ព័ត៌មានអន្ដរជាតិ
បារី និងស្រាបៀរ ជាច្រើនប្រភេទត្រូវភាគីថៃចាប់បាន ខណៈឈ្មួញលួចនាំចេញពីកម្ពុជាតាមច្រករបៀងដោយខុសច្បាប់
ទំនិញគេចពន្ធជាច្រើនប្រភេទ ពិសេសបារី និងស្រា ត្រូវបានកម្លាំងយោធាថៃការពារព្រំដែនស្ទាក់ចាប់បាន ខណៈដែលមានជនមិនស្គាល់មុខមួយចំនួនបាននិងកំពុងលីសែងឆ្លងអូរតាមច្រករបៀងចូលដីថៃដោយខុសច្បាប់។
ការចាប់ទំនិញខុសច្បាប់នេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខាងក្រោយផ្សារខៅឌីន ស្ថិតក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលនៅមិនឆ្ងាយពីច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងនោះឡើយ ។
យោងតាមប្រភពច្បាស់ការមួយបានបញ្ជាក់ថា ទំនិញទាំងនេះអាចចេញតាមច្រករបៀងជំនោរជាយដែន ស្ថិតនៅក្នុងភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែកន្លងមកគេឧស្សាហ៍សង្កេតឃើញមានថៅកែធំៗបានជួលឲ្យកម្មករ លីសែងទំនិញឆ្លងអូរចូលទៅក្នុងទឹកដីថៃ ព្រមទាំងមានរថយន្តថៃរង់ចាំទទួលនៅត្រើយម្ខាងផងដែរ។
យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា នៅពេលដែលកម្លាំងយោធាការពារព្រំដែនថៃ បង្ហាញខ្លួនដើម្បីបង្ក្រាបទំនិញកិច្ចពន្ធទាំងនោះក៏ស្រាប់តែក្រុមកម្មករដែលកំពុងរីសែង បានទម្លាក់ឥវ៉ាន់ចោលហើយនាំគ្នារត់ត្រឡប់ក្រោយឆ្លងដែនចូលទៅក្នុងប្រទេសកម្ពុជាអស់តែម្ដង។
ក្រោយការត្រួតពិនិត្យទំនិញដែលរឹបអូសបាន គឺមានបារីចំនួន ៣២.០០០ កញ្ចប់ ស្រាបៀរ និងស្រាដបមានចំនួន ១.៩៤៤ ប្រភេទដែលទំនិញទាំងនេះក្រោយពីដកហូតបានកម្លាំងយកគេថៃ បានប្រគល់ទៅឲ្យតម្រួតស្រុកក្លងហាត និង បញ្ជូនបន្តទៅអង្គភាពគយប្រចាំខេត្តស្រះកែវដើម្បីរក្សាទុក និងស្រាវជ្រាវរកប្រភពដែលនៅពីក្រោយ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់