Connect with us

ព័ត៌មានជាតិ

ស្ពានខ្ពស់ជាងគេនៅកម្ពុជា ភ្ជាប់និស្ស័យខេត្តពោធិ៍សាត់-កោះកុង សាងសង់រួចរាល់នៅឆ្នាំ២០២៥ ខែមិថុនា

បានផុស

នៅ

ស្ពានឆ្លងកាត់ស្ទឹងអាតៃ នឹងក្លាយជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បន្ទាប់ពីសាងសង់រួចរាល់ជាស្ថាពរនៅក្នុងខែមិថុនា ឆ្នាំ២០២៥។ នេះបើតាមលោក ខូយ រីដា អភិបាលខេត្ត ពោធិ៍សាត់ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលដឹកនាំដំណើរទស្សនកិច្ចទៅកាន់ការដ្ឋានសាងសង់ស្ពាន នៅក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានកម្ពស់រហូតដល់ ៩០ម៉ែត្រ វាស់ពីបាតស្ទឹង  ប្រវែងបណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥ នេះ ដោយចាប់ផ្តើមសាងសង់ឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣  គ្រោងចំណាយពេលសាងសង់ចំនួន ២៨ខែ។

ស្ពានតម្លៃជាង២២លានដុល្លារនេះ សង់ឡើងក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥។

ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង (សំឡូត- វាលវែង-អូរសោម ដល់កោះកុង) ប្រវែងសរុបចំនួន ១៩៨គីឡូម៉ែត្រ ក្រសួងសាធារណការនឹងសាងសង់ស្ពានចំនួន ២៣កន្លែង ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយគឺស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ។ ផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់ជិត ១៩០លានដុល្លារ រយៈពេល ៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម