ព័ត៌មានអន្ដរជាតិ
លោក អូបាម៉ា បង្អាប់ ត្រាំ សរសើរ ហារីស និង Tim ចំពោះគោលនយោបាយសង្គម
លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី២អាណត្តិរបស់សហរដ្ឋអាមេរិក បានព្យាយាមអន្ទងចិត្តអ្នកបោះឆ្នោតអាមេរិក តាមរយៈកម្មវិធីសមាជដ៏ធំរបស់គណបក្សប្រជាធិបតេយ្យ ឱ្យជឿជាក់លើបេក្ខភាពប្រធានាធិបតី កាម៉ាឡា ហារីស និង អនុប្រធានាធិបតេយ្យ លោក Tim Walz ដែលនឹងបន្តគោលនយោបាយដែលគិតគួរខ្លាំងលើប្រជាជនវណ្ណៈកណ្តាល។
ក្នុងការថ្លែងជិត១ម៉ោងមុនបិទបញ្ចប់ពិធីសមាជក្នុងថ្ងៃទី២ (ម៉ោង១១យប់នៅអាមេរិក ត្រូវម៉ោង១១ថ្ងៃនៅកម្ពុជា) លោក បារ៉ាក់ អូបាម៉ា បានកោតសរសើរចំពោះបេក្ខភាពទាំងពីរថាមានទឹកចិត្តមោះមុតក្នុងការតស៊ូមតិក្នុងការប្រឆាំងនូវអំពើយុត្តិធម៌ក្នុងសង្គមដែលពួកគេបានធ្វើក្នុងពេលកន្លងមក។
លោក អូបាម៉ា បានសរសើរលោកស្រី កាម៉ាឡា ហារីស ថាធ្លាប់បានការពារការរំលោភផ្លូវភេទ ហើយលោកសរសើរ លោក Tim Walz ត្រង់ដែលលោកមានប្រវត្តិកំណើតនៅក្រុងតូចមួយ ចូលបម្រើកងទ័ព ធ្វើជាគ្រូបាល់ទាត់ និង ចេះជួយយកអាសាអ្នកជិតខាងរបស់គាត់ ដែលខុសឆ្ងាយពីលោក ដូ ណាល់ត្រាំ។
លោក អូបាម៉ា បាននិយាយថា៖«ដោយសារយើងមានឱកាសដើម្បីបោះឆ្នោតឱ្យបេក្ខជនដែលបូជាជីវិតរបស់នាង ដើម្បីព្យាយាមផ្តល់ឱកាសដូចៗគ្នាដល់ប្រជាជនដែលផ្តល់ឱ្យនាង។ មនុស្សម្នាក់ដែលចាប់អ្នក ហើយ អ្នកនៅទីនេះនិងក្រោកឡើងជារៀងរាល់ថ្ងៃ និងប្រយុទ្ធជំនួសអ្នក។ប្រធានាធិបតី សហរដ្ឋអាមេរិក គឺ កាម៉ាឡា ហារីស»។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក អូបាម៉ា លើកឡើងថា សង្គមអាមេរិកប្រឈមនឹងបញ្ហាមួយដែលប្រជាជនអាមេរិកភាគច្រើនជឿថា រដ្ឋាភិបាលមិនជួយអ្វីដល់ពួកគេបាននោះទេ។ លោក បានចោទជាសំណួរថា «តើអ្នកណាគិតអំពីអនាគតរបស់ខ្ញុំ អនាគតកូនៗរបស់ខ្ញុំ អំពីអនាគតពួកយើងទាំងអស់គ្នា?។ រឿងមួយច្បាស់លាស់គឺថា ដូណាល់ ត្រាំ មិនខ្វល់ខ្វាយពីសំណួរនោះទេ។
លោក និយាយថា៖«[លោក ត្រាំ] ជាសេដ្ឋីអាយុ៧៨ឆ្នាំ ដែលមិនបញ្ឈប់ការត្អូញត្អែររបស់គាត់ចាប់តាំងពីគាត់ចុះពីជណ្តើរយន្តពណ៌មាសកាលពី៩ឆ្នាំមុន នៅតែបន្តទៅមុខទៀតដែលនឹងក្លាយជាស្ទឹងនៃការត្អូញត្អែរ និងបណ្តឹងតវ៉ា ដែលនោះកាន់តែអាក្រក់ទៅៗ ហើយឥឡូវនេះគាត់ភ័យខ្លាចការចាញ់»។
លោក ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់លោក ចូ បៃដិន ភ្លាមៗក្រោយលោក ចូ បៃដិនប្រកាសបោះបង់បេក្ខភាពប្រកួតប្រជែងតំណែងប្រធានាធិបតីកាលថ្ងៃទី២១ខែកក្កដា ថា លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកដ៏អន់បំផុតក្នុងប្រវតិ្តសាស្រ្ត ប៉ុន្តែលោក បារ៉ាក់ អូបាម៉ា យល់ផ្ទុយពីលោកត្រាំ ជុំវិញរឿងលោក បៃដិន។
លោក អូបាម៉ា លើកឡើងថា៖«ប្រវតិ្តសាស្ត្រនឹងចងចាំលោក ចូ បៃដិន ជាប្រធានាធិបតីដ៏អស្ចារ្យ (Outstanding President) ដែលការពារប្រជាធិបតេយ្យក្នុងពេលវេលាមួយដ៏សែនគ្រោះថ្នាក់។ ខ្ញុំមានមោទនភាពដោយហៅគាត់ថា ជាប្រធានាធិបតីរបស់ខ្ញុំ ហើយខ្ញុំក៏មានមោទនភាពក្នុងការហៅគាត់ថា មិត្តសម្លាញ់ដែរ»។
លោក អូបាម៉ា បាននិយាយថា ក្នុងពេលលោក ចូ បៃដិន កាន់តំណែង ការងារ១៥លានបានបង្កើត និង ការចំណាយលើសុខាភិបាលបានថយចុះ នៅពេលដែលគណបក្សផ្សេងបានងាកទៅរកវប្បធម៌គិតគួរតែខ្លួនឯង (cults of personality)។
លោក អូបាម៉ា និយាយទៅកាន់អ្នកគាំទ្រថា៖«យើងត្រូវការអ្នកដឹកនាំដែលតៀមខ្លួនរួចរាល់និងនាំប្រជាជនឱ្យស្រុះស្រួលនឹងគ្នា និង មិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន»។
ក្នុងសមាជគណបក្សប្រជាធិបតេយ្យរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃ២២ខែសីហានេះ នឹងមានការតែងតាំងជាផ្លូវការនូវបេក្ខភាពប្រធានាធិបតីនិងអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។
ក្នុងការបោះឆ្នោតប្រធានាធិបតីនោះ គេនឹងឃើញបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ គឺ លោក ដូណាល់ ត្រាំ ប៉ះជាមួយ លោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ។
ភាពខុសគ្នារបស់គណបក្សទាំងពីរគឺ បក្សប្រជាធិបតេយ្យបានគិតគួរខ្លាំងលើការដោះស្រាយបញ្ហាសង្គម ខណៈគោលនយោបាយរបស់បក្សសាធារណៈរដ្ឋផ្តោតខ្លាំងលើការជួយជ្រុមជ្រែងវិស័យធុរកិច្ចឲ្យរីកចម្រើន។
ការបោះឆ្នោតនៅសហរដ្ឋអាមេរិកនឹងក្លាយហេតុការណ៍ដ៏សំខាន់ក្នុងសកលលោក ព្រោះវាជារបត់នយោបាយដែលនាំទៅដល់ការប្រែប្រួលក្នុងសង្គ្រាមនៅរុស្ស៊ី-អ៊ុយក្រែនផង និងតំបន់មជ្ឈិមបូព៌ាផង៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា