ព័ត៌មានជាតិ
ប.ស.ស ចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលជាដៃគូជាង ១ ៥៧០ កន្លែង នៅទូទាំងប្រទេស
រហូតមកដល់ពេលនេះ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលជាដៃគូជាង ១ ៥៧០ កន្លែង នៅទូទាំងប្រទេស ដោយមានអ្នកទៅទទួលសេវាប្រមាណជិត ២ លានករណី។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៩ សីហា នេះថា គិតត្រឹមថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលជាដៃគូសរុបចំនួន ១ ៥៧៣ កន្លែង ក្នុងនោះ មូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ១ ៤២០ កន្លែង និងមូលដ្ឋានឯកជនមានចំនួន ១៥៣ កន្លែង ដោយមានអ្នកទៅទទួលសេវាសរុបចំនួន ១៩,០២២,៤៦៨ ករណី។
គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ហើយនៅទូទាំងប្រទេស។ ក្នុងនោះ សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈមានចំនួន ៤៤០ ៣៦៥ នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧ នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១ នាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩ នាក់។
ការចូលជាសមាជិក ប.ស.ស. នឹងទទួលបានការរ៉ាប់រងលើថ្លៃព្យាបាល រហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ។
រ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល ៩០ ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាល។ ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬ បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារនោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាល និងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។
ចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទទួលបានដោយចំណាយត្រឹម ១៥ ៦០០ រៀល ក្នុង ១ ខែ តាមរយៈគោលនយោបាយថ្មីរបស់ប្រមុខរាជរដ្ឋបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ។ ពួកគេទទួលបានអត្ថប្រយោជន៍សំខាន់ៗ រួមមានទី ១.ការទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី ២.ការទទួលបានប្រាក់បំណាច់មាតុភាព និងទី ៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។
បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់