Connect with us

សេដ្ឋកិច្ច

បន្លែពីសហគមន៍កសិកម្មទំនើប នឹងដឹក​មកលក់នៅភ្នំពេញ ៣ តោន ក្នុងមួយថ្ងៃឆាប់ៗនេះ

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះថា បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ មាន៤ប្រភេទ​ផ្សេងគ្នា ដែលផលិត​ក្រោម​ឆ័ត្រ «សហគមន៍កសិកម្មទំនើប» នឹងត្រូវដាក់លក់ចែកចាយ ផ្ទាល់នៅរាជធានីភ្នំពេញ​​ជារៀង​រាល់ថ្ងៃ​ក្នុងម្លៃ ២ ៥០០ រៀលក្នុងមួយគីឡូក្រាម ចាប់ពី​ដើមខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Kerry Worldbridge Logistics សហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូន​មកដល់​រាជ​ធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង។ ការផ្គត់ផ្គង់បន្លែចម្រុះនឹងចាប់ផ្ដើមនៅដើមខែកញ្ញា ខាងមុខនេះ ក្នុងទំហំប្រមាណ ៣ តោន ក្នុងមួយថ្ងៃ។

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្នុងការ​អនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោល​បំណង​ប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស​សេដ្ឋកិច្ចក​សិកម្មដ៏រឹងមាំ។

កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់​កម្រិត​ជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធ​ភាពផលិតកម្មប្រកប​ដោយភាតរបរិស្ថាន និងចីរភាព៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២១ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៨ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម