Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល នាំយក​​សាកសព​ចំណាប់ខ្មាំង​៦​នាក់​​ពី​តំបន់​ហ្គាហ្សា

បានផុស

នៅ

យោធា​អ៊ីស្រាអែល បាន​ប្រកាស​​​ថា សាកសព​ចំណាប់ខ្មាំង​​ចំនួន​៦​​នាក់​​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ចាប់​​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧​ខែ​តុលា ​ត្រូវ​បាន​​នាំ​យក​មក​វិញ​ហើយ​ពី​តំបន់​ហ្គាហ្សា​ស្ទ្រីប។

(រូបភាព៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅ​ថ្ងៃ​ទី​២០​ខែ​សីហា បាន​រៀបរាប់​​ថា សាកសពរបស់ Yagev Buchshtab, Alexander Dancyg, Avraham Munder, Yoram Metzger, Nadav Popplewell និង Haim Perry ត្រូវបានយក​ចេញពីតំបន់ Khan Younis កាលពីថ្ងៃចន្ទ។ ប្រតិបត្តិការ​​ជួយ​​សង្គ្រោះ ​ត្រូវ​បាន​អនុវត្ត​ដោយ​កងកម្លាំង IDF រួម​ជាមួយ​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីស្រាអែល។ យ៉ាង​ណា កង​កម្លាំង​ការពារ​អ៊ីស្រាអែល ពុំ​បាន​បញ្ជាក់​​ថា ចំណាប់​ខ្មាំង​ត្រូវ​បាន​សម្លាប់​ដោយ​របៀប​ណា ឬ​ក៏​​នៅ​​ពេល​ណា​នោះ​ទេ។

សេចក្តីថ្លែងការណ៍​ដដែល បានបន្ត​ថា នៅ​សេស​សល់​ចំណាប់ខ្មាំង​ប្រហែល ១០៩ នាក់​ទៀត​​​​នៅ​តំបន់​ហ្គាហ្សា ហើយ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ទាំង​នោះ «អាចសម្រេចបានតាមរយៈការចរចារ»។

ការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង កំពុងដំណើរការ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុង​មានវត្តមាន​​​នៅមជ្ឈិមបូព៌ា ដើម្បី​ជំរុញ​ឲ្យ​ភាគី​ជម្លោះឈាន​ទៅ​ដល់​​កិច្ចព្រមព្រៀង​រួម​គ្នា​មួយ។

កាលពីថ្ងៃចន្ទ លោក Blinken បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានយល់ព្រម​លើ​សំណើ​របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ នៅ​ឡើយ​តែ​ក្រុម​​ហាម៉ាស​ប៉ុណ្ណោះ ហើយ​លោក Blinken ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​ទទួល​យក​​សំណើ​បទ​ឈប់​បាញ់​ដូច​អ៊ីស្រាអែល​អ៊ីចឹង​ដែរ។

គួរ​រំឭក​ថា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធានៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមកលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី​៧​ខែតុលា ដោយ​​​ក្រុមហាម៉ាស ហើយ​ក្នុងអំឡុងពេលនោះមនុស្សប្រហែល ១២០០​នាក់ត្រូវបានសម្លាប់ និង ២៥១​នាក់​ផ្សេង​ទៀត​ត្រូវ​ចាប់ធ្វើជាចំណាប់ខ្មាំង។ យោធា​អ៊ីស្រាអែល បាន​ប៉ាន់ស្មាន​ថា ១​ភាគ​៣​នៃ​ចំណាប់​ខ្មាំង​ទាំង​នោះ​ប្រហែល​ជា​​​បាត់បង់​ជីវិត​ហើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមផ្លូវបេតុងខ្លោទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៤៧ នាទីutes មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

Sokha Hotels

ព័ត៌មានពេញនិយម