Connect with us

កីឡា

គ្រូ​ Terengganu ថា បង្ក​កំហុស​ធំ ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង យប់មិញ

បានផុស

នៅ

ក្រុម​ម្ចាស់​ផ្ទះ Terengganu បាន​ចាញ់​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ២-៣ សម្រាប់​ការ​ប្រកួត​បើក​ឆាក​​វគ្គ​សន្សំពិន្ទុ ​ក្នុង​ពូល A ពាន​រង្វាន់ ASEAN Club Championship យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ប្រទេស​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត លោក Tomislav Steinbrückner គ្រូ​បង្វឹក Terengganu ​បាន​និយាយ​ថា ៖«​ជា​ដំបូង​សូម​អបអរ​ព្រះ​ខ័ន​រាជ​ស្វាយ​​រៀង​ទទួល​បាន​៣​ពិន្ទុ។ កាល​ពី​ម្សិល​មិញ មាន​អ្នក​សារព័ត៌មាន​សួរ​ខ្ញុំ​ថា តើ​រំពឹង​​ការ​ប្រកួត​នេះ​ងាយ​ស្រួល​ទេ? ​ឃើញ​ហើយ តើ​ក្រុម​គេ​ល្អ​កម្រិត​ណា»។

«បរាជ័យ​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​តែ​និយាយ​ថា ការ​ប្រកួត​ពាក់​កណ្តាល​វគ្គ​ទី១ ពួក​គេ​ស៊ុត​ចូល​យើង​២​គ្រាប់។​ យើង​ពិត​ជា​បង្ក​កំហុស​ធំ​ណាស់ ជា​ពិសេស​គ្រាប់​បាល់​ទី២។ ខ្សែ​ប្រយុទ្ធ​លេខ​៨​របស់​គេ​ពិត​ជា​គ្រោះ​ថ្នាក់។ យើង​មើល​ទៅ​​​អាក្រក់​ មើល​ទៅ​​​គ្មាន​ទំនុក​ចិត្ត គ្មាន​អ្វី​សោះ»។ លោក​បាន​លើក​ឡើង។

លោក​បាន​បន្ត​ថា ៖«សម្រាប់​វគ្គ​ទី២ យើង​​ល្អ​ប្រសើរ។ យើង​បាន​ព្យាយាម​ដាក់​សម្ពាធ។ យើង​រក​បាន​២​គ្រាប់ ប៉ុន្តែ​ជា​ថ្មី​​គ្រាប់​ទី៣ យើង​​​ហាក់​ដូច​ជា​បាត់​បង់​ការ​គ្រប់​គ្រង​បាល់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​រក​បាន​។ ជា​រួម យើង​ធ្វើ​មិន​បាន​ល្អ​ទេ​ការ​ប្រកួត​នេះ ហើយ​គ្មាន​នរណា​ម្នាក់​សប្បាយ​ចិត្ត​​​ចំពោះ​លទ្ធផល​បែប​នេះ»។

៣​គ្រាប់​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Gabriel Silva នៅ​នាទីទី​១២ ខ្សែ​ប្រយុទ្ធ Pablo នៅ​នាទីទី​១៦​ និង​កីឡាករ​វ័យ​ក្មេង មិន រតនៈ នៅ​នាទីទី​៨៦ ខណៈ​២​គ្រាប់​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​កីឡាករ Gelito Ott នៅ​នាទី​ទី​៥៥ និង​កីឡាករ Safawi Rasid ដោយ​ការ​ស៊ុត​ប៉េណាល់​ទី​នៅ​នាទី​​៩០+១។ នៅ​ម៉ោង​បន្ថែម ម្ចាស់​ផ្ទះ​ស្ទើរ​តែ​ទទួល​បាន​ប៉េណាល់​ទី​​ជា​លើក​ទី២ ប៉ុន្តែ​បច្ចេកវិទ្យា VAR បាន​បញ្ជាក់​ពីគ្មាន​កំហុស​ដែល​អាចពិន័យ​១១​ម៉ែត្រ៕

តារាង​ពិន្ទុ​ពូល A បណ្តោះ​អាសន្ន

  1. Dong A Thanh Hoa មាន​៣​ពិន្ទុ
  2. ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​៣​ពិន្ទុ
  3. BG Pathum United មាន​១​ពិន្ទុ
  4. PSM Makassar មាន​១​ពិន្ទុ
  5. Terengganu មាន​០​ពិន្ទុ
  6. Shan United មាន​០​ពិ​ន្ទុ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២១ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម