ព័ត៌មានអន្ដរជាតិ
WHO សុំកុំឲ្យស្លន់ស្លោ ព្រោះជំងឺ Mpox មិនមែនកូវីដថ្មីទេ
តាមសេចក្តីរាយការណ៍របស់ BBC, លោក Hans Kluge នាយកប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវកុំឲ្យស្លន់ស្លោ ព្រោះជំងឺ Mpox ឬគេស្គាល់ពីមុនថា Monkeypox (អុតស្វា) គឺមិនបង្កការគំរាមកំហែងដល់សុខភាពសាធារណៈដូចជំងឺកូវីដ-១៩ និងនាំទៅដល់ការរឹតត្បិតឡើយ។
កាលពីដើមខែនេះ WHO ប្រកាសថា Mpox ជាភាពអាសន្នផ្នែកសុខភាពសកលគួរជាក្តីបារម្ភ ដែលដូចទៅនឹងការប្រកាសលើជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០អ៊ីចឹងដែរ។
ត្បិតតែវីរុស Mpox ជំនាន់ដើមប្រភេទស្រាលដែលគេហៅថា Clade 2 បានរីករាលដាលនៅជុំវិញពិភពលោកក្នុងឆ្នាំ២០២២រួចទៅហើយក៏ពិតមែន ប៉ុន្តែជំនាន់ថ្មីឈ្មោះ Clade 1b មានភាពកាចសាហាវជាងមុន ដោយបានសម្លាប់មនុស្សរាប់រយនាក់នៅអាហ្វ្រិកកណ្តាល ហើយត្រូវគេរកឃើញកាលពីសប្តាហ៍មុននៅក្នុងប្រទេសស៊ុយអែត រួចទៅហើយ។
ក្នុងសន្និសីទ WHO កាលពីថ្ងៃអង្គារទី២០ខែសីហាឆ្នាំ២០២៤ លោក Kluge និយាយថា បើមានការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់ ទៅដល់បណ្តាប្រទេសរងផលប៉ះពាល់នៅទ្វីបអាហ្រ្វិក ហើយលើកទឹកចិត្តឲ្យមានការសង្កេតដិតដល់លើអ្នកជំងឺ Mpox, ច្បាស់ណាស់ ការរីករាលដាលនេះ គឺអាចគ្រប់គ្រងបាន។
លោក Kluge លើកឡើងថា «តើយើងនឹងរឹតត្បិតនៅអឺរ៉ុបឬ ហើយថាតើវាជាកូវីដថ្មីមែនទេ? ចម្លើយគឺថា ទេ! ២ឆ្នាំមុន យើងបានគ្រប់គ្រងជំងឺ Mpox នៅអឺរ៉ុបរួចទៅហើយ ដោយសារការចូលរួមដោយផ្ទាល់ជាមួយសហគមន៍បុរសស្រឡាញ់ភេទដូចគ្នា ដែលរងផលប៉ះពាល់ខ្លាំងជាងគេ»។
សូមបញ្ជាក់ថា ភាគច្រើននៃករណី Clade 2 គឺកើតឡើងក្នុងចំណោមបុរសស្រឡាញ់ភេទដូចគ្នា ជាពិសេសចំពោះអ្នកដែលមានដៃគូផ្លូវភេទច្រើន ចំណែក Clade 1b អាចឆ្លងរាលដាលងាយជាងមុន តាមរយៈទំនាក់ទំនងជិតស្និទ្ធ ទោះមិនរួមភេទក៏ដោយ។
រោគសញ្ញាដំបូងរបស់ជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ គ្រុនញាក់ និងគ្មានកម្លាំងក្នុងខ្លួន ហើយកើតដំបៅស្បែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសនៅអាស៊ីអាគ្នេយ៍ ព្រមានឲ្យប្រយ័ត្ន ក្រោយរកឃើញជំងឺ Mpox ឆ្លងក្នុងសហគមន៍
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅភ្នំពេញស្ងប់ស្ងាត់ធម្មតា តែកងកម្លាំងនៅតែប្រុងជើងការខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលខណ្ឌ ៧ មករា ត្រៀមខ្លួន ១០០ ភាគរយ ការពារសភាពការណ៍ជូនប្រជាពលរដ្ឋពីក្រុមជ្រុលនិយម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប្រទេសកូរ៉េខាងជើង បើកទទួលទេសចរ ទៅលេងកម្សាន្តវិញហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សមត្ថកិច្ចខេត្តកំពង់ធំ ឃាត់សកម្មជនបក្សភ្លើងទៀនម្នាក់ដែលញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី៩ឈ្មោះ ជុងដារី នឹងជះឥទ្ធិពលលើកម្ពុជាចាប់ពីថ្ងៃទី២០ ដល់២២សីហានេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនក្រុមបាតុករ៣នាក់ដែលធ្វើដំណើរចូលមកភ្នំពេញធ្វើបាតុកម្ម(វីដេអូ)
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
តំណម ៩ ប្រការ ហាមធ្វើដាច់ខាតក្នុងថ្ងៃសែនក្បាលទឹកក្នុងឆ្នាំ ២០២៤ នេះ