Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាំកូនឈើ១ម៉ឺនដើម លើដីដែលរងការទន្រ្ទាន និងដកហូតមកធ្វើសម្បត្តិរដ្ឋវិញ

បានផុស

នៅ

គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានដាំកូនឈើ១ម៉ឺនដើមនៅទីតាំងដីរដ្ឋដែលរងការទន្ទ្រាន និងត្រូវបានដកហូតមកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញ នៅស្រុកសណ្តាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន ផារ័ត្ន លើកឡើងថា ការដាំដុះកូនឈើប្រណិតឡើងវិញ ស្ថិតទីតាំងដីដកហូតរបស់រដ្ឋ គឺការចូលរួមថែរក្សា និងបង្កើនគម្របព្រៃឈើឡើងវិញ។ ការដាំកូនឈើនេះ ដើម្បីស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ ដែល បច្ចុប្បន្នក្រុមជនល្មើសទាំងនោះ កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាម ផ្លូវច្បាប់ជាធរមាន។

 លោកបញ្ជាក់ថា ចាប់តាំងពីទទួលបានបទបញ្ជាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរដ្ឋមន្រ្តី បញ្ជារឲ្យទប់ស្កាត់ និងការពារដាច់ខាតនូវកាន់កាប់ដីព្រៃរបស់រដ្ឋ យកធ្វើកម្មសិទ្ធិកន្លងទៅនេះ។ ក្នងនាម គណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានរកឃើញផ្ទៃដី ដែលទន្ទ្រានដោយ ខុសច្បាបប្រមាណជាង ១ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីមួយផ្នែកគ្រប់គ្រង ដោយមន្ទីរបរិស្ថាន និងមួយផ្នែកទៀតគ្រប់គ្រងដោយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ស្ថាប័នមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្ត ។

បច្ចុប្បន្នផ្ទៃដីទាំងអស់ ត្រូវបានដកហូត និងប្រគល់ជូនទៅឲ្យដែនសមត្ថកិច្ចគ្រប់របស់អង្គភាពដើមវិញ ដើម្បីការពារមិនឲ្យមានការបន្តទន្ទ្រានបន្ត ឬទន្រ្ទានឡើងវិញនោះឡើយ។ ក្នុងនាមគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានចាត់កម្លាំងសរុប របស់គណៈបញ្ជាការឯកភាពខេត្ត ដាក់ទីបញ្ជាការស្រាលទាំង ១៣គោល ដោយត្រូវចូលរួមសហការ និងម្ចាស់ការក្នុងការរុករក និងបង្ក្រាបឲ្យបានជាដាច់ខាតនៅបណ្ដាបទល្មើសធនធានធម្មជាតិ មិនឲ្យកើតមាន ឡើងជាថ្មី ដោយត្រូវអនុវត្តដូចភ្លៀងរលឹម។

លោកបន្ថែមថា គ្រប់ទីបញ្ជាការស្រាល ទាំង១៣គោលដៅ បាន និងកំពុងសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងកិច្ចការពារ និងទប់ស្កាត់ឲ្យបានដាច់ខាត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត អំពាវនាវដល់អាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមការពារ សម្បត្តិធនធានធម្មជាតិកម្ពុជា កុំឲ្យមានការបាត់បង់តទៅទៀត និងត្រូវមើលថែទាំកូនឈើថ្មី  ដែលបានដាំនេះឲ្យបានដុះលូតដល់ល្អឡើងវិញ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម