Connect with us

ព័ត៌មានអន្ដរជាតិ

ចិន គ្រោង​ចំណាយ​៣១​ពាន់​លាន​ដុល្លារ​បន្ថែម​លើ​គម្រោង​ថាមពល​នុយក្លេអ៊ែរ

បានផុស

នៅ

ប្រទេសចិន កាល​ពី​ថ្ងៃ​ទី១៩​ខែ​សីហា បានអនុម័ត​លើ​គម្រោង​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ថ្មី​ចំនួន​១១​ទីតាំង​​បន្ថែម​ទៀត ដែល​ចំនួន​នេះ​គឺ​ជា​​​កំណត់ត្រា​​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន ខណៈដែលរដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​​ពឹងផ្អែកលើថាមពល​នុយក្លេអ៊ែរ​កាន់តែ​ច្រើន ដើម្បីគាំទ្រដល់​ការ​កាត់បន្ថយការបំភាយឧស្ម័ន។

រូប​តំណាង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ថ្មី​របស់​ចិន នឹង​ត្រូវ​​ចំណាយ​ពេល​សាងសង់​ប្រហែល​៥​ឆ្នាំ​នៅ​ក្នុង​​ខេត្ត​ចំនួន​៥​ មាន​ដូចជា ខេត្ត Jiangsu ខេត្ត Shandong ខេត្ត Guangdong ខេត្ត Zhejiang និង​ខេត្ត Guangxi ជាមួយ​ទុន​​វិនិយោគសរុប​យ៉ាងហោចណាស់ ៣១​ពាន់​លាន​ដុល្លារ។

ចិន មាន​រោងចក្រ​ថាមពល​នុយក្លេអ៊ែរដែលកំពុងសាងសង់ច្រើនជាងប្រទេសដទៃទៀតនៅ​លើ​ពិភពលោក ហើយបានអនុម័ត​សាងសង់​រោងចក្រ​​ថ្មីចំនួន​២០​បន្ថែម​ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ។ មហាយក្ស​អាស៊ី​នេះ ត្រូវបានគេរំពឹងថានឹងវ៉ាដាច់ប្រទេសបារាំង និងសហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសផលិតថាមពល​នុយក្លេអ៊ែរ​ឈានមុខគេរបស់ពិភពលោកនៅឆ្នាំ​២០៣០​ខាង​មុខ។

បើយោងតាមសមាគមថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន បច្ចុប្បន្នរដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​រោងចក្រ​ថាមពល​​នុយក្លេអ៊ែរ​ចំនួន​៥៦​ ដែលកំពុងដំណើរការ ជាមួយនឹងសមត្ថភាពរួមបញ្ចូលគ្នាស្មើនឹងប្រហែល ៥% នៃតម្រូវការអគ្គិសនីសរុប។ ក្រុមហ៊ុន​វិនិយោគ​ចិន Citic Securities បាននិយាយនៅក្នុង​របាយការណ៍​មួយ​ថា ក្រុងប៉េកាំងទំនងជានឹងអនុម័តរោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ថ្មីចំនួន១០​ ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ៣ ទៅ ៥​ឆ្នាំខាងមុខ។

សូម​បញ្ជាក់​​ថា រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ មាន​វត្តមាន​​នៅ​ក្នុង​ប្រទេស​ចំនួន​៣២​ ដែល​ជា​ប្រភព​នៃ​ថាមពល​អគ្គិសនី​​ប្រមាណ​ជា​១​ភាគ​១០​នៅ​ទូទាំង​ពិភពលោក។ ភាគ​ច្រើន​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ មាន​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង និង​អាស៊ី​ខាង​កើត។ សហរដ្ឋ​អាមេរិក ​គឺ​ជា​ប្រទេស​ដែល​មាន​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ច្រើន​ជាង​គេ​បំផុត។ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ទាំង​​៩៣​របស់​អាមេរិក មាន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​​បាន​ប្រហែល​ជិត​១៩%៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយរៀបចំស្ថាបនាផ្លូវបេតុងថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃឱ្យបញ្ឈប់ការផ្សាយមាតិកានៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់  

ព័ត៌មានជាតិ៤២ នាទីutes មុន

លោក វង្សី វិស្សុត៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ជាផ្នែកមួយនៃការលើកកម្ពស់ជនមានពិការភាព

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ទឹកជំនន់ភាគខាងត្បូងថៃ អាច​ប៉ះពាល់ដល់ផលិតកម្ម​កៅស៊ូរហូតដល់​ ៧ ភាគរយ​

កីឡា៥៨ នាទីutes មុន

តើ​កម្ពុជា​ ស្គាល់​រស​ជាតិ​ពាន​អន្តរជាតិ​ដំបូង​ទេ ពេលប៉ះ​ឥណ្ឌូណេស៊ី ថ្ងៃស្អែក?

Sokha Hotels

ព័ត៌មានពេញនិយម