Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានកូរ៉េខាងជើងរត់ចោលជួរ​ចូល​ទៅ​កូរ៉េខាងត្បូង

បានផុស

នៅ

ទាហានកូរ៉េខាងជើងម្នាក់បានរត់គេចខ្លួនទៅកូរ៉េខាងត្បូងតាមរយៈ​ការ​ឆ្លង​កាត់​ព្រំដែន​ក្បែរ​ឆ្នេរ​​សមុទ្រ​ភាគ​ឦសាន​នៃ​ប្រទេស​កូរ៉េខាងត្បូង ខណៈអាជ្ញាធរកូរ៉េខាង​ត្បូង​​កំពុងសាកសួរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​Yonhab នៅថ្ងៃទី២០ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហាននេះបានឆ្លងចូលទៅក្នុងស្រុក Goseong នៅឆ្នេរសមុទ្រភាគខាងកើតដែលមានព្រំប្រទល់ជាប់នឹងប្រទេសកូរ៉េខាងជើង ហើយត្រូវបានចាប់ខ្លួនដោយឆ្មាំកូរ៉េខាងត្បូងដែលបានតាមដានចលនារបស់គាត់។

ពាក់ព័ន្ធនឹងបញ្ហានេះមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា យោធាបានចាប់ខ្លួនមនុស្សម្នាក់ ដែលត្រូវបានគេជឿថា ជាជនជាតិកូរ៉េខាងជើង ហើយអាជ្ញាធរកំពុងសាកសួរពីហេតុផលសម្រាប់ការឆ្លងកាត់នេះ។ មន្ត្រីរូបនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ខណៈការរត់ចោលជួររបស់ទាហានកូរ៉េខាងជើងនេះត្រូវបានគេសង្ស័យថា គឺជាសេនាធិការ។

គួរបញ្ជាក់ថា ការរត់ចោលស្រុកនេះបានកើតឡើងប្រហែលពីរសប្តាហ៍បន្ទាប់ពីអ្នកស្រុកកូរ៉េខាងជើងម្នាក់បានឆ្លងព្រំដែននៅជិតឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសផងដែរ ខណៈជនភៀសខ្លួនកូរ៉េខាងជើងឆ្លងព្រំដែនត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ និងកម្រ ហើយជនភៀសខ្លួនភាគច្រើនធ្វើដំណើរទៅកាន់ភាគខាងត្បូងតាមរយៈប្រទេសចិន ឬប្រទេសទីបីផ្សេងទៀត។

កាលពី​ឆ្នាំ ២០១៧ ក៏មាន​ទាហាន​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​បាន​រត់ចោល​ជួរ តាមរយៈការរត់ភៀសខ្លួននៅក្នុងអ័ព្ទដ៏ក្រាស់ដើម្បីឆ្លងកាត់តំបន់គ្មានយោធា (DMZ) ៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម