Connect with us

ព័ត៌មានអន្ដរជាតិ

យីងឡាក់ ព្រមាននិងផ្តល់ដំបូន្មាន ទៅក្មួយស្រី ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ

បានផុស

នៅ

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានផ្ញើសារអបអរក្មួយស្រី ផែថងថាន ដែលទើបឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ ប៉ុន្តែក្នុងនោះក៏ភ្ជាប់ជាមួយការព្រមានផងដែរ ហើយលោកស្រី យីងឡាក់ ថែមទាំងផ្តល់ដំបូន្មានទៅក្មួយស្រីជាទីស្រឡាញ់ទៀតផង។

លោកស្រី យីងឡាក់ (រូបថត៖ Instagram)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤, លោកស្រីយីងឡាក់ បានផ្ញើសារអបអរ ផែថងថាន លើបណ្តាញសង្គម X  ដោយនិយាយថា មីងពិតជាមានមោទកភាពចំពោះក្មួយស្រី ដែលសម្រេចចិត្តទទួលតំណែងជានាយករដ្ឋមន្ត្រី។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីយីងឡាក់ ព្រមានថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនេះ ក្មួយនឹងត្រូវប្រឈមមុខជាមួយសម្ពាធ បូករួមទាំងក្តីសង្ឃឹមខ្ពស់ពីសំណាក់អ្នកដទៃ ជាពិសេសនៅពេលប្រទេស កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ប៉ុន្តែលោកស្រីជឿថា ក្មួយនឹងឆ្លងផុតពេលវេលាដ៏លំបាក ហើយជោគជ័យក្នុងភារកិច្ចនេះ។

ស្របពេលជាមួយគ្នានោះ លោកស្រី យីងឡាក់ ក៏បានផ្តល់ដំបូន្មានដល់ក្មួយស្រីផងដែរ ដោយត្រូវបើកចិត្តឲ្យទូលាយ និងត្រូវយល់ពីអារម្មណ៍មនុស្សជុំវិញខ្លួន។

លោកស្រី ផែថងថាន (រូបថត៖ Bangkok Post)

សូមបញ្ជាក់ជាថ្មី ក្នុងប្រវត្តិសាស្រ្តថៃ ទើបមាននាយករដ្ឋមន្ត្រីជាស្រ្តីចំនួន២រូបប៉ុណ្ណោះ ដោយទីមួយគឺលោកស្រីយីងឡាក់ និងមួយទៀតគឺលោកស្រី ផែថងថាន នេះឯង។

អាជីពនយោបាយរបស់ យីងឡាក់ បានដល់ទីបញ្ចប់ពេលតុលាការទម្លាក់លោកស្រីចេញពីតំណែង ហើយរត់ភៀសខ្លួនទៅក្រៅប្រទេសក្នុងឆ្នាំ២០១៧ មុនពេលត្រូវបានកាត់ទោសពីបទពុករលួយ ជុំវិញគម្រោងសន្យាទិញស្រូវអង្កររបស់រាជរដ្ឋាភិបាលលោកស្រី។

នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ លោកស្រីយីងឡាក់ ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទមិនបញ្ឈប់ការលក់គ្រាប់ធញ្ញជាតិដោយក្លែងបន្លំ និងពុករលួយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ទូក ង «ធីវេតតេជះឈ្នះអស់ការលំបាក» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក

ព័ត៌មានជាតិ៤៤ នាទី មុន

តុលាការ ឃុំខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី​ បណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបសួរ

បច្ចេកវិទ្យា៥៧ នាទី មុន

កម្ពុជា ដាក់គោលដៅបង្កើនអត្រាអក្ខរកម្មឌីជីថលមូលដ្ឋានសម្រាប់សិស្សចប់បាក់ឌុប ដល់ ១០០% ត្រឹមឆ្នាំ២០៣០

បច្ចេកវិទ្យា១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ រៀបចំ​ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាលើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស សុខា និងទូតម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនជាសកល

Sokha Hotels

ព័ត៌មានពេញនិយម