ព័ត៌មានជាតិ
អាជ្ញាធរខេត្ត និងមន្ត្រីសុរិយោដីខេត្តតាកែវ ចុះចែកបណ្ណកម្មសិទ្ធិដីធ្លី ជាង ៥០០ បណ្ណ នៅស្រុកបូរីជលសារ
នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ នេះ លោក លី សាវ៉េត អភិបាលរងខេត្តតាកែវ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ចំនួន ៥៤៥ បណ្ណ រស់នៅភូមិកំពង់អំពិល ស្រុកបូរីជលសារ ខេត្តតាកែវ។
អនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្តតាកែវ និង មន្ទីរជំនាញ បានខិតខំពន្លឿនចុះវាស់វែងប្រមូលទិន្នន័យក្បាលដីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក ទាំង ១០ និងពន្លឿនការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រង់ដីធ្លី។
យោងតាមរបាយការណ៍របស់ លោក នួន សុធា ប្រធានមន្ទីរស្ដីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ បានឱ្យដឹងថា សម្រាប់ការចែកបណ្ណ ថ្ងៃនេះ មានចំនួន ៥៤៥ បណ្ណ ក្នុងនោះអំណោយពីរដ្ឋមាន ២១៧ បណ្ណ និង បណ្ណមានប្រភពពីអំណោយសន្តតិកម្ម ៣២៨ បណ្ណ នៅភូមិកំពង់អំពិល ស្រុកបូរីជលសារ ខេត្តតាកែវ។
មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោក លី សាវ៉េត អភិបាលរងខេត្ត បានលើកឡើងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបច្ចុប្បន្ន មានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រង់វិស័យដីធ្លី ពិសេសបានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ដើម្បីពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យដីធ្លីនេះ។
លោក លី សាវ៉េត បានធ្វើការផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ជាមួយនេះ លោកក៏បានស្នើដល់ប្រជាពលរដ្ឋ ចូលរួមផ្សព្វផ្សាយនូវទិដ្ឋភាព នៃការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ក្រោមម្លប់ នៃសុខសន្តិភាព ទៅកាន់ពិភពលោក តាមមធ្យោបាយនានាដែលអាចធ្វើបាន រួមគ្នាផ្សព្វផ្សាយពីផលប្រយោជន៍ នៃគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានគម្រោងព្រែកជីកហ្វូណនតេជោ និងចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)៕
អត្ថបទ ៖ វីរៈ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់