ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ដាក់ចេញវិធានការ ហាមប្រើប្រាស់ទូរស័ព្ទ នៅតាមសាលារៀន
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Star កាលពីចុងសប្តាហ៍កន្លងទៅ, ប៉ុន្មានខែខាងមុខនេះ ក្រសួងអប់រំសិង្ហបុរី នឹងបញ្ចេញវិធានការដើម្បីដោះស្រាយជាមួយការប្រើប្រាស់ស្មាតហ្វូននៅក្នុងសាលារៀន ខណៈការស្រាវជ្រាវកាន់តែច្រើនបង្ហាញថា ការសម្លឹងមើលអេក្រង់ស្មាតហ្វូនច្រើនម៉ោង បណ្តាលឲ្យមានបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមយុវវ័យ។
មុនពេលក្រសួងរៀបចំផែនការនេះ គេដឹងថា សាលារៀនទាំងឡាយ ក៏បានបង្កើនវិធានការទប់ស្កាត់ការប្រើប្រាស់ស្មាតហ្វូនរួចទៅហើយដែរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។
ជុំវិញបញ្ហាស្មាតហ្វូន អ្នកនាំពាក្យក្រសួងនិយាយថា សាលារៀននៅទីនេះមានច្បាប់វិន័យនិងទម្លាប់គ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស ក្នុងម៉ោងសិក្សា ដែលសមស្របនឹងកម្រិតសាលារៀន។ សាលារៀនអាចដាក់កម្រិតលើការប្រើប្រាស់ឧបករណ៍ចល័តទៅតាមតំបន់ ឬពេលវេលាដែលបានកំណត់ ដូចជាអំឡុងម៉ោងសម្រាក ក្រោយម៉ោងរៀន ឬនៅសាលប្រជុំជាដើម។
សូមបញ្ជាក់ថា សិង្ហបុរី មិនមែនជាប្រទេសតែមួយ ដែលដាក់ចេញវិធានការទប់ស្កាត់ការប្រើប្រាស់ស្មាតហ្វូនក្នុងសាលារៀនទេ ជាក់ស្តែងបារាំង ហ្វាំងឡង់ និងចិន ក៏អនុវត្តច្បាប់ហាមប្រាមលើទូរស័ព្ទដៃនៅក្នុងវិស័យអប់រំផងដែរ។
រម្លឹកទៅឆ្នាំ២០២៣ ពេលនោះអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការហាមឃាត់ជាសកលតែម្តង ព្រោះថា ការប្រើប្រាស់ស្មាតហ្វូននៅក្នុងសាលារៀនគឺពិតជារំខានដល់ការសិក្សា និងប៉ះពាល់ខ្លាំងបំផុតទៅលើសុខភាពផ្លូវចិត្ត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា