ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ស្នើសុំចិត្តអ្នកគាំទ្រកុំរិះគន់ជាន់ពន្លិចបវរកញ្ញាចេញទៅប្រកួតលើឆាកអន្តរជាតិ
អ្នកនាង ងិន ម៉ារ៉ាឌី ម្ចាស់មកុដ Miss Universe Cambodia 2021 បានចេញមុខស្នើសុំចិត្តអ្នកគាំទ្រ និងអ្នកនិយមតាមដានវិស័យបវរកញ្ញា កុំរិះគន់ដើម្បីជាន់ពន្លិចចំពោះបេក្ខភាពបវរកញ្ញាដែលចេញទៅប្រកួតលើឆាកអន្តរជាតិ។

ការចេញមុខស្នើសុំពីសំណាក់តារាស្រីអ្នកនាង ងិន ម៉ារ៉ាឌី នេះ ធ្វើឡើងក្រោយពេលថ្មីៗ កន្លងទៅ បានផ្ទុះការវែកញែក និងរិះគន់បេក្ខភាពបវរកញ្ញាភេទទី ៣ កម្ពុជា ម៉ៃយ៉ា ដែលបាននិងកំពុងចេញទៅប្រកួតលើឆាកអន្តរជាតិ ខណៈមានអ្នកគាំទ្រមួយចំនួនអន់ចិត្តជុំវិញសម្ដីក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ថៃ កាលពីថ្មីៗ នេះ។
អ្នកនាង ងិន ម៉ារ៉ាឌី បានលើកឡើងថា «ខ្ញុំពិតជាមិនយល់ទាល់តែសោះ ហេតុអ្វីមនុស្សមួយចំនួននៅតែមិនបានយល់ពីទឹកចិត្ត ការលះបង់ និងភាពខិតខំប្រឹងប្រែងរបស់បេក្ខភាពទៅប្រកួតក្នុងកម្មវិធីនីមួយៗ មនុស្សមិនមែនទេវតាទេ កំហុសតែងតែកើតមានបន្តិចបន្តួចជារឿងធម្មតា ហេតុអ្វីចូលចិត្តម្ល៉េះអារបៀបរិះគន់ដើម្បីជាន់ពន្លិច ឬ bully គ្នាអីហ្នឹង»។

ម្ចាស់មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារ៉ាឌី បន្តទៀតថា «អំឡុងការប្រកួត បេក្ខភាពគឺត្រូវការបំផុតការលើកទឹកចិត្តពីសំណាក់មិត្តអ្នកគាំទ្រ សុំទោសបើខ្ញុំនិយាយខុស Keep fighting Maiya-ម៉ៃយ៉ា»។ ចំណែកឯ កញ្ញា ម៉ៃយ៉ា ក៏បានចេញមុខសុំទោសអ្នកគាំទ្រផងដែរ ចំពោះកំហុសឆ្គងរបស់ខ្លួន។
ម៉ៃយ៉ា បានឲ្យដឹងថា «ខ្ញុំដឹងថាពេលនេះខ្ញុំនិយាយអ្វីក៏ខុសដែរ ដូច្នេះហើយសុំចិត្តបងប្អូន បើមិនគាំទ្រខ្ញុំ ក៏សូមបញ្ចប់រាល់ការជម្លោះផ្សេងៗ មិនថា Fan នាងខ្ញុំ ឬ Fan អ្នកផ្សេងក៏ដោយ ដោយសារពេលនេះនាងខ្ញុំកំពុងប្រកួតតំណាងឲ្យប្រទេសអ៊ីចឹង នាងខ្ញុំចង់ផ្ដោតអារម្មណ៍លើការប្រកួតឲ្យបានច្រើន»៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ