ព័ត៌មានអន្ដរជាតិ
ជប៉ុនគ្រោងសម្របសម្រួលគម្រោងកាត់បន្ថយកាបូនជាមួយអាស៊ាន និងអូស្រ្តាលី
កាសែត Nikkei Asia បានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុននឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអូស្ត្រាលី លើគោលនយោបាយកាត់បន្ថយការបំភាយកាបូនក្នុងតំបន់ ដែលពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីល។
មន្ត្រីខុទ្ទកាល័យមកពីសហគមន៍គ្មានការបំភាយឧស្ម័ន (AZEC) ដែលមានសមាជិកប្រទេសចំនួន ១១ នឹងជួបប្រជុំគ្នានៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី ២១ សីហានេះ ហើយប្រទេសជប៉ុន នឹងបញ្ជូនលោក Ken Saito ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ឱ្យចូលរួម។
ក្រុមមន្ត្រីរំពឹងថានឹងអនុម័តសេចក្តីថ្លែងការណ៍រួមមួយ ដែលនិយាយអំពីវិស័យចំនួន៣ រួមមានអគ្គិសនី ការដឹកជញ្ជូន និងឧស្សាហកម្ម។ AZEC នឹងធ្វើការលើផែនទីបង្ហាញផ្លូវរយៈពេល ១០ ឆ្នាំ ក៏ដូចជាការបង្កើតគោលការណ៍ណែនាំផងដែរ។
ក្នុងវិស័យអគ្គិសនី សេចក្តីថ្លែងការណ៍របស់ AZEC រំពឹងថានឹងផ្តោតលើការកាត់បន្ថយកាបូន ដែលចេញពីការផលិតថាមពល។ បច្ចុប្បន្ន ធ្យូងថ្ម ឧស្ម័នធម្មជាតិ និងឥន្ធនៈហ្វូស៊ីលផ្សេងទៀត រួមចំណែកដ៏ធំនៃល្បាយថាមពលរបស់អាស៊ី។
សម្រាប់វិស័យដឹកជញ្ជូន ក្រុមមន្ត្រីគ្រោងនឹងយល់ព្រមគ្នាលើការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់នៅអាស៊ី សំដៅឆ្ពោះទៅរកការពង្រីកការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ និងជីវឥន្ធនៈ ដែលប្រកបដោយនិរន្តរភាព។ ផែនទីបង្ហាញផ្លូវ នឹងត្រូវបានបង្កើតឡើងសម្រាប់គំនិតផ្តួចផ្តើមនេះ ហើយគម្រោងធ្វើបទបង្ហាញ នឹងត្រូវចាប់ផ្តើមដោយមានការចូលរួមក្រុមហ៊ុនមកពីប្រទេសសមាជិករបស់ AZEC។
ចំណែកឯវិស័យឧស្សាហកម្មវិញ សេចក្ដីថ្លែងការណ៍រួមទំនងជានឹងបង្ហាញពីការផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងសួនឧស្សាហកម្មប្តូរ ហើយសមាជិក AZEC ក៏នឹងសហការក្នុងការដាក់ចេញនូវបច្ចេកវិទ្យាសន្សំសំចៃថាមពលផងដែរ។
ជាមួយគ្នានេះ ក្នុងបណ្តាប្រទេសអាស៊ី វិស័យផលិតកម្មរួមចំណែកខ្ពស់ក្នុងការនាំចេញ។ តាមរយៈការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល សមាជិក AZEC ស្វែងរកការពង្រឹងគុណសម្បត្តិប្រកួតប្រជែងរបស់ខ្លួនក្នុងសហគមន៍អន្តរជាតិ ដែលតម្រូវការការកាត់បន្ថយកាបូន។ សមាជិក AZEC ក៏រំពឹងថានឹងសហការក្នុងការចែករំលែកចំណេះដឹងលើក្របខ័ណ្ឌពាណិជ្ជកម្មនៃការបំភាយឧស្ម័នរៀងៗខ្លួន។
គួរគូសបញ្ជាក់ថា AZEC ត្រូវបានស្នើឡើងជាលើកដំបូងដោយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីហ្ស៊ីដា ក្នុងឆ្នាំ ២០២២។ ដោយមិនរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ា សមាជិកចំនួន៩នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចូលរួមក្នុងស្ថាប័ននេះ រួមជាមួយនឹងប្រទេសជប៉ុន និងអូស្ត្រាលី។ កិច្ចប្រជុំកំពូលរបស់មេដឹកនាំ AZEC គ្រោងនឹងធ្វើឡើងនៅប្រទេសឡាវ នាខែតុលា ខាងមុខ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី