Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ បៃដិន ដាក់​សម្ពាធ​លើ​​​លោក Netanyahu ពី​ភាពបន្ទាន់​នៃ​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា

បានផុស

នៅ

សេតវិមាន បាន​ប្រកាស​ថា ប្រធានាធិបតីអាមេរិក លោក ​ចូ បៃដិន (Joe Biden) នៅក្នុងកិច្ច​សន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់​ និង​ការ​ដោះលែង​ចំណាប់​ខ្មាំង​នៅ​តំបន់​ហ្គាហ្សា ហើយបានចង្អុលបង្ហាញ​ថា ការពិភាក្សានៅរដ្ឋធានី​គែរ ប្រទេស​អេហ្ស៊ីប​នាពេលខាងមុខថាមានសារៈសំខាន់​ណាស់។

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក និង​លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​សន្ទនា​តាម​ទូរសព្ទ​នេះ ធ្វើឡើងបន្ទាប់ពីដំណើរ​ទស្សនកិច្ច​បន្ទាន់​​មួយ​​​​​របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ដែល​ទើប​បញ្ចប់កាលពីថ្ងៃអង្គារ តែ​មិន​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​សម​ប្រកប​អ្វី​ឡើយ ពោល​គឺ​គ្មានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ស្តីពីបទឈប់បាញ់នៅ​ហ្គាហ្សា។

ក្រុម​អ្នក​សម្របសម្រួល​​ដែល​បាន​ប្រឹងប្រែង​​អស់​រយៈពេល​​ជាច្រើន​ខែ​ដើម្បី​​សម្រេច​បាន​នូវ​​​​​បទ​ឈប់​បាញ់​ គ្រោង​នឹង​​ធ្វើ​​​ការ​ប្រជុំ​​​គ្នា​​ម្ដង​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ក្នុង​ទីក្រុង​គែរ។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បាន​រៀបរាប់​ថា៖ «លោក​ប្រធានាធិបតីបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការនាំយកកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង​ឈាន​ទៅ​ដល់​​ការ​បិទ​បញ្ចប់​ និង​ការ​ពិភាក្សាអំពីកិច្ច​ចរចា​ពេលខាងមុខនៅទីក្រុងគែរ ដើម្បីដកចេញនូវឧបសគ្គដែលនៅសេសសល់»។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ​​Reuters ក្នុង​សេចក្តីថ្លែងការណ៍ បានបញ្ជាក់​ទៀត​ថា លោក បៃដិន និង​លោក Netanyahu ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រអ៊ីស្រាអែល ដោយ​ដាក់​ពង្រាយ​កង​កម្លាំង​ការពារ​អាមេរិក «ប្រឆាំងនឹងការគំរាមកំហែងទាំងអស់ពីប្រទេសអ៊ីរ៉ង់ រួមទាំងក្រុមភេរវករ​​ដែល​ជា​បក្ខពួក ដូចជា ក្រុម​ហាម៉ាស ក្រុម​ហេសបូឡា និង​ក្រុម​ហ៊ូធី»។

អ៊ីរ៉ង់ បានប្តេជ្ញាសងសឹកចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី​៣១​ខែកក្កដា ហើយ​បាន​ចោទ​ប្រកាន់​​អ៊ីស្រាអែល​​ថា​​ជា​អ្នក​ប្រព្រឹត្ត។ អ៊ីស្រាអែល​មិន​បាន​បញ្ជាក់ ឬ​បដិសេធ​ថា​ខ្លួន​​ស្ថិត​នៅ​ពី​ក្រោយ​ការ​សម្លាប់​នេះ​​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

សហរដ្ឋអាមេរិក បានបញ្ជា​ឲ្យ​ដាក់ពង្រាយនាវា​​មុជ​​ទឹក​បំពាក់​មីស៊ីល​ស្វ័យ​ប្រវត្តិ​ទៅកាន់មជ្ឈិមបូព៌ា និងបានបញ្ជា​ឲ្យ​​នាវា​​ផ្ទុក​យន្តហោះ​ចម្បាំង Abraham Lincoln ពន្លឿនការដាក់ពង្រាយរបស់ខ្លួនទៅកាន់តំបន់ ដើម្បីពង្រឹងការការពាររបស់អ៊ីស្រាអែល។

លោក Blinken និង​​បណ្ដា​ប្រទេស​​សម្របសម្រួល​មកពី​អេហ្ស៊ីប និងកាតា បានកំណត់ក្តីសង្ឃឹមរបស់ពួកគេលើ «សំណើ​ផ្សារភ្ជាប់» របស់សហរដ្ឋអាមេរិក ក្នុងគោលបំណងកាត់បន្ថយ​ចន្លោះ​ប្រហោង​រវាងភាគី​ជម្លោះ​ទាំងពីរនៅក្នុងសង្គ្រាមហ្គាហ្សា​ដែល​មាន​អាយុ​កាល​​ជាង​​១០​ខែ​​មក​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម