Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់កើនដល់​២០៩នាក់ដោយ​ទឹកជំនន់​នៅ​ប៉ាគីស្ថាន​ ខណៈ​ភ្លៀងបន្ត​ធ្លាក់ខ្លាំង

បានផុស

នៅ

ទឹកជំនន់យ៉ាងគំហុកដែលបង្កឡើងដោយភ្លៀងមូសុងបានហូរកាត់តាមដងផ្លូវនានាក្នុងភាគខាងត្បូងប្រទេសប៉ាគីស្ថាន និងបានបិទផ្លូវហាយវេដ៏សំខាន់មួយនៅភាគខាងជើង ខណៈដែលចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុទាក់ទងនឹងភ្លៀងបានកើនឡើងដល់ ២០៩នាក់ចាប់តាំងពីថ្ងៃទី១ខែកក្កដា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែសីហានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា មនុស្ស១៤នាក់បានស្លាប់នៅទូទាំងខេត្ត Punjab ក្នុងរយៈពេល​២៤​ម៉ោង​ចុងក្រោយ ខណៈភាគច្រើននៃអ្នកស្លាប់ផ្សេងទៀតគឺនៅក្នុងខេត្ត Khyber Pakhtunkhwa និង Sindh ។

មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានឧតុនិយមប៉ាគីស្ថានក៏បានឲ្យដឹងផងដែរថា ភ្លៀងធ្លាក់ខ្លាំងចុងក្រោយបំផុតនឹងបន្តនៅសប្តាហ៍នេះនៅតាមផ្នែកខ្លះនៃប្រទេស ខណៈភ្លៀងធ្លាក់នៅភាគខាងត្បូងប្រទេសប៉ាគីស្ថានបានជន់លិចផ្លូវនានាក្នុងស្រុក Sukkur នៃខេត្ត Sindh ទោះយ៉ាងណា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីសម្អាតផ្លូវហាយវេ Karakorum ដ៏សំខាន់នៅភាគខាងជើងបន្ទាប់ពីមានការបាក់ដី។

លើសពីនេះទឹកជំនន់យ៉ាងគំហុក​ក៏បាន​បំផ្លាញ​ស្ពាន​មួយចំនួន​នៅ​ភាគ​ខាងជើង​ដែល​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​ផងដែរ​ ដែលជមរុញឲ្យរដ្ឋាភិបាល​ហាមប្រាមអ្នក​ទេសចរ​ឱ្យ​ចៀសវាង​តំបន់​ដែលរងការ​ប៉ះពាល់​។

(រូបភាព៖ AP)

លើសពីនេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ទឹកជំនន់យ៉ាងគំហុក​ក៏បាន​បំផ្លាញ​ស្ពាន​មួយចំនួន​នៅ​ភាគ​ខាងជើង​ដែល​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​ផងដែរ​ ដែលជម្រុញ​ឲ្យរដ្ឋាភិបាល​ហាមប្រាមអ្នក​ទេសចរ​ឱ្យ​ចៀសវាង​តំបន់​ដែលរងការ​ប៉ះពាល់​ ខណៈផ្ទះជាង ២២០០ ខ្នងត្រូវបានខូចខាតនៅទូទាំងប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃទី១ ខែកក្កដា នៅពេលដែលភ្លៀងមូសុងបានចាប់ផ្តើម។

មិនត្រឹមតែប្រទេសប៉ាគីស្ថាននោះ​ទេ ប្រទេសអាហ្វហ្គានីស្ថាន​ដែល​នៅ​ជា​ប់​ព្រំដែន​នោះ​ក៏មានភ្លៀងធ្លាក់ខ្លាំងដែរ និងការខូចខាតទាក់ទងនឹងទឹកជំនន់ចាប់តាំងពីខែឧសភា ដោយមនុស្សជាង៨០នាក់បានស្លាប់ ហើយកាលពីថ្ងៃអាទិត្យ មនុស្សបីនាក់បានស្លាប់នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានទឹកនាំទៅ។

គួរបញ្ជាក់ថារដូវខ្យល់មូសុងប្រចាំឆ្នាំរបស់ប្រទេសប៉ាគីស្ថានចាប់ផ្តើមពីខែកក្កដាដល់ខែកញ្ញា ខណៈអ្នកវិទ្យាសាស្ត្រ និងអ្នកព្យាករណ៍អាកាសធាតុបានព្រមានពីការប្រែប្រួលអាកាសធាតុចំពោះភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈក្នុងឆ្នាំ ២០២២ ភ្លៀងធ្លាក់ដែលបណ្ដាលមកពីអាកាសធាតុបានជន់លិចមួយភាគបីនៃប្រទេសនេះផងដែរ ដោយបានសម្លាប់មនុស្ស ១៧៣៩នាក់ និងបង្កការខូចខាតចំនួន៣០ ពាន់លានដុល្លារ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម