Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីបានជាអង្ករនាំចេញរបស់វៀតណាម មានតម្លៃខ្ពស់ជាងគូប្រជែង?

បានផុស

នៅ

​សមាគម​ស្បៀង​អាហារ​វៀត​ណាម (VFA) បាន​ឲ្យ​ដឹង​ថា តម្លៃ​អង្ករនាំ​ចេញ​របស់​​វៀត​ណាម​កំពុង​ឡើង​ថ្លៃ​ ​ដែល​ផ្ទុយ​ខុស​ពី​គូ​ប្រជែង​ធំ​ៗ​ដទៃ​រួម​មាន​ថៃ​ និង​ប៉ាគីស្ថាន​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្ករ​បាក់​វៀតណាម (៥ ភាគរយ​បាក់​) លក់​នៅ​​តម្លៃ ​៥៧៥​ ដុល្លារ​/តោន​ ដោយ​ខ្ពស់​ជាង​ប្រភេទ​អង្ករ​ដូច​គ្នា​ពី​ថៃ​ចំនួន​ ១៤ ដុល្លារ​ និង​ពី​ប៉ាគីស្ថាន​ចំនួន​ ៣៤ ដុល្លារ​។ ​​​អង្ករ​​បាក់វៀតណាម​ (២៥ ភាគរយ​បាក់) ​លក់​នៅ​​តម្លៃ ៥៣៩ ដុល្លារ​/តោន ​ដោយ​លើស​ថៃ​ ២៧ ដុល្លារ​ និង​ប៉ាគីស្ថាន​ ២២ ដុល្លារ​។ ​

VFA បាន​គូស​បញ្ជាក់​ថា​ ធៀប​នឹង​ប្រទេស​គូប្រជែង​ធំ​ៗ​ផ្សេង​ទៀត​ ​​វៀតណាម​មាន​តម្លៃ​អង្ករ​នាំ​ចេញ​ខ្ពស់​ជាង​គេ​ ដែល​នេះ​បង្ហាញ​ពី​សន្ទុះ​ដ៏​គួរ​កត់​សម្គាល់​ ព្រោះ​១​ខែ​មុន​ តម្លៃ​អង្ករ​វៀតណាម​ត្រូវ​បាន​លក់​ថោក​ជាងអង្ករ​​​ថៃ​ មីយ៉ាន់ម៉ា​ និង​ប៉ាគីស្ថាន​។

អ្នក​នាំ​ចេញ​អង្ករ​វៀតណាម​បាន​គូស​បញ្ជាក់​ថា​ ​វៀតណាម​អាច​នាំចេញ​អង្ករ​របស់​ខ្លួន​ខ្ពស់​នាពេល​នេះ​ គឺ​ដោយ​សារ​តែ​​​ប្រទេស​អតិថិជន​ធំ​ៗ​ដូច​ជា​ឥណ្ឌូណេស៊ី​ និង​ហ្វីលីពីន​​ ​បាន​បង្កើន​ការ​នាំ​ចូល​របស់​ខ្លួន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​។ ហ្វីលីពីន​បាន​បង្កើន​គោលដៅ​នាំ​ចូល​អង្ករ​ប្រចាំឆ្នាំ​ពី​ ៤,២​លាន​ ទៅ​ ៤,៥​-​៤,៧​លាន​តោន​។ ​ឥណ្ឌូណេស៊ី​ឯណោះ​វិញ​ បាន​បង្កើន​គោលដៅ​របស់​ខ្លួន​ពី​ ៣,៦ លាន​តោន​ ដល់​ ៤,៣ លាន​តោន​ ​ដោយសារតែការថយចុះផលិតកម្មស្រូវរបស់ប្រទេសរហូត​ដល់​ ៩,៥ ភាគរយ​ ក្នុង​រយៈ​ពេល​៨​ខែ​ដើម​ឆ្នាំ​នេះ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

អ្នក​ជំនាញ​វៀតណាម​ បាន​​លើក​ឡើង​ថា​ តម្រូវការអង្ករនៅលើទីផ្សារនៅតែខ្ពស់ថេរ​ ហើយការប្រែប្រួលតម្លៃភាគច្រើន ត្រូវបានជំរុញដោយកត្តារដូវកាល។ បច្ចុប្បន្ន​នេះ​ ​ការផ្គត់ផ្គង់មានកម្រិត ​ហើយ​ប្រទេសនានា​កំពុង​ពន្លឿនការនាំចូល ដើម្បីត្រៀមសម្រាប់រដូវរាំងស្ងួតនា​ឆ្នាំក្រោយ ដែល​ជំរុញ​ឱ្យតម្លៃអង្ករវៀតណាម​កាន់​តែ​ខ្ពស់​។ អ្នក​ជំនាញ​បន្ត​ថា​ តម្លៃ​អង្ករ​នាំ​ចេញ​វៀតណាម​ នឹង​បន្ត​ខ្ពស់​ថេរ​ និង​កើន​ឡើង​រហូត​ដល់​ចុង​ឆ្នាំ​នេះ​ ប្រសិន​បើ​ឥណ្ឌា​នៅ​តែរឹង​ត្បឹត​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​។

ជាមួយ​គ្នា​នេះ​ VFA បាន​ឱ្យ​ដឹង​ថា​ តម្រូវការពីប្រទេសនាំចូលអង្ករ​ជា​ទម្លាប់​របស់វៀតណាម រួមមាន ហ្វីលីពីន ឥណ្ឌូណេស៊ី ហ្គាណា ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសដទៃទៀត នឹង​បន្តមានកម្រិតខ្ពស់ ខណៈ​ក្រុមហ៊ុននាំចេញអង្ករ​វៀតណាម កំពុងពង្រីកការ​នាំ​ចេញ​ទៅកាន់ទីផ្សារថ្មីផ្សេង​ៗ​ រួមមានមជ្ឈិមបូព៌ា អាហ្វ្រិក អាមេរិកខាងត្បូង ជប៉ុន និងកូរ៉េខាងត្បូង។

បើ​តាម​ស្ថិតិពីសមាគមដដែល​ ​ក្នុងរយៈពេល៧ដើម​ឆ្នាំ​ ​វៀតណាមបាននាំចេញអង្ករជាង ៥,១ លាន​តោន​ កើន​ឡើង​ ២៥ ភាគរយ​ ជាមួយ​នឹង​ចំណូល​ ៣,២ ប៊ីលាន​ដុល្លារ​ កើន​ឡើង​ ៥,៨ ភាគរយ​ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​ជាមួយនឹង​កំណើន​នៃការនាំចូលរបស់​ប្រទេស​អតិថិជន​​ VFA ព្យាករ​ថា​ ការនាំចេញអង្កររបស់​វៀតណាម​អាចឈានដល់ប្រហែល៨លានតោននៅឆ្នាំនេះ និង​ទទួលបានប្រាក់ចំណូលជាង ៥ ប៊ីលាន​ដុល្លារ​ ដែល​ជា​កំណត់ត្រា​ថ្មី​សម្រាប់​វិស័យ​នាំ​ចេញ​មួយ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម