Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តអគ្គិសនី​ចិន​ ​គ្រប​ដណ្ដប់​ផ្ដាច់​មុខ​​លើ​ទីផ្សារ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

សមាគមឧស្សាហកម្មរថយន្តឥណ្ឌូណេស៊ី (Gaikindo) បានឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ម៉ាក​រថយន្តអគ្គិសនីរបស់ចិន បាន​ និង​កំពុង​វាត​ទី​គ្រប់គ្រងលើ​ទីផ្សារលក់​របស់​ឥណ្ឌូណេស៊ីចាប់តាំងពីដើមឆ្នាំនេះមក​ ដោយ​គ្រប​ដណ្ដប់​ប្រមាណ​ ៨០ ភាគរយ​ នៃ​ចំណែក​ទីផ្សារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Gaikindo បាន​ឱ្យ​ដឹង​ជា​លម្អិត​ថា​ នៅចន្លោះខែមករា និងខែកក្កដា ​ឥណ្ឌូណេស៊ីបាន​កត់ត្រា​ពី​ការលក់រថយន្តអគ្គិសនី​ចំនួន​ ១៧ ៨០០ គ្រឿង​ ដោយ​ច្រើន​ជាង​ទ្វេដង​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

​យ៉ាង​ណា​មិញ​ ៤ ក្នុងចំណោមរថយន្តអគ្គិសនី​៥​គ្រឿង​ ដែលលក់​បាន​ គឺ​ជា​​​រថយន្ត​អគ្គិសនីមាន​ម៉ាក​យីហោ​ចិន​ ​​រួម​មាន​ម៉ាក​ Wuling, BYD, Chery និង Neta។

ក្នុងអំឡុងពេល៧ខែដដែល​ ក្រុមហ៊ុន​​ BYD ដែលបានចាប់ផ្តើមប្រតិបត្តិការនៅ​ឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ បានលក់រថយន្តអគ្គិសនី​ប្រមាណ ៣ ០០០ គ្រឿង​ ​ក្រុមហ៊ុន​ Chery ​លក់​បានជាង ៣ ០០០ គ្រឿង​។ ក្រុម​ហ៊ុន​ Morris Garage ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​ក្រុមហ៊ុនចិន​ SAIC Motor ​លក់រថយន្ត​បាន​ប្រមាណ​ ១ ៩០០ គ្រឿង។

គួរ​គូស​បញ្ជាក់​ថា​ ​ចិន​កំពុងឆ្ពោះ​ទៅ​រក​ការ​គ្រប​​ដណ្ដប់​ផ្ដាច់​មុខ​លើ​ទីផ្សាររថយន្ត​អគ្គិសនី​ធំ​ៗ​​នៅអាស៊ី​អាគ្នេយ៍​ ដោយ​បច្ចុប្បន្ន​ ក្រៅ​ពី​ឥណ្ឌូណេស៊ី​ រថយន្តអគ្គិសនី​ចិនកំពុង​ឈរ​ឈ្មោះ​​លើ​កំពូល​តារា​នៃ​ចំណែក​​ទីផ្សារ​នៅ​ថៃ​រួចហើយ​។ គេ​មើល​ឃើញ​ថា​ ចិន​​កំពុង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ខ្សែ​ចង្វាក់​ផ្គត់ផ្អង់​រថយន្ត​របស់​ខ្លួ​នដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ពី​បញ្ហា​​ពាណិជ្ជកម្ម​ជាមួយ​លោក​លិច​ ខណៈ​អាស៊ី​អាគ្នេយ៍​ ដែល​មាន​ប្រជាជន​ច្រើន​ និង​កាន់​តែ​ធូរ​ធា​ ក្លាយ​ជា​ទីផ្សារ​គោលដៅ​សំខាន់​មួយ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម