ព័ត៌មានជាតិ
គ្រប់ស្ត្រីសម្រាលកូននៅមន្ទីរពេទ្យខេត្តកោះកុង សុទ្ធតែទទួលបានចំណេះដឹងពីការបំបៅកូនដោយទឹកដោះសុទ្ធ
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លើកឡើងថា គ្រប់ស្ត្រីដែលមកសម្រាលកូននៅក្នុងមន្ទីរពេទ្យ សុទ្ធតែទទួលបានការអប់រំណែនាំអំពីអត្ថប្រយោជន៍បំបៅកូនដោយទឹកដោះរបស់ម្ដាយ ដើម្បីធ្វើឱ្យស្ត្រី និងទារកមានសុខភាពល្អ។

អំឡុងពេលស្ត្រីមកសម្រាកសម្រាលកូន ក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យបង្អែកខេត្ត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបណ្ដុះបណ្ដាលអប់រំពីរបៀបថែទាំសុខភាពម្តាយ និងទារក ពិសេសការចូលរួមបំបៅទឹកដោះរបស់ម្តាយទៅកាន់ទារកតែម្ដង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង អះអាងរសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ថា ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ អត្រាស្ត្រីមកពិនិត្យសម្រាលកូនបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះ ដោយសារតែពួកគាត់មានទំនុកចិត្តខ្ពស់លើក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំមន្ទីរពេទ្យផ្ទាល់។ ឆ្លើយតបតាមចក្ខុវិស័យរបស់ក្រសួងសុខាភិបាល មន្ទីរពេទ្យរបស់លោកមានបេសកកម្មចង់ប្រែក្លាយជាមន្ទីរពេទ្យស្រឡាញ់ទារក ដោយជំរុញឱ្យស្ត្រីជាម្តាយបំបៅទឹកដោះរបស់ម្តាយផ្ទាល់ ក្រោមកិច្ចសហការពីអង្គការដៃគូនានា។

បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បច្ចុប្បន្ន ក្រុមគ្រូពេទ្យផ្នែកស្ត្រី និងទារក បានផ្សព្វផ្សាយអប់រំជាប្រចាំពីការបំបៅទឹកដោះម្តាយ និងយល់ដឹងពីវិធីធ្វើឱ្យទឹកបំបៅមានគ្រប់គ្រាន់សម្រាប់ទារកបៅ គ្រាបញ្ហាមានសារៈសំខាន់ខ្លាំងណាស់។ ករណីអាការសុខភាពទារកទើបកើតមិនស្រួលព្រោះតែបៅទឹកដោះម្តាយ គ្រូពេទ្យមានជំនាញច្បាស់លាស់ និងគ្រឿងសម្ភារៈវេជ្ជបណ្ឌិតគ្រប់គ្រង ពិនិត្យព្យាបាលយ៉ាងល្អប្រសើរ។
អ្វីដែលសំខាន់នោះ មន្ទីរពេទ្យបង្អែកខេត្តកោះកុង រាល់គ្រប់ស្ត្រីដែលមកសម្រាលកូនមានជីវភាពក្រីក្រ នឹងទទួលបានសេវាពិនិត្យព្យាបាលឥតគិតថ្លៃឡើយ ស្របពេលមានបណ្ណសមធម៌ និងបណ្ណប.ស.ស តាមលក្ខខណ្ឌនានា កំណត់ដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

ក្នុងថ្ងៃទិវាសប្ដាហ៍ពិភពលោក នៃការបំបៅកូនដោយទឹកដោះម្តាយ សម្រាប់ទាំងអស់គ្នា លោកស្រី ជិន សេដ្ឋា ប្រធានគម្រោងជាន់ខ្ពស់អង្គការ Alive&thrive បានឱ្យដឹងថា ការបំបៅទារកដោយទឹកដោះម្តាយ ពិតជាបានផ្តល់សារប្រយោជន៍ច្រើនដោយមិនចាំបាច់ចំណាយថវិកា ពេលវេលាច្រើន ទៅលើម្សៅទឹកដោះគោដែលប៉ះពាល់សុខភាពទារក។ ជាពិសេស ទឹកដោះម្តាយមានសារធាតុចិញ្ចឹមជាច្រើន អាចការពារសុខភាពទារកបានល្អប្រសើរ និងទប់ស្កាត់ការកង្វះអាហារូបត្ថម្ភលើកុមារ។
លោកស្រី ជិន សេដ្ឋា បន្ថែមថា នៅពេលដែលស្ត្រីជាម្តាយមានជំងឺប្រចាំកាយ ឬពុំមានទឹកដោះគ្រប់គ្រាន់សម្រាប់ទារកបៅ គឺដំណោះស្រាយខ្លះដែលផ្តល់ដោយគ្រូពេទ្យតាមលទ្ធភាពជាក់ស្ដែងថា ត្រូវប្រើម្សៅទឹកដោះគោ ឬយ៉ាងណា។ ប៉ុន្តែអនុវត្តតាមគោលការណ៍ណែនាំពីរបៀបចិញ្ចឹម មិនអនុញ្ញាតឱ្យចេញវេជ្ជបញ្ជាទៅទិញពីទីផ្សារមកប្រើប្រាស់នោះទេ ជំនួសមកវិញពីការរៀបចំព្យាបាលវិញ។

គួរជម្រាបថា ការបំបៅទឹកដោះសុទ្ធដោយម្តាយ គឺចាប់ពីអាយុ ០ ខែ ដល់ ៦ ខែ ប៉ុន្តែការបំបៅតែទឹកមួយមុខគត់ក៏មិនល្អដែរ ដោយត្រូវថែមបញ្ចូលនូវអាហារគ្រប់គ្រឿងទៀត។ ការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់ រយៈពេល ៦ ខែដំបូង បន្ទាប់ពីសម្រាល មានអត្ថប្រយោជន៍ និងការណែនាំដោយយូនីសេហ្វ និងអង្គការសុខភាពពិភពលោកក្តី ក៏អត្រា នៃការអនុវត្តបានថយចុះក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយនេះ។
ការស្ទង់មតិប្រជាសាស្ត្រ និងសុខភាពកម្ពុជា បង្ហាញថា អត្រា នៃការបំបៅកូនដោយទឹកដោះតែ ១ មុខ បានធ្លាក់ចុះពី ៧៤% ក្នុងឆ្នាំ ២០១០ មកនៅ ៦៥% ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់មកនៅត្រឹម ៥០% នៅឆ្នាំ ២០២១-២០២២៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?