ព័ត៌មានអន្ដរជាតិ
UN ថា សំណង់អគារជាង៨០%នៅហ្គាហ្សាត្រូវបានបំផ្លិចបំផ្លាញ
មន្ត្រីអង្គការសហប្រជាជាតិ (UN) បានប្រកាសថា សំណង់អគារជាង ៨០ភាគរយនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបំផ្លាញ ដោយសារភ្លើងសង្គ្រាមរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស និងប្រទេសអ៊ីស្រាអែល។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Qahera កាលពីថ្ងៃទី១៩ខែសីហា លោក Abdallah Al-Dardari ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ បានឲ្យដឹងថា ការខាតបង់ដោយសារសង្គ្រាមនៅហ្គាហ្សា មានតម្លៃប៉ាន់ស្មានចន្លោះពី ៥០ ទៅ ៦០ពាន់លានដុល្លារ។ យ៉ាងណា តួលេខពិតប្រាកដនឹងត្រូវដឹងច្បាស់ បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ដោយមានការស្ទង់មតិផ្នែកវិស្វកម្មលម្អិតដើម្បីវាយតម្លៃលើការបំផ្លិចបំផ្លាញ និងការកសាងឡើងវិញ។
បន្ថែមពីនេះ លោក Al-Dardari បានបញ្ជាក់ទៀតថា ក្នុងការបំផ្លិចបំផ្លាញ ក៏មានទាំងរចនាសម្ព័ន្ធដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិផងដែរ ដែលមានតម្លៃខ្ទង់ ៥៥លានដុល្លារ។
លោក Al-Dardari បានបន្តថា បើប្រៀបធៀបនឹងគ្រោះមហន្តរាយផ្សេងៗ ស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីបគឺអាក្រក់ខ្លាំងជាងឆ្ងាយណាស់។
មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បាននិយាយថា៖ «យើងមិនអាចរង់ចាំរហូតដល់ចប់ការប្រយុទ្ធ ដើម្បីចាប់ផ្តើមផ្តល់សេវាសំខាន់ៗដល់ប្រជាជនប៉ាឡេស្ទីននោះទេ… ក្រុមរបស់យើងបានឈរជើងនៅទីនោះស្រាប់ហើយ… យើងត្រៀមខ្លួនរួចជាស្រេចហើយមានវត្តមាននៅហ្គាហ្សា ដើម្បីធ្វើការលើវិស័យសុខាភិបាល ការអប់រំ លំនៅដ្ឋាន ថាមពល ទឹកស្អាត និងការគ្រប់គ្រងសំណល់រឹង»។
សូមបញ្ជាក់សាជាថ្មីម្ដងទៀតថា ក្រុមហាម៉ាសបានសម្លាប់មនុស្សប្រហែល ១២០០នាក់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ហើយបានចាប់មនុស្ស ២៥១នាក់ផ្សេងទៀតទៅកាន់ហ្គាហ្សាធ្វើជាចំណាប់ខ្មាំង។ ចំណែកឯការវាយសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានឆក់យកជីវិតមនុស្សមិនតិចជាង ៤ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង ៩ម៉ឺននាក់បានរងរបួស៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត