ព័ត៌មានអន្ដរជាតិ
កំណើនការងារនៅអាមេរិកខ្សោយ បង្កើនក្ដីបារម្ភផ្នែកសេដ្ឋកិច្ច
ការិយាល័យស្ថិតិការងារនៃក្រសួងការងារអាមេរិក កាលពីថ្ងៃពុធ បានកែសម្រួលតួលេខនៃកំណើនការងារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១២ ខែ គិតត្រឹមខែមីនា ដោយបន្ថយវាចុះប្រមាណ ៨១៨ ០០០ កន្លែង ពីការប៉ាន់ស្មានកាលពីលើកមុន ដែលនឹងបង្កើនក្ដីបារម្ភនាពេលថ្មីៗដែលថា សេដ្ឋកិច្ចអាមេរិកកំពុងធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ការកែសម្រួលនេះបង្ហាញថា ក្នុងរយៈពេល១២ខែដដែល ការងារថ្មីនៅអាមេរិកមានត្រឹមតែប្រហែល ២,១ លាន កន្លែងប៉ុណ្ណោះ ខណៈការប៉ាន់ស្មានកាលពីលើកមុនថា វាមានប្រហែល ២,៩ លាន កន្លែង។ តាមការចុះផ្សាយរបស់កាសែត The Gaudian តួលេខពីការកែសម្រួលនេះ គឺស្របតាមការព្យាកររបស់សេដ្ឋកិច្ចវិទូ ប៉ុន្តែវានៅតែបង្ហាញថា កំណើនការងារថ្មីមិនរឹងមាំដូចតួលេខដែលបង្ហាញពីដំបូងឡើយ។ តួលេខថ្មីបង្ហាញថា និយោជកបានបានរើសកម្មករសម្រាប់ការងារប្រហែល ១៧៤ ០០០ កន្លែង/១ខែ ដែលនេះជាអត្រារឹងមាំ ប៉ុន្តែទាបជាងអត្រាដែលការិយាល័យស្ថិតិរាយការណ៍កាលពីលើកមុន ២៨ ភាគរយ (២៤២ ០០០/ខែ)។
ទិន្នន័យនេះ គឺជាភ័ស្តុតាងបន្ថែមដែលថា ការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹងកើតឡើង។ ខណៈសេដ្ឋកិច្ចអាមេរិកមានកំណើនជាលំដាប់នៅក្នុងត្រីមាសប៉ុន្មានចុងក្រោយ អត្រាគ្មានការងារធ្វើចុងក្រោយបង្អស់ បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅសម័យក្រោយកូវីដ១៩ ពោលគឺប្រមាណ ៤,៣ ភាគរយ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន លោក Jared Bernstein បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការប៉ាន់ប្រមាណបឋម «មិនផ្លាស់ប្តូរការពិតដែលថា ការងើបឡើងវិញនៃការងារនៅតែរឹងមាំជាប្រវត្តិសាស្ត្រនោះទេ ដោយផ្ដល់នូវការងារ និងប្រាក់ឈ្នួលរឹងមាំ ការចំណាយអ្នកប្រើប្រាស់ដ៏រឹងមាំ និងការបង្កើតអាជីវកម្មខ្នាតតូច»។

ការកែសម្រួលតួលេខកាលពីថ្ងៃពុធពីការិយាល័យស្ថិតិការងារ គឺជាការកែប្រែអវិជ្ជមានដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០០៩។ តួលេខដដែលចេញផ្សាយឡើង ខណៈអ្នកសង្កេតការណ៍ទីផ្សារជជែកដេញដោយគ្នា ថាតើធនាគារកណ្ដាលអាមេរិកអាចនឹងយឺតពេកទេ ក្នុងការកាត់បន្ថយអត្រាការប្រាក់ ចំពេលមានសញ្ញានៃសេដ្ឋកិច្ចធ្លាក់ចុះ។ ធនាគារកណ្ដាលរំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់ ០,២៥ ភាគរយ ក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាថ្ងៃទី ១៨ ខែកញ្ញា ខាងមុខ។
តួលេខថ្មី ក៏ចេញផ្សាយឡើង ចំពេលដែលបញ្ហាសេដ្ឋកិច្ចក្លាយជាប្រធានបទក្ដៅមួយសម្រាប់សហរដ្ឋអាមេរិក ដែលត្រៀមខ្លួនបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា។ កំណើនការងាររឹងមាំគឺជាគន្លឹះសារនយោបាយសំខាន់សម្រាប់រដ្ឋបាលបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលថាគោលនយោបាយរបស់ខ្លួនបានជួយសហរដ្ឋអាមេរិកឱ្យងើបចេញពីវិបត្តិកូវីដ ដោយធ្វើសេដ្ឋកិច្ចស្ទុះងើបខ្លាំង។ ប៉ុន្តែតួលេខថ្មី ត្រូវបានអ្នកនយោបាយបក្សសាធារណរដ្ឋ ប្រើដើម្បីវាយប្រហារពីកម្សោយរបស់រដ្ឋបាលបៃដិនលើបញ្ហានេះ៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង