Connect with us

សេដ្ឋកិច្ច

កម្ពុជាស្នើឱ្យអាស៊ាន និងជប៉ុនផ្ដល់ដំណោះស្រាយ​លើបញ្ហាការបញ្ចេញឧស្ម័នពុល

បានផុស

នៅ

កម្ពុជាស្នើសុំឱ្យអាស៊ាន និងជប៉ុនរួមគ្នាគិតពីដំណោះស្រាយសមស្របពាក់ព័ន្ធនឹងការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ដើម្បីធានាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរនេះ ធ្វើឡើងក្នុងពេល លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ចូលរួមក្នុង​កិច្ចប្រ​ជុំ​ថ្នាក់​រដ្ឋមន្ត្រីលើកទី ២​ ស្តីពីសហគមអាស៊ីដែលមិនបញ្ចេញ​ឧស្ម័នពុល​ក្នុងបរិយាកាសនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នៅប្រ​ទេសឥណ្ឌូនេស៊ី។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែង និងថាមពល បានលើកឡើងថា កិច្ចប្រជុំលើកទី២ ពិភាក្សាអំពីការផលិតថា​មពលករកើតឡើងវិញ; ការខិតខំកាត់បន្ថយឧស្ម័នចេញ​ពីយាន​យន្តដែលប្រើសាំង និងម៉ាស៊ូត និងការខិតខំធ្វើយ៉ាង​ណាឱ្យឧស្សាហកម្មប្រើប្រាស់​បច្ចេក​វិទ្យាថ្មីកាត់បន្ថយឧស្ម័នពុលទៅក្នុងបរិយាកាស។

លោក កែវ រតនៈ បញ្ជាក់ឱ្យដឹងថា វិស័យដឹកជញ្ជូន​នៅអាស៊ាន​បញ្ចេញឧស្ម័នបំពុលទៅ​បរិយាកាស​ប្រមាណ៣១%។

អាស៊ានត្រូវការថវិការាប់ពាន់លានដុល្លាររាល់ឆ្នាំដើម្បីវិនិយោគលើបណ្តាញអគ្គិសនី និងប្រភពអគ្គិសនីបៃតងដើម្បីអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ហើយកង្វះថវិកាជា​បញ្ហាប្រឈមដ៏ធំសម្រាប់ទាំងអស់គ្នា។ កម្ពុជាស្នើសុំអាស៊ាន និងជប៉ុនរួមគ្នាគិតពីដំណោះស្រាយសមស្រប៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍១០ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៥ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម