Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សាយមិនពិតថា កងទ័ពធ្វើរដ្ឋប្រហារ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិ ទាត់ចោលការផ្សព្វផ្សាយមិនពិត ថា កងទ័ពធ្វើរដ្ឋប្រហារ និងចាប់ខ្លួនសម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន។ អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកការផ្សាយព័ត៌មានមិនពិតបែបនេះ ថា ជាទង្វើទុច្ចរិតដ៏អាក្រក់ ដែលមិនអាចអត់ឱនឱ្យជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកទាត់ពីសំណាក់អ្នកនាំពាក្យក្រសួងការពារជាតិ គឺក្រោយឃើញមានឃ្លីបវីដេអូមួយជាភាសាចិន ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ថា សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិ និងនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាល និងបានសម្រុកចូលទីស្ដីការគណៈរដ្ឋមន្ត្រី ចាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងចូលក្នុងគេហដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្រសួងការពារជាតិ បានប្រកាសបដិសេធចំពោះការផ្សាយឃ្លីបវីដេអូមួយនេះ​ ដែលបានចោទប្រកាន់ដោយគ្មានភ័ស្តុតាង មកលើថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាល​ គឺជាកងកម្លាំងស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ស្របច្បាប់​ដែលកើតចេញពីបោះឆ្នោត និងប្រកាន់ជំហរយ៉ាងរឹងមាំឥតងាករេក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា លើកឡើងថា ចេតនាបំភ្លៃការពិត ញុះញង់ដ៏អាក្រក់ និងគួរឱ្យស្អប់ខ្ពើមបំផុតនេះ គឺជាទង្វើមិនអាចអត់ឱនឱ្យបានទេ ហើយបានព្រមានចាត់វិធានការគ្រប់បែបយ៉ាង ដោយគ្មានការលើកលែងជាដាច់ខាតចំពោះក្រុមអគតិជ្រុលនិយម​ទាំងនោះ។

ជំនួសមកវិញ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែបន្តប្ដេជ្ញាគាំទ្រឥតងាករេចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងប្ដេជ្ញាកម្ទេចចោលរាល់មជ្ឈដ្ឋានជ្រុលនិយមទាំងឡាយណាដែលចង់បំផ្លាញសាមគ្គីផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងសុខក្សេមក្សាន្តរបស់ប្រជាជន ទោះក្នុងតម្លៃយ៉ាងក៏ដោយ៕ អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម