ព័ត៌មានជាតិ
ប្រាក់ចំណូលរបស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញធ្លាក់ចុះខ្លាំងក្នុងត្រីមាសទី២
ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.កដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំជាងគេមួយនៅរាជធានីភ្នំពេញនិងបានបោះផ្សាយមូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា(CSX) បានរាយការណ៍ពីការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ខ្លួនក្នុងត្រីមាសទី២ឆ្នាំ២០២៤រហូតដល់៦០ភាគរយដោយសារតែកស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចក្នុងតំបន់និងសកល។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនដែលចេញផ្សាយនៅCSX ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ២,៩០៩ លានដុល្លារ ថយចុះជាងត្រីមាសទី២ ឆ្នាំ២០២៣ ចំនួន ៤,៣៦៥ ស្មើនឹង (៦០)% ។ សម្រាប់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន (១២ ៣៥១) ពាន់រៀល ថយចុះចំនួន ៦១៥ ៩១៧ដុល្លារស្មើនឹង (១០២,០៥)%បើធៀប នឹងត្រីមាសទី២ ឆ្នាំ២០២៣ ។
អ្នកឧកញ៉ា គិត ម៉េងប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិតបានមានគូសបញ្ជាក់នៅក្នុងរបាយការណ៍នេះថា៖«ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតែបន្តរឹងមាំ នៅក្នុងថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២៤ នេះ ដោយមានទ្រព្យសកម្មសរុបចំនួន ៤៨៦.២៨៦.៩៩២ ពាន់រៀល ដែល រួមមានទ្រព្យសកម្មរយៈពេលវែងចំនួន ២១៥.៦៩៤.១២៤ ពាន់រៀល និង ទ្រព្យ សកម្មរយៈពេលខ្លីចំនួន ២៧០.៥៩២.៨៦៨ ពាន់រៀល»។
«ដោយមិនអាចហាមឃាត់កាលៈទេសៈ ដែលមិនអាចមើលឃើញ យើងសង្ឃឹមថា នឹងកែលម្អលទ្ធផលត្រីមាសបច្ចុប្បន្ន នាត្រីមាសខាងមុខនេះ»។ នេះបើយោងតាមការថ្លែងអះអាងរបស់អ្នកឧកញ៉ា គិត ម៉េង។
ជាមួយគ្នានេះដែរ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួនជាង១១៩លានដុល្លារកើនឡើង ៤,១៣% និងមូលធនសរុប មានចំនួន ៦២,៧៦២លានដុល្លារ កើនឡើង ០,៨៥ % ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា