Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យរៀបចំផែនការសកម្មភាពឱ្យបានច្បាស់ក្នុងការអប់រំ បង្ការ ទប់ស្កាត់បទល្មើសជួញដូរមនុស្ស

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធឱ្យរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការអនុវត្តសកម្មភាពអប់រំ បង្ការ ទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកសូមស្នើឱ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តរៀបចំផែនការសកម្មភាពឱ្យបានច្បាស់លាស់ និងងាយស្រួលក្នុងការអនុវត្តសកម្មភាព ការអប់រំ បង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ ព្រមទាំងជួយបង្កលក្ខណៈងាយស្រួលដល់សកម្មភាពបែបសាសនាអប់រំប្រជាជន ដើម្បីធានាបាននូវការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

ការលើកឡើងរបស់លោក ស សុខា បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិអន្តរសាសនាក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សសម័យឌីជីថល» នាថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិជ្រោយចង្វារ។ លោក ស សុខា លើកឡើងថា សុខុដុមនីយកម្ម ការទំនាក់ទំនងសហការរួមគ្នាជាធ្លុងមួយក្នុងការកសាងអំពើល្អខាងសាសនា គឺជាការបណ្តុះពុទ្ធិ និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព ជាពិសេសគឺការអប់រំបញ្ញាស្មារតី គុណធម៌ និងសីលធម៌របស់ប្រជាជន ក្នុងបរិបទសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនជាសកល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានវាយតម្លៃខ្ពស់ចំពោះការអប់រំតាមបែបសាសនា និងវិទ្យាសាស្ត្រ ដើម្បីជំរុញឱ្យជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព។ ជាការកត់សម្គាល់របស់លោក ស សុខា ភាពសុខុដុមរមនានៃសាសនាក្នុងប្រទេសកម្ពុជា ទាំងព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រឹស្តសាសនា គឺសុទ្ធតែបានបង្ហាញអំពីមោទកភាពជាតិខ្មែរ។ ក្នុងនោះ លោក បញ្ជាក់ថា ការអប់រំកាយ វាចា ចិត្ត និងបញ្ញាស្មារតីតាមបែបសាសនា ពិតជាមានសារៈសំខាន់ដែលអាចជួយឱ្យប្រជាជនបានយល់ដឹងអំពីគុណ និងទោស បុណ្យ និងបាប កុសលនិងអកុសល មានហេតុ មានផល អ្វីដែលគួរប្រព្រឹត្ត និងអ្វីដែលមិនគួរប្រព្រឹត្ត ហើយមានការព្យាយាមប្រព្រឹត្តខ្លួនឱ្យល្អទៅក្នុងសេចក្តីសុខជាប្រក្រតី គឺការរស់នៅប្រកបដោយសីលធម៌ សេចក្តីថ្លៃថ្នូរ ចេះគោរពអោយតម្លៃគ្នា មិនតាំងចេតនាបំផ្លាញគ្នា មានសាមគ្គីភាពជាមួយគ្នា ចេះជួយយកអាសារគ្នា មានស្មារតីនឹងនរ រឹងមាំ និងមិនលង់តាមកលល្បិចបោកបញ្ឆោតតាមគ្រប់រូបភាព។

លោកប្រមុខក្រសួងមហាផ្ទៃ ក៏បានរម្លឹកបន្ថែមថា ក្រោយការរំដោះថ្ងៃ៧​ មករា ឆ្នាំ១៩៧៩ ប្រជាជនដែលនៅសេសសល់ ពីសេចក្តីស្លាប់ ទទួលបានសិទ្ធិសេរីភាពពេញលេញ នៅក្នុងការគោរពជំនឿសាសនាឡើងវិញរហូតមកដល់ពេលច្ចុប្បន្ននេះ។ ជាក់ស្ដែង ចំនួនវត្តអារាមនៅទូទាំងប្រទេសកម្ពុជា មានរហូតដល់ទៅជាង៥ ០០០វត្ត ព្រមទាំង ព្រះវិហារគ្រឹស្តសាសនា និងឥស្លាមសាសនាគ្របដណ្តប់ស្ទើរគ្រប់ឃុំ សង្កាត់ រហូតដល់ភូមិ និងមានបុព្វជិតរាប់ម៉ឺនអង្គ ដែលអាចផ្តល់នូវឱវាទដល់ប្រជាជនតាមការទេសនាដោយផ្ទាល់ និងតាមប្រព័ន្ធផ្សព្វផ្សាយកម្មវិធីឌីជីថល ដើម្បីជួយចម្រើនវិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ចសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៨ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម