ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ អ៊ុយក្រែនគ្រប់គ្រងមូលដ្ឋាន៩២កន្លែងនៅតំបន់ Kursk
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងលើទឹកដីជាង ១២៥០គីឡូម៉ែត្រការ៉េ រួមទាំងមូលដ្ឋានចំនួន ៩២កន្លែងនៅក្នុងតំបន់ Kursk។
ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ប្រមុខស្ថាប័នការទូតបរទេសរបស់អ៊ុយក្រែនកាលពីថ្ងៃទី១៩ខែសីហា លោក Zelensky បាននិយាយថា៖ «អ្នកចម្បាំងអ៊ុយក្រែនបន្តប្រតិបត្តិការដើម្បីការពារតំបន់មួយចំនួននៅក្នុងតំបន់ Kursk។ បច្ចុប្បន្ន កងកម្លាំងរបស់យើងគ្រប់គ្រងលើទឹកដីសត្រូវច្រើនជាង ១២៥០គីឡូម៉ែត្រការ៉េ និងមូលដ្ឋានចំនួន ៩២កន្លែង។ យើងកំពុងពង្រឹងជំហររបស់យើង ស្ថិរភាពតំបន់ជាក់លាក់ និងពង្រឹងទុនផ្លាស់ប្តូរអ្នកទោសរបស់យើងសម្រាប់អ៊ុយក្រែន»។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះតំណាងឲ្យការខិតខំប្រឹងប្រែងដ៏ធំបំផុតក្នុងការរំដោះប្រជាជនអ៊ុយក្រែនពីការជាប់ឃុំឃាំងរបស់រុស្ស៊ី។
លោក Zelensky បានបន្តថា៖ «យើងបានចាប់អ្នកទោសរុស្ស៊ីច្រើនជាងគេបំផុតនៅក្នុងប្រតិបត្តិការតែមួយ ដែលជាសមិទ្ធិផលដ៏សំខាន់ និងជាគោលដៅមួយរបស់យើង។ សកម្មភាពរបស់យើងកំពុងបន្ត»។
ទោះជាយ៉ាងណាក៏ដោយ លោក Zelensky បានកត់សម្គាល់ថា បច្ចុប្បន្នអ៊ុយក្រែនមិនទាន់អាចបង្ហាញជាសាធារណៈនូវអង្គភាពជាក់លាក់ណាមួយដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនៅក្នុងតំបន់ Kursk នោះទេ តែលោកបានគូសបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្ត្រនៃប្រតិបត្តិការ។
មេដឹកនាំវ័យ៤៦ឆ្នាំ បានរៀបរាប់ទៀតថា៖ «ខ្ញុំចង់សម្តែងការដឹងគុណរបស់ខ្ញុំចំពោះគ្រប់អង្គភាព។ ខ្ញុំសូមអរគុណដល់វីរបុរសរបស់យើងទាំងអស់។ តំបន់ព្រំដែនរុស្ស៊ីទល់មុខតំបន់ Sumy របស់យើងត្រូវបានសម្អាតយ៉ាងទូលំទូលាយពីវត្តមានកងទ័ពរុស្ស៊ី»។
ពាក់ព័ន្ធនឹងការវាយលុករបស់អ៊ុយក្រែនលើកនេះ ភាគីរុស្ស៊ីបានរាយការណ៍ថា មានពលរដ្ឋជាង ១២ម៉ឺននាក់ត្រូវបានជម្លៀសខ្លួនចេញពីទីតាំងតាមព្រំដែនចំនួន៩នៅក្នុងតំបន់ Kursk៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា