Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិព្រៃទា ១ ទទួលបានផ្លូវបេតុងឆ្អឹងដែកមួយខ្សែ​ពីរដ្ឋបាលសង្កាត់ចោមចៅទី ៣

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​អារម្មណ៍​សប្បាយ​រីករាយ និង​សាទរ ដោយ​ទទួល​បាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ កែលម្អ អភិវឌ្ឍន៍​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី ២០ ខែ​សីហា ឆ្នាំ ២០២៤ នេះ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ដឹកនាំ​ដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅ​សង្កាត់​រង​ទី ១ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​ឱ្យ​ប្រែក្លាយ​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក ដើម្បី​ប្រជាពលរដ្ឋ​ប្រើប្រាស់​ងាយ​ស្រួល​ប្រកប​របរ​ផ្សេងៗ។

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ បាន​ឱ្យ​ដឹង​ថា ការ​ស្ថាបនា​ចាក់​ផ្លូវ​បេតុង​ខាង​លើ​នេះ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា ១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ចំពោះ​ផ្លូវ​ខាង​លើ​នេះ​មាន​ប្រវែង​បណ្ដោយ ១៣០០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ​កន្លះ ដោយ​ចាក់​បេតុង​ឆ្អឹង​ដែក​កម្រាស់ ១ តឹក​កន្លះ។ លោក​បន្ត​ថា ការ​ស្ថាបនា​ផ្លូវ​នេះ ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ក្នុង​ឆ្នាំ ២០២៤។

ជាមួយ​នេះ លោក​ចៅសង្កាត់ ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​ទាំងអស់ ដែល​ចូលរួម​សហការ​ក្នុង​ការ​អភិវឌ្ឍ​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ខាង​លើ​នេះ​ផង​ដែរ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៤ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម