ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត បន្តចែកប័ណ្ណកម្មសិទ្ធជាង ៤ពាន់ប័ណ្ណជូនពលរដ្ឋក្នុងស្រុកចំនួន៣
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៤,៣៥២ប័ណ្ណដែលរស់នៅក្នុងស្រុកចំនួន៣ មានស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ពិធីនេះបានរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកបន្ទាយមាសខេត្តកំពត។
ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តកំពត រួមនឹងមន្ទីរជំនាញបានខិតខំពន្លឿនក្នុងការចុះវាស់វែងប្រមូលទិន្នន័យក្បាលដីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋនៅតាមបណ្តាក្រុង-ស្រុកទាំង៩ និងពន្លឿនការចេញវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងដីធ្លី។
មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្នមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងវិស័យដីធ្លី ពិសេសបានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ដើម្បីឱ្យពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យដីធ្លីនេះ។
ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ចូលរួមផ្សព្វផ្សាយនូវទិដ្ឋភាពនៃការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ក្រោមម្លប់នៃសុខសន្តិភាពទៅកាន់ពិភពលោកតាមមធ្យោបាយនានាដែលអាចធ្វើបាន រួមគ្នាផ្សព្វផ្សាយពីផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានគម្រោមព្រែកជីកហ្វូណនតេជោ និងចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា សម្រាប់ការចែកប័ណ្ណក្នុងថ្ងៃនេះមានចំនួន ៣ស្រុក ដែលស្មើនឹង ៤,៣៥២បណ្ណ ក្នុងនោះ ស្រុកបន្ទាយមាស ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច មានចំនួន ១,៩៩០ប័ណ្ណ បូករួមជាមួយប័ណ្ណដែលនៅសេសសល់តិចតួចតាមភូមិចំនួន ១៨ភូមិ និងប័ណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ២,៧៧៣ប័ណ្ណ, ស្រុកអង្គរជ័យ មានប័ណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤៥ភូមិ និងប័ណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦៥៩ប័ណ្ណ, ស្រុកកំពង់ត្រាច មានប័ណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ៤២ភូមិ និងប័ណ្ណពន្ធសូន្យរបស់សម្ដេចផ្ដល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៩២០ប័ណ្ណ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ