនប៉ះពាល់ដល់រាងកាយយើងតាមវិធីណាមួយឡើយ។
ជំនឿទី៣ ឃ្មុំធ្វើសំបុកនៅក្នុងផ្ទះនឹងបង្កឲ្យមានគ្រោះថ្នាក់
ឃ្មុំជ្រើសរើសធ្វើសំបុកនៅក្នុងផ្ទះ ព្រោះពួកវាបានរកឃើញបរិយាកាសសមស្រប ដូចជាគម្លាត ឬរន្ធសម្រាប់ធ្វើសំបុក។ ការមានសំបុកឃ្មុំនៅក្នុងផ្ទះ មិនត្រឹមតែធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធផ្ទះប៉ុណ្ណោះទេ។ វាក៏អាចបង្កគ្រោះថ្នាក់ពីការខាំឃ្មុំផងដែរ។ ដូច្នេះហើយ អ្នកគួររកវិធីការពារកុំឲ្យសត្វឃ្មុំធ្វើសំបុកនៅក្នុងផ្ទះ ហើយប្រសិនបើអ្នករកឃើញសំបុក គួរតែជូនដំណឹងដល់អ្នកជំនាញភ្លាមៗ។
ជំនឿទី៤ ដាំស្លឹកគ្រៃបញ្ច្រាសចុង ឃាត់មេឃកុំឲ្យភ្លៀង
ការដោតចុងស្លឹកគ្រៃនឹងបញ្ឈប់ភ្លៀង គឺជាជំនឿមួយដែលគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយមកគាំទ្រ។ ដោយសារភ្លៀងធ្លាក់អាស្រ័យលើកត្តាធម្មជាតិជាច្រើនដូចជា សំណើមក្នុងខ្យល់ សីតុណ្ហភាព និងខ្យល់ ការដាំស្លឹកគ្រៃបញ្ច្រាសចុង មិនអាចបញ្ឈប់ភ្លៀងធ្លាក់បានឡើយ។
ជំនឿទី៥ ការបង្ហូរឈាម
ការបង្ហូរឈាមអាចព្យាបាលជំងឺមានប្រជាប្រិយភាពខ្លាំងក្នុងសម័យបុរាណ។ មនុស្សជឿថា ជំងឺគឺបណ្តាលមកពីវិញ្ញាណអាក្រក់ឬអតុល្យភាពនៃសារធាតុរាវនៅក្នុងខ្លួនច្រើនហួសប្រមាណ។ ដូច្នេះ ការបង្ហូរឈាមត្រូវបានគេប្រើជាវិធីសាស្ត្រចម្បងក្នុងការព្យាបាលជាយូរមកហើយ ប៉ុន្តែការវិវត្តនៃវិទ្យាសាស្ត្រវេជ្ជសាស្រ្ដបានបង្ហាញថា ការទាញឈាមមិនមែនជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពសម្រាប់ជំងឺជាច្រើននោះទេ។
ជំនឿទី ៦ ផឹកទឹកលាយជាមួយវិទ្យុសកម្ម
ការយល់ច្រឡំអំពីលក្ខណៈសម្បត្តិនៃវិទ្យុសកម្មនៅដើមសតវត្សទី ២០ បាននាំឲ្យមានការកើនឡើងនៃផលិតផលដែលមានសារធាតុវិទ្យុសកម្ម ដូចជាទឹកផឹកដែលត្រូវបានផ្សព្វផ្សាយថាអាចព្យាបាលជំងឺផ្សេងៗ។ ទោះបីជាក្រោយមកត្រូវបានគេរកឃើញថា សារធាតុវិទ្យុសកម្មមានគ្រោះថ្នាក់ដល់សុខភាព ហើយមិនមានលក្ខណៈសម្បត្តិព្យាបាលណាមួយឡើយ។
ជំនឿទី ៧ ការប្រើប្រាស់សារធាតុអាបស្តូស (Asbestos) ច្រើនហួសប្រមាណ
នៅក្នុងយុគសម័យ Edwardian Asbestos គឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារតែលក្ខណៈសម្បត្តិលេចធ្លោរបស់វា ដូចជាធន់នឹងភ្លើង ធន់នឹងកំដៅ និងធន់នឹងសារធាតុគីមី។ ធ្វើឱ្យវាត្រូវបានប្រើនៅក្នុងភាពខុសគ្នានៃផលិតផល ទាំងសម្ភារៈសំណង់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងវាយនភណ្ឌ ក្រោយមក ទើបប្រទេសភាគច្រើនបានហាមឃាត់ការប្រើប្រាស់សារធាតុអាបស្តូស។
ជំនឿទី ៨ ការសម្រេចកាមដោយខ្លួនឯង ធ្វើឲ្យដើមទ្រូងរបស់អ្នករាបស្មើ
កាលពីមុន មនុស្សជឿថាការសម្រេចកាមដោយខ្លួនឯងគឺខុស ហើយបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺវិកលចរិក ឬការស្លាប់មុនអាយុ។ ជាពិសេស ក្មេងស្រីនឹងត្រូវបានព្រមានថា ប្រសិនបើពួកគេសម្រេចកាមដោយខ្លួនឯង សុដន់នឹងមិនរីកធំទេ ហើយអាចអស់រដូវលឿនជាងធម្មតា។ ទាំងនេះគឺជាជំនឿខុសឆ្គងទាំងអស់ ហើយមិនមានភស្តុតាងវិទ្យាសាស្រ្តដើម្បីគាំទ្រថាវាគឺជាការពិតឡើយ។
ជំនឿទី ៩ មនុស្សនៅតែយល់ច្រឡំលើការចាក់វ៉ាក់សាំង
ការស្ទង់មតិថ្មីៗនេះបង្ហាញថា ការយល់ខុសអំពីវ៉ាក់សាំងនៅតែជាបញ្ហាចម្បងនៅក្នុងប្រទេសជាច្រើន។ ជាពិសេសសហរដ្ឋអាមេរិក នេះបើទោះជាមានភ័ស្តុតាងវិទ្យាសាស្ត្រខ្លាំងដែលថា វ៉ាក់សាំងការពារប្រឆាំងនឹងជំងឺឆ្លងធ្ងន់ធ្ងរជាច្រើនក៏ដោយ។ ប៉ុន្តែការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនៅតែមានកម្រិតខ្ពស់។ ការវិលមកវិញនៃការរីករាលដាលនៃជំងឺក្អកមាន់បន្ទាប់ពីបាត់ខ្លួនពីសង្គមជាយូរមកហើយ។ វាជាឧទាហរណ៍ច្បាស់មួយដែលការមិនផ្តល់អាទិភាពលើការចាក់វ៉ាក់សាំង គឺធ្វើឲ្យប៉ះពាល់ដល់សុខភាពទាំងបុគ្គលនិងសង្គម។
ជំនឿទី ១០ បិសាច Loch Ness មានពិត
រឿងរបស់ Nessie បិសាចនៅ Loch Ness វាគឺជារឿងព្រេងមួយដែលល្បីល្បាញជាយូរមកហើយ។ រូបថតរបស់ Nessie នេះធ្វើឲ្យមនុស្សជាច្រើនជឿថាពិតជាមានសត្វចម្លែករស់នៅក្នុងបឹងនេះមែន ប៉ុន្តែតាមពិតទៅ។ ភាគច្រើននៃរូបថតទាំងនោះត្រូវបានបង្ហាញថាក្លែងក្លាយ។ ការស្ទង់មតិបែបវិទ្យាសាស្ត្រជាច្រើនបានបរាជ័យក្នុងការស្វែងរកភស្តុតាងដែលបញ្ជាក់ពីអត្ថិភាពរបស់ Nessie ។ អ្វីដែលមនុស្សបានឃើញគឺប្រហែលជាត្រីធំមួយឬប្រភេទសត្វក្នុងទឹកផ្សេងទៀត៕
![](https://www.kampucheathmey.com/wp-content/uploads/2024/08/image-1099-1024x555.png)
អត្ថបទ៖ សាង ស្រីល័ក្ខ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច