Connect with us

ព័ត៌មានអន្ដរជាតិ

​អ៊ុយក្រែន​​ព្យាយាម​បង្កើត​តំបន់​ការពារ​នៅ​ក្នុងទឹកដីរុស្ស៊ី​​

បានផុស

នៅ

អស់​រយៈពេល​ជិត​​​២សប្តាហ៍​​ដែល​កងទ័ព​អ៊ុយក្រែន​បាន​​​ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​សង្គ្រាម​ពី​​សមរភូមិ​​ប្រយុទ្ធ​ត្រឹម​ការការពារ​​និង​វាយ​បក​ក្នុង​ទឹក​ដី​រប​ស់ខ្លួន ទៅ​ជា​ការ​វាយ​បក​​​ចូល​ទឹក​ដី​រុស្ស៊ី​ដ៏ជ្រៅ​ និង​មាន​កា​របំផ្លា​ញ​ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍​​របស់​រុស្ស៊ី​ ព្រម​ទាំង​បង្កើត​តំបន់​ការ​ពារ​នៅ​ក្នុង​ទឹកដី​របស់​រុស្ស៊ី​តែម្តង​ ដើម្បី​ទប់ស្កាត់​ការ​បំផ្លាញ​ដោយសារ​ការ​ផ្លោង​របស់រុស្ស៊ី​។  

​យោធា​អ៊ុយក្រែន​បញ្ជាដ្រូន​ក្នុង​ទឹកដី​រុស្ស៊ី​។​ zelensky facebook
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​វាយប្រហារ​របស់​កង​ទ័ព​អ៊ុយក្រែន​​​​ចូល​ទឹកដី​រុស្ស៊ី​​​ចាប់​ផ្តើម​ដំបូង​កាល​ថ្ងៃទី​៦​ខែ​សីហា បាន​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ស​ហគមន៍​អន្តរជាតិ សូម្បី​តែ​រុស្ស៊ី​ខ្លួន​ឯង​ផ្ទាល់​ក៏​មើល​បំណាំ​​ប្រទេស​បច្ចឹមលោក​ដែល​ធ្លាប់តែ​ថ្កោល​ទោស​ខ្លួន បែ​ជា​មិន​​ថ្កោល​ទោស​​​​អ៊ុយក្រែន​ក្នុងពេល​នេះ​។

ក្នុង​ការ​ចេញ​សារ​វីដេអូ​​កាល​ពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយ​ជា​លើក​ដំបូង​​អំពី​​​មូលហេតុដែល​នាំ​ទៅ​ដល់​កា​រវាយ​លុយ​របស់​អ៊ុយក្រែន​ចូល​​ទៅ​​​​ក្នុង​តំបន់ Kursk របស់រុស្ស៊ី ដោយ​​មានគោលបំណងបង្កើតតំបន់ការពារដើម្បីការពារការវាយប្រហារបន្ថែមទៀតដោយទីក្រុងមូស្គូឆ្លងកាត់ព្រំដែន។

​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky ពេលថ្លែងតាមវីដេអូ។ Zelensky facebook

តាមការ​ដកស្រង់​សម្តី​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP លោក Zelensky បាននិយាយថា៖«ឥឡូវនេះវាគឺជាភារកិច្ចចម្បងរបស់យើងក្នុងប្រតិបត្តិការការពារជារួម៖ ដើម្បីបំផ្លាញសក្ដានុពលសង្គ្រាមរុស្ស៊ីឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងធ្វើសកម្មភាពវាយលុកជាអតិបរមា។ នេះ​រួម​បញ្ចូល​ទាំង​ការ​បង្កើត​តំបន់​ការពារ​នៅ​លើ​ទឹកដី​របស់​អ្នក​ឈ្លានពាន ដោយ​ប្រតិបត្តិការ​របស់​យើង​នៅ​ក្នុង​តំបន់ Kursk»​។

ក្នុង​ប្រតិបត្តិការ​យោធា​ចូល​ទឹកដី​មហាអំណាច​រុស្ស៊ី​នេះ ​កងទ័ព​អ៊ុយក្រែន​ក៏បាន​បំផ្លាញ​ស្ពាន​ដើម្បីកាត់ផ្តាច់​​​ការ​ចល័ត​កង​ទ័ព​របស់​រុស្ស៊ី​។​

កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​កងទ័ព​អ៊ុយក្រែនបាន​វាយ​​សម្រុក​ទៅមុខ​កាន់តែជ្រៅ​​ចូល​ទឹកដី​​រុស្ស៊ី រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជា​​ឱ្យ​​​មេទ័ព​​ក្នុងតំបន់​​​​ជុំវិញ​នោះ បង្កើត​​ក្រុមប្រឹក្សា​សន្តិសុខដើម្បី​សហការគ្នា​លើ​​ការ​ការពារ​សន្តិសុខ​​តាមព្រំ​ដែន ដែល​ងាយស្រួល​ដល់​ការ​គាំទ្រ​គ្នា​​ទៅវិញទៅមក។

សង្គ្រាមរុស្ស៊ី-​​អ៊ុយក្រែន​​​​បាន​អូសបន្លាយ​ពេល​អស់​រយៈ​ពេល​​ជិត​​៣០ខែ​​កន្លងផុត​ទៅ ប៉ុន្តែ​ភាគី​ទាំង​ពីរ​​​បាន​បរាជ័យ​ក្នុងការ​​​ចរចា​​ស្វែង​រក​សន្តិភាព​​​ទោះបី​ជា​ប្រទេស​ជា​ច្រើន​​ ធ្លាប់​បាន​ដាក់​សំណើរ​​និង​លក្ខខ័ណ្ឌ​​ឱ្យ​ភាគី​​និមួយៗ​ទទួលយក។ ភាគី​រុស្ស៊ី​តែង​តែ​អះអាង​ថា ខ្លួន​មិន​ច្រាន​ចោល​លទ្ធភាព​ចរចា​ ប៉ុន្តែ​ភាគី​រុស្ស៊ី​​ពេញ​ចិត្ត​​​​ការចរចា​ជាមួយ​បណ្តា​ប្រទេស​ដែល​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ​​ឱ្យ​អ៊ុយក្រែន​​​ មានសហរដ្ឋ​អាមេរិក និង​​បច្ចឹមលោក​អឺរ៉ុប​​ ខណៈ​ភាគី​អ៊ុយក្រែន​ទាម​ទារ​ដាច់​ខាត​ឱ្យរុស្ស៊ី​ដក​កង​ទ័ព​​ទាំង​អស់​ពី​ទឹកដី​ខ្លួន​ជាមួយសិន​ មុន​ការ​​ចរចា​​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម២៩ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥៨ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម