Connect with us

ជីវិតកម្សាន្ដ

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយភាពតូចចិត្តម្ដងទៀតថា បានមរតកតិចជាងគេបង្អស់

បានផុស

នៅ

តារាសម្ដែងហុងកុង Josie Ho និងជាកូនស្រីរបស់មហាសេដ្ឋីកាស៊ីណូ Stanley Ho នាពេលថ្មីៗនេះនាងបានបង្ហើបសារជាថ្មីម្ដងទៀតថា រូបនាងទទួលបានចំណែកតិចតួចប៉ុណ្ណោះ​នៃមរតកពីឪពុក ដែលជាមហាសេដ្ឋីកាស៊ីណូដ៏ល្បីល្បាញមួយរូប។

Sinchew បានរាយការណ៍ថា ក្នុងអំឡុងពេលបង្ហាញខ្លួននៅក្នុងកម្មវិធីជាច្រើនរបស់តៃវ៉ាន់ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់នាង តារាសម្ដែងស្រីវ័យ៤៩ឆ្នាំរូបនេះ បានចែករំលែកថា នាងត្រូវបានគេផ្តល់ទ្រព្យសម្បត្តិនូវចំនួនជាក់លាក់ ពេលដែលគ្រួសាររបស់នាងបានបែងចែកទ្រព្យសម្បត្តិ។

តារាសម្ដែងហុងកុង Josie Ho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា នៅក្នុងបទសម្ភាសន៍នោះគេបានសួរនាងបែបលេងសើចថា យ៉ាងហោចណាស់នាងក៏ទទួលបានប្រាក់ ១.២ ពាន់លានដុល្លារពីកេរ្តិ៍មរតករបស់ឪពុក។ ប៉ុន្តែ Josie ញញឹមយ៉ាងសាមញ្ញហើយគ្រវីក្បាលដោយពន្យល់ថា បរិមាណជាក់ស្តែងគឺតិចជាងមនុស្សជាច្រើនបានប៉ានស្មានទៀត។ លុយនោះវាអាចគ្រប់គ្រាន់សម្រាប់នាងផលិតភាពយន្តពីរបីរឿងប៉ុណ្ណោះ។

Josie បាននិយាយថា នាងបានវិនិយោគមរតករបស់នាងនៅក្នុងខ្សែភាពយន្ត ប៉ុន្តែមិនជោគជ័យទេ «​ប្អូនស្រីរបស់ខ្ញុំ Pansy Ho បានផ្តល់ដំបូន្មានឲ្យខ្ញុំឈប់ផលិតខ្សែភាពយន្ត ព្រោះការវិនិយោគតែងតែមានការខាតបង់»។

តារាសម្ដែង និងផលិតកររូបនេះក៏បានលើកឡើងដែរថា​ ចំណែកមរតករបស់នាងមានចំនួនតិចជាងបងប្អូនបង្កើតរបស់នាង ព្រោះនាងមិនបានរួមចំណែកច្រើនក្នុងអាជីវកម្មគ្រួសារ។ យ៉ាង​ណា​ក៏​ដោយ នាង​មិន​អន់​ចិត្ត​ឡើយ ដោយ​និយាយ​ថា «ប្អូន​ស្រី និង​ប្អូន​ប្រុស​របស់​ខ្ញុំ​ខំ​ធ្វើ​ការ​ដើម្បី​គ្រួសារ ដូច្នេះ​ខ្ញុំ​ជឿ​ថា ការ​បែងចែក​គឺ​យុត្តិធម៌»។

ទោះបីយ៉ាងណា សាជីវកម្មរបស់គ្រួសារ Ho នៅតែសកម្មនៅក្នុងវិស័យកាស៊ីណូ និងអចលនទ្រព្យដ្បិតថាលែងមានមហាសេដ្ឋី Stanley នៅកាន់កាប់ដូចមុនក៏ដោយ។ ចំណែក Josie បានបន្តអាជីពជាអ្នកផលិត អ្នកដឹកនាំរឿង និងតារាសម្តែង។ នៅក្នុងការបង្ហាញខ្លួនមួយផ្សេងទៀតនៅក្នុងកម្មវិធីទូរទស្សន៍ “A Date with Luyu” នាងធ្លាប់បានរៀបរាប់លម្អិតអំពីការសម្រេចចិត្តរបស់នាង ក្នុងការឃ្លាតឆ្ងាយពីអាជីវកម្មគ្រួសារដើម្បីធ្វើតាមចំណង់ចំណូលចិត្តខ្លួនឯងវិញ។

ជម្រើសនេះបានអនុញ្ញាតឲ្យនាងដឹកនាំជីវិតដ៏ងាយស្រួល និងសុខស្រួលតាំងពីកុមារភាពរហូតដល់ពេញវ័យ ដែលគាំទ្រដោយឪពុក បងស្រី និងបងប្រុសបង្កើត។ ផ្ទុយទៅវិញ នាងបានកត់សម្គាល់ឃើញថា បងស្រីរបស់នាង Pansy ត្រូវស៊ូទ្រាំនឹងភាពតានតឹងទាក់ទងនឹងការងារ ហើយបងប្រុសរបស់នាង Lawrence បានទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់គ្រួសារ។

ងាកមកកាន់​ Josie ចាប់​អាជីព​ជា​តារា​សម្ដែង​ក្នុង​ឆ្នាំ ១៩៩៤ នាង​បាន​រៀបការ​ជាមួយ Conroy Chan អាយុ៥២ ឆ្នាំ​ក្នុង​ឆ្នាំ ២០០៣ ក្នុង​ប្រទេស​អូស្ត្រាលី។ ប្តីប្រពន្ធមួយគូនេះ បានបង្កើតក្រុមហ៊ុនផលិតភាពយន្តមួយនៅឆ្នាំ២០០៧ ហើយបានជ្រើសរើសមិនបង្កើតកូន។

សូមរម្លឹកថា ឪពុករបស់នាង Stanley បានទទួលមរណភាពនៅឆ្នាំ ២០២០ ក្នុងអាយុ ៩៩ឆ្នាំ។ នៅឆ្នាំ ២០១៩ Bloomberg បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសុទ្ធរបស់ Stanley មានចំនួនប្រហែល ១៤.៩ ពាន់លានដុល្លារ ដោយចាត់គាត់ជាបុគ្គលដែលមានបំផុតទី ១៧ នៅអាស៊ីនៅពេលនោះ។ បន្ទាប់ពីការស្លាប់របស់គាត់ ទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនត្រូវបានបែងចែកក្នុងចំណោមកូនស្រីរបស់គាត់ឈ្មោះ Pansy ប្រពន្ធទីបួនរបស់គាត់ Angela Leong និងកូនប្រុសរបស់គាត់ Lawrence ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាប្រុសត្រកូល​ Huang ធ្លាប់មានចិត្តឲ្យត្រចៀកកាំជិត១០ឆ្នាំ ចុងក្រោយបានត្រឹមជាមិត្តល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣២ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម