ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា បន្តអ៊ុតកៅស៊ូផ្លូវជង្ហុកសំបុកមាន់ឡើងវិញជាបន្តបន្ទាប់
លោកអភិបាលខណ្ឌ ៧ មករា បានបន្តយកចិត្តទុកដាក់ពីបញ្ហាផ្លូវខូច ជង្ហុកសំបុកមាន់ តាមដងផ្លូវតូច-ធំ ក្នុងមូលដ្ឋាន ត្រូវជួសជុលផ្លូវ អ៊ុតកៅស៊ូ ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកសោភ័ណភាពតាមដងផ្លូវផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះ ដោយមានការយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធត្រួតពិនិត្យមើល និងដាក់គ្រឿងចក្ររៀបចំជួសជុលផ្លូវ អ៊ុតកៅស៊ូ ក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ។
លោក ប៉ែន ធឿន ប្រធានសាធារណការ និងដឹកជញ្ជូនខណ្ឌ ៧ មករា បានបញ្ជាក់ផងដែរថា ទីតាំងត្រូវជួសជុល និងអ៊ុតកៅស៊ូឡើងវិញនេះ នៅកំណាត់ផ្លូវលេខ ១៦៤ ជាប់របងសាលារៀនបាក់ទូក ចាប់ពីផ្លូវលេខ ១៦៩ ដល់ផ្លូវលេខ ១៣៩ មានប្រវែង ៣៦៧ ម៉ែត្រ ទទឹង ៧.៨ តឹក កម្រាស់ ៥ ហ៊ុន អ៊ុតកៅស៊ូប្រភេទ AC ស្ថិតក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី ៣ និងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋតែងតែធ្វើដំណើរឆ្លងកាត់តំបន់នេះ មានភាពរីករាយ សប្បាយចិត្ត និងសាទរដល់អាជ្ញាធរមូលដ្ឋានខណ្ឌ ៧ មករា ដែលតែងយកចិត្តទុកដាក់ពីផលលំបាករបស់ពួកគាត់ គិតគូរតាំងពីការធ្វើដំណើរ ការរស់នៅ និងសុខសុវត្ថិភាព។
ក្នុងនោះដែរ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានប្រាប់ថា ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរទាំង ១៤ ខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យកចិត្តទុកដាក់ពីបញ្ហាផ្លូវខូច ប្រព័ន្ធលូបង្ហូរទឹកជាដើម។ ដូច្នេះ អាជ្ញាធរខណ្ឌ ៧ មករា បានសង្កេតឃើញថា កំណាត់ផ្លូវមួយចំនួនក្នុងមូលដ្ឋានខណ្ឌ ៧ មករា មានសភាពខូចខាត កៅស៊ូស្ដើងខូច ត្រូវបានរដ្ឋបាលខណ្ឌដាក់ក្នុងគម្រោងជួសជុលឡើងវិញ ដោយតាមស្ថានភាព ចំណុចខូចច្រើន អ៊ុតកៅស៊ូប្រភេទ AC ឡើងវិញ ចំណុចខូចបន្តិចបន្តួច ជួសជុលសំបុកមាន់។

លោកអភិបាល បន្តទៀតថា សូមក្រុមហ៊ុនទទួលវិនិយោគ ត្រូវគិតគូរឲ្យបានខ្ពស់ពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅអមសងខាងកំណាត់ផ្លូវមានការដ្ឋាន។ ជាពិសេសត្រូវធ្វើតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងមានគុណភាពស្តង់ដារ។
ជាចុងក្រោយ លោកអភិបាល ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមចូលរួមទុកដាក់សំរាមឲ្យត្រឹមត្រូវ និងបញ្ចេញសំរាមតាមម៉ោងកំណត់ ជៀសវាងទុកដាក់គ្មានសណ្ដាប់ធ្នាប់ ពេលមានភ្លៀងធ្លាក់ ហូរអណ្ដែត ចូលប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹក៕
អត្ថបទ ៖ សុភា










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ