Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា៖ រចនាសម្ពន្ធប្រព័ន្ធបង្ហូរទឹក ចម្លាក់ក្បាលមករ ត្រូវបានអ្នកជំនាញរៀបចំជួសជុលឡើងវិញ

បានផុស

នៅ

លោក ឮ ចាន់ណូរ៉ា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រព័ន្ធបង្ហូរទឹកបុរាណ ដែលមានចម្លាក់រូបក្បាលមករ នៅទំនប់(ទឹកមុជ)ដែលជាទំនប់ទឹកបុរាណ ស្ថិតនៅជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា ក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប កំពុងរងការខូចខាតយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញនឹងការខូចខាតនេះ ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចាប់ផ្ដើមជួសជុលប្រព័ន្ធបង្ហូរទឹកនេះ ដើម្បីឱ្យមានភាពប្រសើរឡើងវិញ។

គួរបញ្ជាក់ថា បុព្វបុរសខ្មែរសម័យមុន បានធ្វើចង្អូរបង្ហូរទឹកចម្លាក់មករនេះ សម្រាប់ប្រមូលទឹកពីតំបន់ភ្នំគូលែនបញ្ចេញមកក្រោមតាមទ រួចហើយឱ្យហូរចេញតាមមាត់សត្វមករធ្លាក់ចូលទៅក្នុងអូរថ្មដាប់ បន្តទៅបំពេញនៅកសិន្ធុប្រាសាទបេងមាលា និងបន្តហូរចាក់ចូលទៅអាងរក្សាទឹកធំមួយ នៅភាគខាងកើតរបស់ប្រាសាទបេងមាលា ដែលគេហៅថាវាលផ្ទី៕

ដោយ ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម