Connect with us

សេដ្ឋកិច្ច

ហាងឆេងមាសបន្តមានកំណើនជាង ៣ ពាន់ដុល្លារ ក្នុងមួយតម្លឹង

បានផុស

នៅ

តម្លៃមាសតាមបណ្ដាហាងនានានៅក្នុងរាជធានីភ្នំពេញស្ថិតក្នុងរង្វង់ ៣០០ ដុល្លារ ក្នុងមួយជី។ អ្នកជំនាញយល់ថា ទំនោរហាងឆេងមាសនឹងមានការកើនឡើងបន្តទៀត បន្ទាប់ពីហក់​ឡើង​ខ្លាំង​​​កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities បានឱ្យដឹងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះថា មូលហេតុ​ដែលធ្វើ​ឱ្យតម្លៃ​មាស​កើនឡើង ដោយសារទំនុកចិត្តរបស់អ្នកវិនិយោគ ពោលគឺ ធនាគារកណ្ដាលអាមេរិកនឹងកាត់​បន្ថយ​​អត្រា​ការ​​ប្រាក់ពី ០.២៥ ទៅ ០.៥០ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។

បើតាមលោក ឡុង សំណាង ការប្រកាសកាត់បន្ថយអត្រាការប្រាក់​ធ្វើឱ្យអ្នកអ្នកវិនិយោគអស់​ទំនុកចិត្ត​លើលុយដុល្លារ ដោយពួកគាត់​នឹង​ដក​លុយ​ពីធនាគារដែលគាត់ធ្លាប់វិនិយោគលើប្រាក់​ដុល្លារ​យក​ទៅទិញតម្លៃហាង​ឆេងមាស​វិញ។

ម្យ៉ាងទៀតកត្តា ភូមិសាស្ត្រនយោបាយ និងសង្គ្រាមរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ដូច្នេះសញ្ញាណ ភូមិស្ត្រនយោបាយមិនល្អ ដែលរុញច្រានឱ្យតម្លៃហាងឆេងមាស​កើនឡើងខ្លាំង​ដែរ។

បច្ចុប្បន្ន នៅកម្ពុជាតម្លៃហាងឆេងមាសនៅលើទីផ្សារលក់ចេញ ៣​​០១២ ដុល្លារក្នុងមួយតម្លឹង ចំណែកឯទីផ្សារអន្តរជាតិ ២៥០០ ដុល្លារក្នុងមួយអោន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម