ព័ត៌មានជាតិ
ទំនប់វារីអគ្គិសនីស្ទឹងអាតៃខេត្តពោធិ៍សាត់ជួបបញ្ហាខ្វះទឹករយៈពេល៣ខែនៅរដូវប្រាំង
ក្នុងដំណើរដឹកនាំអ្នកសារព័ត៌មានទស្សនកិច្ចនៅទំនប់វារីអគ្គិសនីស្ទឹងអាតៃខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលខេត្ត បានឱ្យដឹងថា ទំបន់វារីអគ្គិសនីស្ទឹងអាតៃខេត្តពោធិ៍សាត់ ត្រូវជួបបញ្ហាខ្វះទឹក ដើម្បីបម្រើឱ្យការផលិតអគ្គិសនីរយៈពេល៣ខែ នៅរដូវប្រាំង។
ឆ្លើយតបនឹងសំណួររបស់ «កម្ពុជាថ្មី» លោក ខូយ រីដា លើកឡើងដូច្នេះ៖“ជាក់ស្ដែងគឺទៅតាមទំហំផ្ទៃទឹកនេះ យើងបានសួរទៅខាងក្រុមហើយមិញនេះ គឺទឹកនៅខែប្រាំង គឺប្រឈម(ខ្វះទឹកសម្រាប់ផលិតអគ្គិសនី)៣ខែ ក្នុង៣ខែហ្នឹងគឺ ខែទី១ ទី២ ទី៣ យើងបើកបានតែ១០ថ្ងៃទេ ចឹង២០គឺ អត់ដំណើរការទេ។ ចឹងគឺទឹកនេះ អត់ទាន់បានផ្គត់ផ្គង់(ការផលិតអគ្គិសនី)ពី១ឆ្នាំទៅ១ឆ្នាំពេញទេ ចឹងមានបញ្ហារយៈពេល៣ខែហ្នឹងគឺ ១ខែបានតែ១០ថ្ងៃទេ”។
គួរឱ្យដឹងថា ស្ថានីយ៍វារីអគ្គិសនីស្ទឹងអាតៃ តម្លៃ ២៥៥ លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុនចិន the China Datang Corporation គឺស្ថិតនៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ភាគខាងលិចនៃប្រទេសកម្ពុជា ទំនប់វារីអគ្គិសនី ផ្តើមសាងសង់តាំងតែពីឆ្នាំ ២០០៨ ហើយបានបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ ២០១៣។ ទំនប់វារីអគ្គិសនីនេះ គឺជាការវិនិយោគក្នុងទម្រង់ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល៣០ឆ្នាំ។ តាមលោក ខូយ រីដា អាយុកាលនៃសំណង់ទំនប់វារីអគ្គីសនីនេះ គឺអាចប្រើប្រាស់បានក្នុងរយៈពេល១០០ឆ្នាំ។
ក្នុងពេលបច្ចុប្បន្ន លោកអភិបាលខេត្ត ឱ្យដឹងថាទំនប់វារីក្នុងខេត្តពោធិ៍សាត់ គឺមានចំនួន៣កន្លែងដូចជា ទំនប់វារីស្ទឹងអាតៃមានអានុភាព១២០មេហ្គាវ៉ាត់ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១មានអានុភាព៨០មេហ្គាវ៉ាត់ ស្ថិតក្នុងដំណាក់កាលកំពុងសាងសង់ គ្រោងនឹងដំណើរការនៅឆ្នាំ២០២៦ និងទំនប់វារីស្ទឹងមេទឹកមានអានុភាព១៥០មេហ្គាវ៉ាត់ ស្ថិតក្នុងដំណាក់កាលសម្អាតបាតអាង។
លោក ខូយ រីដា បានឱ្យដឹងទៀតថា ថាមពលនៅក្នុងខេត្តពោធិ៍សាត់ បែងចែកជា២ប្រភេពគឺ វារីអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។
ខេត្តភាគលិចប្រទេសកម្ពុជាមួយនេះ មានប្រភពអគ្គិសនីពីពន្លឺព្រះអាទិត្យជាច្រើនកន្លែង រួមទាំងប្រភពថាមពលផ្សេងទៀត។ ក្នុងនោះស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព ៩០ មេហ្គាវ៉ាត់ (MW) ០១ កន្លែង, ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព ១០ គីឡូវ៉ាត់ម៉ោង (KWH) ០១ កន្លែង, ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យមានអនុភាព ០៧ គីឡូវ៉ាត់ម៉ោង (KWH) ០១ កន្លែង និងស្ថានីយសាកអាគុយដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងប្រេងខ្មៅ មានអនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង (KWH) ០១កន្លែង។
តាមរយៈទំនប់វារីអគ្គិសនី និងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ បង្កើតបានអានុភាពអគ្គិសនីច្រើនសន្ធឹក លោក ខូយ រីដា អះអាងថា អគ្គិសនីដែលផលិតបានគឺសម្រាប់បម្រើឱ្យការប្រើប្រាស់ទៅតាមខេត្តផ្សេងៗនៃប្រទេសកម្ពុជា។ លោក ខូយ រីដា លើកឡើងថា តាមរយៈការបង្កើតអគ្គិសនីសម្រាប់ប្រើប្រាស់តាមខេត្តផ្សេងៗក្នុងប្រទេស ខេត្តពោធិ៍សាត់ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថាជា “ធុងអាគុយនៃព្រះរាជាណាចក្រកម្ពុជា” ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ