កីឡា
តើជើងខ្លាំង Marlon មានប្រវត្តិយ៉ាងណា មកប្រកួតខ្សែក្រវាត់ WBC នៅកម្ពុជា?
កីឡាករប្រដាល់សកលអាជីព Marlon Tapales នឹងមកប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC (World Boxing Council) កម្រិតអាស៊ី ទម្ងន់៥៥គីឡូក្រាម នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ដៃគូដណ្តើមខ្សែក្រវាត់របស់ Marlon Tapales មិនទាន់ត្រូវបានបង្ហាញជាផ្លូវការឡើយ ប៉ុន្តែមិនមែនជាកីឡាករកម្ពុជាឡើយ ពីព្រោះនេះជាការប្រកួតសកលអាជីពដណ្តើមខ្សែក្រវាត់កម្រិតពិភពលោកដែលកីឡាករសកលកម្ពុជាមិនទាន់មានសមត្ថភាពប្រកួតប្រជែងទេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Marlon-Tapales-2-1024x607.png)
កីឡាករ Marlon Tapales អាយុ៣២ឆ្នាំ កម្ពស់១.៦៥ម៉ែត្រ បានចាប់ផ្តើមប្រដាល់សកលអាជីពតាំងពីឆ្នាំ២០០៨ និងធ្លាប់បានឡើងសង្វៀន៤២ដងគឺឈ្នះ៣៨ដង និងចាញ់៤ដង ក្នុងនោះរូបគេធ្លាប់ផ្តួលដៃគូឲ្យសន្លប់២០ដង។
កីឡាករហ្វីលីពីនរូបនេះអាចត្រូវបានចាត់ទុកជាកំពូលកីឡាករអាស៊ី និងពិភពលោកមួយរូប បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមការឈ្នះខ្សែក្រវាត់សកលពិភពលោកជាច្រើនដូចជា ខ្សែក្រវាត់ពិភពលោក WBA, ខ្សែក្រវាត់ពិភពលោក IBF, ខ្សែក្រវាត់ពិភពលោក WBO, ខ្សែក្រវាត់អាស៊ីប៉ាស៊ីហ្វិក WBO និងខ្សែក្រវាត់ពិភពលោក WBC-ABCO។
- ខ្សែក្រវាត់អាស៊ីប៉ាស៊ីហ្វិក WBO
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Marlon-Tapales-4-1024x602.png)
កីឡាករ Marlon Tapales បានឈ្នះខ្សែក្រវាត់អន្តរជាតិជាលើកដំបូងគឺកម្រិតអាស៊ីប៉ាស៊ីហ្វិក WBO នៅពេលរូបគេបានប្រកួតឈ្នះមិត្តរួមជាតិហ្វីលីពីន Fredirex Rodriguez ដោយពិន្ទុ ក្នុងការតស៊ូ១០ទឹកនៅហ្វីលីពីន ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣។ រូបគេបានឡើងប្រកួតការពារខ្សែក្រវាត់នេះជោគជ័យនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នៅពេលឈ្នះពិន្ទុកីឡាករតង់ហ្សានី Fadhili Majiha នៅប្រទេសហ្វីលីពីន។
- ខ្សែក្រវាត់ពិភពលោក WBO
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Marlon-Tapales-5.png)
កីឡាករបានឈ្នះខ្សែក្រវាត់ WBO នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅពេលរូបគេបានផ្តួលកីឡាករថៃ Pungluang Sor Singyu ក្នុងទឹកទី១១ សម្រាប់ការប្រកួត១២ទឹក នៅប្រទេសថៃ។
- ខ្សែក្រវាត់ពិភពលោក WBA និង IBF
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Marlon-Tapales-1-1024x639.png)
កីឡាករ Marlon Tapales បានឈ្នះខ្សែក្រវាត់ពិភពលោកទាំងពីរក្នុងថ្ងៃតែមួយគឺ WBA និង IBF Super-Bantamweight ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅពេលរូបគេទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាករអ៊ូបេគីស្ថាន Murodjon Akhmadaliey នៅសហរដ្ឋអាមេរិក ប៉ុន្តែរូបគេបានបាត់បង់ខ្សែក្រវាត់ទាំង២ខ្សែនេះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅពេលដាក់ខ្សែក្រវាត់ម្នាក់២ខ្សែក្រវាត់ជាមួយកីឡាករជប៉ុន Naoya Inoue ដែលដាក់ខ្សែក្រវាត់ WBC និង WBO ដើម្បីដណ្តើមគ្នា ហើយកីឡាករហ្វីលីពីនបានចាញ់សន្លប់ក្នុងទឹកទី១០ នៅជប៉ុនដែលធ្វើឲ្យរូបគេបាត់បង់ខ្សែក្រវាត់។
- ខ្សែក្រវាត់ពិភពលោក WBC-ABCO
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅប៉ុន្មានខែនេះ Marlon Tapales បានឈ្នះខ្សែក្រវាត់អន្តរទ្វីប WBC-ABCO ដែលនៅទំនេរ បន្ទាប់ពីបានផ្តួលកីឡាករថៃ Nattapong Jankaew ឲ្យសន្លប់ក្នុងទឹកទី១សម្រាប់ការប្រកួត១០ទឹកនៅប្រទេសហ្វីលីពីន។
សម្រាប់ការមកប្រកួតដណ្តើមខ្សែក្រវាត់ WBC កម្រិតអាស៊ី នៅកម្ពុជាមិនត្រូវបានគេទម្លាយឲ្យដឹងពីតម្លៃខ្លួនដែលកីឡាករហ្វីលីពីនរូបនេះទទួលបានឡើយ ប៉ុន្តែរូបគេធ្លាប់មានតម្លៃខ្ពស់រហូតដល់ជាង៣លានដុល្លារសម្រាប់ការប្រកួតកន្លងមក។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Marlon-Tapales-3-1024x644.png)
ទោះបីជាយ៉ាងណា ឧកញ៉ា ស្រី ចាន់ថន ដែលជាអ្នករៀបចំការប្រកួតដណ្តើមខ្សែក្រវាត់សកលនៅលើទឹកដីកម្ពុជាបាននិយាយថា មានការពិភាក្សាពិសេសជាមួយស្ថាប័នប្រដាល់សកលអន្តរជាតិ WBC និងសាមីខ្លួនកីឡាករទើប កីឡាករសម្រេចមកប្រកួតនៅកម្ពុជា។
គោលបំណងសំខាន់ដែលរៀបចំការប្រកួតនេះគឺដើម្បីផ្សព្វផ្សាយកីឡាគុនខ្មែរលើឆាកអន្តរជាតិ ខណៈការប្រកួតមាន៧គូក្នុងនោះមានការប្រកួតគុនខ្មែរ៦គូ និងប្រដាល់សកលតែ១គូប៉ុណ្ណោះ ហើយកីឡាករបរទេសនឹងធ្វើដំណើរទៅទស្សនកិច្ចនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត