ព័ត៌មានជាតិ
១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិតពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប
កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំងមានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺរបបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។
អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុង បាននិយាយថា ការទទួលបានប្រាក់ឈ្នួលច្រើនជាងមុន អាចជួយសម្រាលបន្ទុកក្នុងការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ លុយផ្តល់ឱ្យកូនសិក្សា និងផ្គត់ផ្គង់ឪពុកម្តាយដែលមានវ័យចាស់។ កម្មការិនីរូបនេះបានបង្ហាញការសប្បាយចិត្តក្នុងការធ្វើការងារបន្ថែមម៉ោង ដើម្បីទទួលបានប្រាក់កម្រៃកាន់តែច្រើន។

អ្នកស្រី ឆម សុភា៖ «សប្បាយបងអើយសប្បាយ បើសិនជាយើងអត់ការងារធ្វើប្រាក់កម្រៃវាមានតិច ដល់ពេលចឹងយើងមិនអាចផ្គត់ផ្គង់ទៅរួចទេ តែបើសិនយើងមានការងា យើងអាចថែមម៉ោង វាបានប្រាក់កម្រៃសមរម្យដែរ អ៊ីចឹងយើងអាចទប់ទល់ការចំណាយឈ្នះ»។
កម្មការិនីវ័យ៣០ឆ្នាំជាងរូបនេះនិយាយដោយទឹកមុខញញឹមថា ក្រៅពីបានតម្លើងប្រាក់ខែជូនកម្មករនិយោជិត រាជរដ្ឋាភិបាលក៏បានផ្តល់ភាពកក់ក្តៅបន្ថែមទៀត តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលសំខាន់បំផុត គឺការឧបត្ថម្ភស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូន និងការឧបត្ថម្ភក្រោយពេលសម្រាល។
អ្នកស្រីបន្ថែមថា «ពេលយើងមានផ្ទៃពោះ យើងទៅពីនិត្យផ្ទៃពោះហ្នឹងក៏គេឱ្យប្រាក់ឧបត្ថម្ភយើងដែរ ដល់ពេលយើងសម្រាល សេវាសម្រាលក៏គេចេញឱ្យយើង ថ្នាំពេទ្យគេចេញឱ្យយើង ហើយយើងបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទៀតពេលយើងចេញពីពេទ្យ យើងរត់ឯកសារអីហើយ គឺយើងបាន៨០ម៉ឺន និងលុយ៧៥%ទៀត ហើយពេលយើងសម្រាលហើយពេលកូនយើងទៅពេទ្យចាក់ថ្នាំបង្កាផ្សេងៗ គឺបានទៀតម្តង៨ម៉ឺនទៀត»។
អ្នកស្រីបញ្ជាក់ថា៖ «សប្បាយចិត្តណាស់បង ព្រោះបើសិនជាយើងអត់បានលុយរាជរដ្ឋាភិបាលផ្តល់ឱ្យ យើងក៏ចំណាយច្រើនណាស់ ដល់ពេលមានលុយរាជរដ្ឋាភិបាលឱ្យយើងទៅហើយ យើងបានចំណូលមកវិញទៀត យើងអត់ចំណាយ ហើយយើងបានចំណូលមកវិញ»។

រីឯអ្នកស្រី ផន ស្រីនិច វ័យ៣០ឆ្នាំជាកម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រ សេងយ៉ុង បាននិយាយថា បច្ចុប្បន្នមិនមានការពិបាកក្នុងការស្វែងរកការងារធ្វើនោះ ហើយនៅកន្លែងធ្វើការក៏បានអនុវត្តលក្ខខណ្ឌការងារល្អប្រើសើរជាងមុនធ្វើឱ្យអ្នកស្រីមានភាពកក់ក្តៅក្នុងការបំពេញការងារ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់មិនឱ្យថ្លៃផ្ទះជួលឡើងស្រេចតែចិត្ត ព្រមទាំងមានការតបណ្តាញទឹកភ្លើងរដ្ឋជូនកម្មករផង ធ្វើឱ្យការចំណាយកាន់តែតិចជាងមុន។
អ្នកស្រីបន្ត៖ «កាលមុនមានការខ្វះខាតច្រើន ណាមួយគិតដល់ថ្លៃផ្ទះជួលច្រើន ទឹកភ្លើង ហូបចុក ហើយចំណាយចំណូលគ្រួសារមួយខែៗ មិនដឹងសល់ប៉ុន្មានអីប៉ុន្មានគិតច្រើន វាចំណាយច្រើនជាងឥឡូវ តែឥឡូវចំណាយរាងតិច ថ្លៃផ្ទះជួលក៏អត់សូវថ្លៃ ថ្លៃទឹកថ្លៃភ្លើងអីក៏រាងចុះ ម្លោះហើយ យើងចំណាយតិច ចំណូលរាងបានច្រើនដែរ»។
ចំណែកកម្មការិនី ចាន់ ណន អាយុ៣០ឆ្នាំ ធ្វើការនៅរោងចក្រ សេងយ៉ុង ដែរនោះបាននិយាយថា ប្រាក់ឧបត្ថម្ភផ្សេងៗដូចជា ថ្លៃម្ហូបអាហារ ថ្លៃធ្វើដំណើរ និងប្រាក់ធ្វើការងារទៀងទាត់ នៅតែបន្តទទួលបាន និងថែមទាំងមានភាពងាយស្រួលចំពោះលក្ខខណ្ឌការងារ ដែលមិនមានភាពស្មុគស្មាញ និងផ្តល់សិទ្ធិសេរីភាពពេញលេញ។

អ្នកស្រីបន្តថា៖ «លុយអត្ថប្រយោជន៍ច្រើនដែរ លុយបាយ លុយធ្វើដំណើរ ហើយលុយបាយថែមម៉ោង។ បើយើងធ្វើការត្រឹមតែ ៨ម៉ោងទៅយើងបាន ១០៥០រៀល ហើយមានលុយដំណើរ លុយស្នាក់នៅ ហើយនិងលុយ៥%»។
ជាមួយគ្នានេះដែរ កម្មការិនី សេង ចរិយា អាយុ ២៣ឆ្នាំធ្វើការនៅរោងចក្រ សេងយ៉ុង បាននិយាយថា ក្នុងការបំពេញការងារប្រចាំថ្ងៃមានភាពងាយស្រួល មិនមានការដាក់សម្ពាធបៀតបៀនណាមួយឡើយ។ អ្នកស្រី សេង ចរិយា៖ «លក្ខខណ្ឌការងារល្អ អត់មានគាបសង្កត់យើងទេ សិទ្ធិសេរីភាពងាយស្រួល នៅក្នុងរោងចក្រនេះអត់មានការរឹតបន្តឹងសិទ្ធិសេរីភាពទេ»។

អ្នកស្រី ឆេង ស្រីពេជ្រ អាយុ៣៥ឆ្នាំ ក្នុងសំលៀកបំពាក់អាវក្រៅដៃវែងពណ៌ខៀង ពាក់លើរ៉ូបពណ៌ស៊ីជម្ពូរ ធ្វើការក្នុងរោងចក្រ សេងយ៉ុង បាននិយាយថា អ្នកស្រីបានទទួលបានអត្ថប្រយោជន៍ពី ប.ស.ស ទាំងការថែទាំងសុខភាព មានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការ ពេលមានគ្រោះថ្នាក់ការងារ គឺរដ្ឋជាអ្នកទទួលខុសត្រូវ ពោលគឺបើមានពិការភាព រដ្ឋជាអ្នកចិញ្ចឹម បើស្លាប់រដ្ឋជាអ្នកសង។

អ្នកស្រី ពេជ្រ បន្តថា៖ «អត់សូវអស់លុយចំណាយលើថ្លៃពេទ្យទេ ព្រោះយើងប្រើប.ស.ស បានប្រើ ប.ស.ស ទៅវាអត់សូវអស់លុយ អ៊ីចឹងប្រាក់ខែ សល់បន្តិចដែរ។ អត់សូវខ្វល់ដោយសារមាន ប.ស.ស ជួយ ព្រោះយើងអត់សូវចំណាយលើកូន ឬក៏ពេទ្យទេ»។

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?