ព័ត៌មានអន្ដរជាតិ
អ្នកតំណាងវិស័យឯកជនថៃ ជំរុញឱ្យលោកស្រី ផែតងតាន ផ្ដោតលើការជំរុញសេដ្ឋកិច្ច
ប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul បានស្នើឡើងថា រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្រ្តីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា គួរតែផ្តល់អាទិភាពលើការពង្រឹងតម្លៃប្រាក់បាត ជំរុញទេសចរណ៍ និងការពង្រីកទីផ្សារ នាំចេញក្នុងរយៈពេលខ្លី ខណៈបន្តគោលនយោបាយវិនិយោគ និងគោលនយោបាយថាមពលដែលមានស្រាប់ ដើម្បីជំរុញសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ។
លោក Sanan បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាស្ថិរភាពប្រាក់បាតឱ្យស្ថិតក្នុងកម្រិតសមស្របមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញ ជាពិសេសផលិតផលកសិកម្ម និងគាំទ្រដល់កំណើនជាបន្តបន្ទាប់ក្នុងវិស័យទេសចរណ៍។
តំណាងវិស័យឯកជនដដែល ក៏ចង់ឃើញស្ថិរភាពនៃសន្ទុះទេសចរណ៍ផងដែរ ក្នុងអត្រាភ្ញៀវទេសចរជាមធ្យម ៣ លាននាក់/ខែ ដោយធានាសុវត្ថិភាពរបស់ពួកគេ និងអភិវឌ្ឍតំបន់ទេសចរណ៍ និងសេវាកម្មនានា ដើម្បីបំពេញគោលដៅទេសចរណ៍ ទាញយកភ្ញៀវ ៣៦-៣៧ លាននាក់ សម្រាប់ឆ្នាំនេះ។
ក្នុងជំហានជំរុញសេដ្ឋកិច្ចសំខាន់បំផុតមួយ លោក Sanan លើកឡើងថា លោកស្រី ផែតងតាន ត្រូវពន្លឿនការបញ្ចេញថវិកាឆ្នាំ ២០២៤ នៅគ្រប់តំបន់ទាំងអស់ ដើម្បីជំរុញការស្តារសេដ្ឋកិច្ចច្បាស់លាស់ និងបំពេញកញ្ចប់ថវិកាឆ្នាំ ២០២៥ ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការពន្យារពេល។ ជាមួយគ្នានោះ រដ្ឋាភិបាលថៃត្រូវតែដោះស្រាយបញ្ហាជីវភាពសាធារណៈ រួមទាំងវិធានការជំរុញសេដ្ឋកិច្ច និងការគាំទ្រសម្រាប់ធុរកិច្ចថៃ ដែលរងផលប៉ះពាល់ដោយលំហូរចូលនៃទំនិញក្រៅស្រុក ជាពិសេសពីប្រទេសចិន។
ហើយក្រៅពីនេះ រដ្ឋាភិបាលចម្រុះត្រូវតែធ្វើយ៉ាងណា ឱ្យនយោបាយក្នុងស្រុកមានស្ថិរភាព និងបង្កើតបរិយាកាសដែលផ្ដល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគ។ ជាងនេះទៅទៀត លោកស្រី ផែតងតាន គួរតែបន្តវិធានការជាច្រើនដែលផ្តួចផ្តើមដោយអតីតនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ជាពិសេសការបើកផ្លូវពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីបរទេស។
អ្នកវិភាគមើលឃើញថា សេដ្ឋកិច្ចថៃកំពុងស្ថិតនៅក្នុងដំណាក់កាលដើរអូសជើង ដោយកើនឡើងត្រឹមតែ ១,៥ ភាគរយប៉ុណ្ណោះ កាលពីត្រីមាសទី១។ បញ្ហានេះត្រដាបត្រដួសដោយតម្រូវការក្នុងស្រុកខ្សោយ បំណុលគ្រួសារខ្ពស់ ការធ្លាក់ចុះនៃផលិតកម្ម និងភាពចលាចលនៃនយោបាយជាដើម ខណៈកំណើនត្រូវពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ និងការនាំចេញ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ