Connect with us

ព័ត៌មានជាតិ

អ្នកសម្របសម្រួលរបស់ UN អរគុណកម្ពុជាដែលផ្ដល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ UN

បានផុស

នៅ

នៅក្នុងជំនួបជាមួយប្រមុខការទូតកម្ពុជា អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក យូស៊ិប សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានជជែកគ្នាលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលស្ដីពីអនាគត ដែលនឹងប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំកំពូលស្ដីពីអនាគត និងការត្រៀមលក្ខណៈចូលរួមរបស់កម្ពុជាក្នុងការចូលរួមកិច្ចប្រជុំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ ដែលលោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាតំណាងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី និងតំណាង UN បានពិភាក្សាអំពីដំណើរការ និងឯកសារលទ្ធផលនៃកិច្ចប្រជុំកំពូលខាងលើ ព្រមទាំងផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាចំបងមួយចំនួន រួមមាន ការបន្តកិច្ចសហប្រតិបត្តិការជាមួយ UN តួនាទី និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងពហុភាគី សំដៅពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

លោក យូស៊ិប សូយ័រ បានថ្លែងអំណរគុណលោកឧបនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង UN និងរាជរដ្ឋាភិបាលកម្ពុជា និងបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរាល់សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ តំណាង UN ក៏បានជូនពរលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជាទទួលបានជោគជ័យក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីអនាគត និងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេសបាត់​ខ្លួន​ក្នុងហេតុការណ៍​លិច​កប៉ាល់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន ០៦ ទៀត គ្រោង​​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​ មក​អាកាសយានដ្ឋាន​​សៀមរាប​​អង្គរ

សន្តិសុខសង្គម១៦ ម៉ោង មុន

រថយន្ត​នាំ​មុខ​ក្បួន​ប្រតិភូ​អតីត​យុទ្ធជន ​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី​ពេញទំហឹង​ បណ្តាល​ឱ្យ​មាន​មនុស្ស​របួសធ្ងន់​ស្រាល​២​នាក់

ព័ត៌មានជាតិ២២ ម៉ោង មុន

៧ ខែ ឆ្នាំនេះ បាតុភូតរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់-របួស ជិត ១០០ នាក់ ថយចុះជាងឆ្នាំមុន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ថាក់ស៊ីន ពាក់នាឡិកាតម្លៃរាប់លានដុល្លារ ចូលរួមពិធីឡើងកាន់តំណែងរបស់កូនស្រីពៅ

Sokha Hotels

ព័ត៌មានពេញនិយម