Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោបន្តដាក់គោលដៅត្រួតពិនិត្យចំនួន៣ ដើម្បីទប់ស្កាត់ក្រុមបាតុករ និងការពារសុវត្ថិភាព

បានផុស

នៅ

ទោះបីស្ថានភាពនៃការតវ៉ារបស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានស្ងប់ស្ងាត់បន្តិច តែកម្លាំងនគរបាលនៅតែបន្តដាក់គោលដៅត្រួតពិនិត្យនៅតាមបណ្ដាគោលដៅសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់ក្រុមបាតុករ និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោបានដាក់គោលដៅត្រួតពិនិត្យច្រកចេញចូលគោលដៅចំនួន៣ ដោយទី១.គោលដៅផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ដឹកនាំដោយ លោកស្រី គឹម ញឹប ជាអនុប្រធាន និងលោក ជ គឹមស៊ អភិបាលរងខណ្ឌ លោកនាយករងរដ្ឋបាលរាជធានី លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជារងខណ្ឌ លោកនាយករងលោកប្រធាន-អនុប្រធានការិយាល័យ  និងមន្រ្តីសាលាខណ្ឌ ជាសមាជិក។

២.គោលដៅស្តុប៦០ម៉ែត្រកែង៥០ម៉ែត្រ សង្កាត់ជើងឯក ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានី ជាប្រធានក្រុម លោកឧត្ដមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងរាជធានី លោកឧត្ដមសេនីយ៍ទោ ហ៊ុន សុជាតិ ស្នងការរងរាជធានី លោកឧត្ដមសេនីយ៍ទោ គ្រឹះ យុទ្ធគុណ មេបញ្ជាការរងរាជធានី ជាអនុប្រធាន និងលោក រស់ សុភ័ក្តអភិបាលរងខណ្ឌ លោកនាយក លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរងខណ្ឌ លោក ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីសាលាខណ្ឌ ជាសមាជិក។

៣.គោលដៅរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ដឹកនាំដោយ លោកឧសេនីយ៍ទោ គល់ យី ស្នងការរងរាជធានី ជាប្រធានក្រុម លោកឧត្ដមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរាជធានី លោកឧត្ដសេនីយ៍ទោ ហ៊ុន សុជាតិ ស្នងការរងរាជធានី លោកឧត្ដមសេនីយ៍ទោ គ្រឹះ យុទ្ធគុណ មេបញ្ជាការរង ជាអនុប្រធានក្រុម លោក ជ ចាន់ស៊ាង  អភិបាលរងខណ្ឌ លោកនាយករង លោកអធិការ អធិការរង លោកមេបញ្ជាការ មេបញ្ជាការរងខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីសាលាខណ្ឌ ជាសមាជិក។

សូមជម្រាបថា កាលពីថ្ងៃទី១៨ សីហាម្សិលមិញ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រឆាំងជ្រុលនិយមសរុប៣១នាក់ ក្នុងនោះមានស្រី២នាក់ ដើម្បីយកទៅសួរនាំបន្ទាប់ពីពួកគេព្យាយាមប្រមូលផ្ដុំគ្នានៅមុខព្រះបរមរាជវាំងធ្វើបាតុកម្មប៉ុនប៉ងផ្ទួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ក្នុងប្រតិបត្តការឃាត់ខ្លួនក្រុមប្រឆាំងជ្រុលនិយមនេះ កម្លាំងបានដកហូតបាននូវសម្ភារ និងវត្ថុតាងមួយចំនួនមានដូចជា ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូ និងគ្រាប់ដែក សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣០ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥៩ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម