ព័ត៌មានជាតិ
និស្សិតបញ្ចប់ការសិក្សាជំនាញពេទ្យសត្វ ងាកមកបើកកសិដ្ឋានចិញ្ចឹងមាន់ ទា រកចំណូលបានជាង៣ពាន់ដុល្លារក្នុងមួយខែ
កញ្ញា ណេត ស្រី នួន ជានិស្សិតបញ្ចប់ការសិក្សានៅសាលាភូមិន្ទកសិកម្មចំការដូង ដែលមានជំនាញផ្នែកពេទ្យសត្វបានបើកកសិដ្ឋានចិញ្ចឹមសត្វមាន់ ទា នៅឯស្រុកកំណើតអាចរកចំណូលមកផ្គត់ផ្គង់គ្រួសារបានជាង៣ពាន់ដុល្លារក្នុងខែ ខណៈម្ចាស់កសិដ្ឋានរូបនេះមានគម្រោងបង្រីកទីតាំងបន្ថែមទៀតដើម្បីតម្រូវការទីផ្សារ។

ជាអតីតនិស្សិតសាលាភូមិន្ទកសិកម្មចំការដូង និងជាគ្រូពេទ្យសត្វវ័យក្មេងម្នាក់ កញ្ញា ណេត ស្រីនួន រស់នៅស្រុកឈូក ខេត្តកំពត បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាភូមិន្ទកសិកម្មចំការដូង ជំនាញពេទ្យសត្វ គាត់មិនបានដាក់ពា្យធ្វើការនៅរាជធានីភ្នំពេញនោះទេ ដោយគាត់សម្រេចចិត្តត្រឡប់មករស់នៅជាមួយឪពុកម្តាយវិញ នៅឯស្រុកកំណើត។ ស្រី នួន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចាប់ផ្តើមចិញ្ចឹមមាន់ទាដំបូង គឺនៅឆ្នាំ២០១៨ កាលនោះខ្ញុំចិញ្ចឹមតែ ៥០ក្បាលប៉ុណ្ណោះ ហើយបន្តពង្រីកជាបន្តបន្ទាប់។ នៅឆ្នាំក្រោយ ខ្ញុំនឹងពង្រីកការចិញ្ចឹមមាន់ ទា បន្ថែមឱ្យបានបួនរោងបន្ថែមទៀត»។
បើតាមការលើកឡើងរបស់ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះ ពីដំបូងមានការខ្សឹបខ្សៀវ សើចចំអកពីមិត្តភ័ក្តិ និងបងប្អូនមួយចំនួនក្នុងភូមិ តែទោះជាយ៉ាងណាក៏ដោយ នាងនៅតែព្យាយាមសិក្សា ដកស្រង់បទពិសោធន៍ លក្ខណៈបច្ចេកទេស ដែលទទួលបានពីសាលាយកមកអនុវត្តជាក់ស្តែង។

បន្ទាប់ពីលទ្ធផលទទួលបានជោគជ័យដូចការរំពឹងទុក មិនយូរប៉ុន្មាន ស្រីនួន បានបន្តពង្រីកបន្ថែមទាំងសត្វមាន់ និងទា បានចំនួន ៩រោង ស្មើនឹងជាង ១ម៉ឺនក្បាល និងមានបុគ្គលិកចំនួន ៣នាក់ ចាំមើលថែទាំជាប្រចាំនាបច្ចុប្បន្ន មុខរបមួយនេះ ធ្វើឱ្យស្ត្រីវ័យក្មេងរូបនេះរកចំណូលបានជាង ៣ពាន់ដុល្លារ ក្នុងមួយខែៗ ពីការលក់កូនមាន់ មាន់ពូជ មាន់សាច់ និងពងទា ជាដើម។ ទោះបីសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពល្អប្រសើរឡើងវិញ ១០០%ក៏ដោយ តែរបរចិញ្ចឹមសត្វមាន់ទារបស់កញ្ញានៅតែដំណើរការទៅមុខ។

អ្នកគ្រូពេទ្យសត្វវ័យក្មេងរូបនេះ ក៏បានឱ្យដឹងដែរថា សម្រាប់គម្រោងនៅឆ្នាំក្រោយ កញ្ញានឹងបន្តពង្រីករោងទាឱ្យបាន ២រោង មាន់សាច់ ១រោង និងមាន់ពូជ ១រោង បន្ថែមទៀត ព្រោះបច្ចុប្បន្ន តម្រូវការទីផ្សារសាច់មាន់ និងពងទា ជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់មនុស្ស ទោះផលិតបានប៉ុន្មានក៏មិនសល់ដែរ។ កញ្ញាបន្ថែមថា សម្រាប់មុខរបរមួយនេះ ប្រជាពលរដ្ឋធម្មតា ក៏អាចការចិញ្ចឹមឱ្យជោគជ័យបានដែរ ហើយបើចង់ចេះ កញ្ញានឹងជួយបង្ហាត់បង្រៀនបាន ព្រោះកន្លងមក កញ្ញាក៏បានជួយបង្រៀនសិស្សរង្វង់ពី ១ពាន់នាក់ រួចមកហើយនៅទូទាំងប្រទេស៕
អត្ថបទ៖ សឹង រ៉ាត់










-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?