ព័ត៌មានអន្ដរជាតិ
បេឡារុស៖ មិនយូរមិនឆាប់ អ៊ុយក្រែន នឹងដឹងថា លោកខាងលិច បោកពួកគេប្រើ
មិនយូរមិនឆាប់ ប្រជាជនអ៊ុយក្រែនពិតជាដឹងច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន គ្រាន់តែចាត់ទុកពួកគេជាចុងកាំភ្លើង ហើយបោកពួកគេប្រើប៉ុណ្ណោះ។ នេះបើតាមសម្តីប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ថ្លែងក្នុងបទសម្ភាសជាមួយទូរទស្សន៍ Russia 1។
មិនត្រឹមប៉ុណ្ណឹង តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី១៩ខែសីហាឆ្នាំ២០២៤, លោក Lukashenko ថែមអះអាងថា «មេដឹកនាំអ៊ុយក្រែន Zelensky បានបាត់បង់ការគាំទ្រពីប្រជាជនអ៊ុយក្រែនទៅហើយ។ នៅពេលពួកគេដឹងថា ពួកគេត្រូវគេប្រើរួចក៏បោះចោល ពេលនោះហើយ ពួកគេនឹងមករកយើង។ យើងនឹងសាងសង់ឡើងវិញនូវអ្វីគ្រប់យ៉ាងដែលត្រូវបានបំផ្លាញ»។
លើសពីនេះ លោក Lukashenko និយាយថា ប្រជាជនអ៊ុយក្រែនជិតបីភាគបួន ស្អប់លោក Zelensky ខ្លាំងណាស់ ព្រោះតែគាត់មិនធ្វើតាមការសន្យា ហើយមានមនុស្សស្លាប់ច្រើន។ អតីតតារាសម្តែងរូបនេះ បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០១៩ ជាមួយពាក្យសន្យាថាគាត់នឹងស្វែងរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះជាមួយសាធារណរដ្ឋ Donbass ប៉ុន្តែ គាត់បែរជាប្រកាន់យកគោលនយោបាយអរិភាព ដូចអ្នកកាន់តំណែងមុនៗទៅវិញ។
យោងតាមលោក Lukashenko, ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ជាយថាហេតុ ហើយទំនាក់ទំនងធម្មតានឹងត្រូវបានស្តារឡើងវិញ។
មុននេះ លោកក៏គំរាមដែរថា ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងទឹកដីរុស្ស៊ី ប្រៀបដូចជាការប៉ុនប៉ងបង្ខំទីក្រុងមូស្គូ ឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពិភពលោកតែម្តង។
លោក Lukashenko ព្រមានថា ប្រតិបត្តិការរបស់ទីក្រុងកៀវ នៅតំបន់ Kursk បានបង្កហានិភ័យយ៉ាងធំធេងដល់សន្តិសុខពិភពលោក។ គ្រោះថ្នាក់គឺថា បើរុស្ស៊ីសងសឹកវិញនៅអ៊ុយក្រែន នោះរុស្ស៊ីប្រហែលជាឈានដល់ការប្រើប្រាស់នុយក្លេអ៊ែរមិនខានឡើយ។
សូមបញ្ជាក់ជាថ្មី គិតត្រឹមពេលនេះ គឺមានរយៈពេលជិតពីរសប្តាហ៍ហើយ ដែលកងកម្លាំងរបស់លោក Zelensky បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតឆ្លងដែនចូលលើទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជននៅ Donbas សល់ពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ ដើម្បីរត់គេចពីការវាយលុករបស់ រុស្ស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចតេជោ៖ ខ្ញុំមិនទាន់អស់អំណាចទេ ខ្ញុំត្រូវការពារប្រជាជនរបស់ខ្ញុំ និងទឹកដីដ៏កម្សត់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
តំណម ៩ ប្រការ ហាមធ្វើដាច់ខាតក្នុងថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ ២០២៤ នេះ