Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ជំនន់ទឹកភ្លៀងប៉ះពាល់ដំណាំស្រូវ ដំណាំរួមផ្សំ ជាង ១ ម៉ឺនហិតា និងហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួនទៀត

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២១ សីហា នេះ​ថា តាម​របាយការណ៍​បឋម ជំនន់​ទឹកភ្លៀង​បាន​ប៉ះពាល់​រាជធានី​-ខេត្ត​ចំនួន ១៣ រួមមាន ខេត្ត​ស្ទឹងត្រែង ព្រះវិហារ ក្រចេះ សៀមរាប រតនគិរី មណ្ឌលគិរី កំពង់ធំ ឧត្តរ​មាន​ជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ កណ្ដាល និង​រាជធានី​ភ្នំពេញ បាន​បង្ក​ឱ្យ​ដំណាំ​ស្រូវ​លិច​ទឹក ៩,២១៧ ហិតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក ១,៩៨៩ ហិតា។

លោក​បាន​បន្ត​ថា ក្នុង​នោះ ខូចខាត​ស្រូវ​ចំនួន ២,១២០ ហិតា ដំណាំ​រួមផ្សំ ២,១២០ ហិតា និង​សំណាប ២៥៤ ហិតា។ ផ្ទះ​លិច​ទឹក ១,២៤៧ ខ្នង សាលារៀន ១៧ កន្លែង វត្ត​អារាម ៥ កន្លែង និង​មណ្ឌល​សុខភាព ១ កន្លែង ជម្លៀស​ប្រជាជន ១១០ គ្រួសារ និង​ជម្លៀស​សត្វពាហណៈ ១០៩ ក្បាល ប៉ះពាល់​ប្រជាជន​រងគ្រោះ ៨,៤៩២ គ្រួសារ មាន​ប្រមាណ ៣៣,៩៦៨ នាក់ ក្នុង​នោះ ខូចខាត​ផ្ទះ ៣ ខ្នង ប៉ះពាល់​ផ្លូវលំ​កៅស៊ូ គ្រួស​ក្រហម និង​ដីស ៧៣,០៧៥ ម៉ែត្រ ស្ពានឈើ និង​បេតុង ២៦ ទំនប់ទឹក ៤ កន្លែង និង​បាក់​ច្រាំង ២ កន្លែង ប្រវែង ១០៥ ម៉ែត្រ។

លោក​បាន​បន្ថែម​ថា ភ្លៀង​ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​តំបន់​ភាគ​ឦសាន​ខ្ពង់រាប​ភាគ​ខាងជើង និង ភាគ​ពាយ័ព្យ បង្ក​ឱ្យ​មាន​ការ​ជន់​លិច​នៅ​តាម​តំបន់​ទំនាប រួម​ជាមួយ​ការ​បើក​បញ្ចេញ​ទឹក​ពី​អាង​ស្តុក​ទឹក​មួយ​ចំនួន និង​ស្ថានីយ​វារី​អគ្គិសនី ដែល​មាន​ទឹក​លើស​បរិមាណ​កំណត់ ហើយ​ក្នុង​នេះ​កម្រិត​កម្ពស់​ទឹក​នៅ​តាម​ស្ទឹង ព្រែក ឡើង​ដល់​កម្រិត​ប្រុងប្រយ័ត្ន​មាន​ស្ទឹង​សែន ក្នុង​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ​, ស្ទឹងសង្កែ ខេត្ត​បាត់ដំបង និង​ស្ទឹង ព្រែក​ត្នោត ក្នុង​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​នេះ ព្រោះ​តាម​ការ​ព្យាករ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បង្ហាញ​ថា កម្ពុជា អាច​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស​ក្នុង​កម្រិត​ខ្ពស់​ជាង​មធ្យម​ ចាប់ពី​ថ្ងៃទី​ ២១ ​ដល់​ ថ្ងៃទី ​៣១​ សីហា​ អាច​បង្ក​ឱ្យ​មាន​ការ​ជន់​លិច​នៅ​តាម​តំបន់​នានា​ទៅ​ជា​ជំនន់​ទឹកភ្លៀង។

បើ​តាម​សេចក្ដីជូនដំណឹង​របស់ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម រាជធានី​-​ខេត្ត ទាំង ២៥ របស់​កម្ពុជា គឺ​អាច​មាន​ភ្លៀង​ធ្លាក់​ពី​ថ្ងៃ​ទី​ ២១ ដល់​ ៣១ ខែ​សីហា។ ជាមួយ​គ្នា​នេះ កម្ពស់​រលក​សមុទ្រ​ជា​មធ្យម នៅ​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​កែប អាច​ហក់​ឡើង​ពី​កន្លះ​ម៉ែត្រ រហូតដល់ ២,៥ ម៉ែត្រ ដោយសារ​កម្ពុជា​រង​សម្ពាធ​ពី​ការវិវត្តន៍​អាកាសធាតុ​ក្នុង​តំបន់ ជ្រលង​សម្ពាធ​ទាប ជាមួយ​នឹង​ការ​គ្របដណ្ដប់​លើ​សមុទ្រ​ចិន​ខាងត្បូង ភាគ​កណ្តាល នៃ​អាង​ទន្លេ​មេគង្គ រួម​ទាំង​ឥទ្ធិពល​ខ្លាំង នៃ​ខ្យល់មូសុង​និរតី​លើ​សមុទ្រ Andaman។

ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ណាមួយ​ដែល​កើតឡើង​ដោយ​យថាហេតុ ក្រសួង​ធនធាន​ទឹក បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់។ ក្រសួង បាន​បញ្ជាក់​ថា អំឡុង​ពេល​ដែល​ភ្លៀង​នោះ គឺ​មាន​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួង នឹងជំរុញការលើកកម្ពស់គុណភាពសេវាតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត

ព័ត៌មានជាតិ៣១ នាទី មុន

លោក​ សូ ម៉ារ៉ា ត្រូវដំឡើងពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ ទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ព័ត៌មានជាតិ៣២ នាទី មុន

Breaking News!  សម្ដេចតេជោ ស្នើឱ្យនាំខ្លួន បុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់

ព័ត៌មានជាតិ៤១ នាទី មុន

ត្រឹមថ្ងៃទី ០១ វិច្ឆិកា មានយុវជនក្រីក្រ និងងាយរងហានិភ័យជិត ៧ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៤៧ នាទី មុន

ភាពខ្មៅងងឹតពី K-Pop ធ្វើឲ្យសិក្ខាកាម ៥ រូបបាក់ទឹកចិត្ត លែងចង់ក្លាយជាតារាល្បី

Sokha Hotels

ព័ត៌មានពេញនិយម