Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសថៃ​ នឹងមានភ្លៀងធ្លាក់ខ្លាំង រហូតដល់ឆ្នាំក្រោយ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២០ខែសីហា, ក្រុមអ្នកជំនាញថៃ បានព្រមានឲ្យរដ្ឋាភិបាល ដាក់ចេញនូវវិធានការសមស្របដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ ជាពិសេសនៅតំបន់វាលទំនាបតែម្តងព្រោះថា ភ្លៀងនឹងធ្លាក់ខ្លាំងរហូតដល់ឆ្នាំក្រោយ ដោយសារតែបាតុភូត La Nina។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sonthi Kotchawat អ្នកជំនាញផ្នែកសុខភាពនិងបរិស្ថាន នៅបណ្ឌិតសភាបរិស្ថានថៃ បានលើកឡើងនៅលើបណ្តាញសង្គមថា ដោយសារអាកាសធាតុប្រែប្រួលបង្កជាភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស រដ្ឋាភិបាលត្រូវដាក់ចេញវិធានការឲ្យបានគ្រប់គ្រាន់ ជាពិសេសនៅតាមតំបន់វាលទំនាប ដូចជា Bangkok និង Samut Prakan ជាដើម។

គេដឹងថា Bangkok និង Samut Prakan ជាកន្លែងមានហានិភ័យជាងគេ ដោយសារតែវាស្ថិតនៅជិតឆ្នេរសមុទ្រ និងជាបណ្តុំនៃអគារខ្ពស់ៗ ដែលអាចកាត់បន្ថយល្បឿនខ្យល់ ដូច្នេះទើបបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង។

(រូបថត៖ Thai PBS)

ជាងនេះទៅទៀត ទីតាំងទាំងពីរ ស្ថិតនៅផ្នែកខាងក្រោម ដែលមានន័យថា ពេលរដូវភ្លៀងមូសុងបង្កើនឥទ្ធិពលខ្លាំងចន្លោះខែសីហាដល់ខែតុលា ទឹកភ្លៀងនឹងហូរចុះពីខេត្តខាងលើ ធ្វើឲ្យ Bangkok និង Samut Prakan នៅខាងក្រោមត្រូវទទួលរង។

តាមការបញ្ជាក់ពីលោក Sonthi, ខេត្តមួយចំនួនដូចជា Chon Buri, Rayong, Chiang Rai និង Mae Hong Son សុទ្ធតែរាយការណ៍អំពីការធ្លាក់ភ្លៀងក្នុងកម្រិតខ្ពស់ជាងមធ្យមរួចទៅហើយ ដូច្នេះរដ្ឋាភិបាលត្រូវតែមានសកម្មភាពបន្ថែមទៀត ដើម្បីការពារទឹកជំនន់ឲ្យខាងតែបាន។

សូមជម្រាបថា មិនមែនតែប្រទេសថៃទេ បាតុភូត La Nina នឹងចាប់ផ្តើមនៅឆមាសទីពីរនៃឆ្នាំនេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្ពស់ជាងកម្រិតមធ្យមនៅទូទាំងទ្វីបអាហ្វ្រិកខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ និងអូស្ត្រាលីតែម្តង ចាប់ពីខែធ្នូឆ្នាំ២០២៤ ដល់ខែសីហា ឆ្នាំក្រោយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តថៃ ជាប់ព្រំដែនកម្ពុជា បិទសាលារៀន ព្រោះទឹកជំនន់ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម